Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្នោត​

spot_img

​លក្ខណៈ​រុក្ខជាតិ : ដើម​មូល រឹង ខ្ពស់ ពណ៌​ខ្មៅ​ប្រផេះ ច្រើន​រីក​ធំ​ផ្នែក​ពាក់កណ្ដាល​ខាងលើ​។ ស្លឹក​ជាប់​គ្នា ប្រភេទ​កង្ហារ រឹង ស្វិត គែម​ធាង​មាន​បន្លា​។ កញ្ចុំ​ផ្កា​ចេញ​ជា​ខ្ព​រ​។ ផ្កា​មាន​ញី​និង​ឈ្មោល ផ្កា​ឈ្មោល​តូចៗ​ចេញ​ជា​ស្នែង​ក្នុង​ខ្ព​រ​, ផ្កា​ញី​ធំៗ​គ្មាន​ទង រុំ​ទៅដោយ​ស្ទប​ផ្កា​ធំ​មូល ហើយ​ស្វិត​។ ផ្លែ​មាន​សម្បក​ស្វិត រឹង រាង​បី​ជ្រុង​ពេល​នៅ​ខ្ចី ពេល​ទុំ​ប្រែជា​ក្រមៅ មាន​សរសៃ​ច្រើន​នៅ​ប្រទាប់ក្រៅ ខាងក្នុង​មាន​គ្រាប់​រឹង មាន​៣​គ្រាប់​។​

​កន្លែង​ដាំ​ដុះ : ដុះ​ឯងៗ ឬ​មាន​ដុះ​នៅ​គ្រប់កន្លែង នៅ​តំបន់​ត្រូពិច ពិសេស​នៅ​កម្ពុជា​។​

​ផ្នែក​ប្រើប្រាស់ : ឫស ពន្លក​ផ្លែ ឬ​ផ្កា ,​ទឹក​ចេញ​ពី​ផ្កា ឬ​ផ្លែ​=​ទឹកត្នោត​។

​ការព្យាបាល : ហើម​ពោះ​, ចុកពោះ​, ជួយ​រំលាយ​អាហារ​, ជួយ​បង្កើន​គ្រាប់​ឈាមក្រហម​, និង​ទឹកកាម​, ជួយ​លើក​កម្លាំង​។​

​កម្រិត​និង​របៀប​ប្រើ : – ទឹក​ត្រាំ ឫស​ផឹក​ពី 50-150ml ជួយ​រំលាយ​អាហារ​, សម្រួល​អារម្មណ៍ ហើម​ពោះ​។​
-​ទឹកត្នោត​ជួយ​លើក​កម្លាំង​
– ផេះ​របស់​ផ្កា​ញី 25 mg ជួយ​រំលាយ​អាហារ​និង​ចុកពោះ​
– ស្ករត្នោត​ជួយ​បង្កើត​គ្រាប់​ឈាម​និង​ទឹកកាម​៕ សុបិន្ត

 

spot_img
×