Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ មិនស្ថិរភាពត្រូវសម្រួលផ្លូវចិត្តដើម្បីធ្វើការ ។ លុយកាក់ ត្រូវរក្សាកាបូបប្រាក់ឲ្យគត់មត់ ក្រែងបាត់បង់ ។ មនោសញ្ចេតនា មិនត្រូវទាមទារខ្ពស់ពេក ក្នុងរឿងមនោសញ្ចេតនា ។

ឆ្នាំឆ្លូវ ៖ ការងារ ធម្មតា ត្រូវប្រឹងប្រែងព្យាយាមបន្ថែមទៀត ។ លុយកាក់ គួរសម្រួលរៀបចំការគ្រប់គ្រងហិរញ្ញវត្ថុឡើងវិញ ។ មនោសញ្ចេតនា ប្រយ័ត្នវត្តមាន “ជនទី ៣” មកកកូរកកាយរឿងមនោសញ្ចេតនារបស់អ្នក ។

ឆ្នាំខាល ៖ ការងារ លេចចេញ​ឱកាសល្អច្រើន ពិសេសឱកាសសហការរកស៊ី ។ ដោយលុយកាក់ មិត្តភក្តិនាំមកនូវដំណឹងមានប្រយោជន៍អំពីការវិនិយោគ ។ មនោសញ្ចេតនា ត្រូវសកម្មជាងនេះទៀត កុំអល់អែក ស្ទាក់ស្ទើរ ក្នុងការសុំស្គាល់មនុស្សដែលអ្នកពេញចិត្ត ។

ឆ្នាំថោះ ៖ ការងារ ត្រូវបង្ហាញឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការងារ ។ លុយកាក់ ត្រូវចេះក្តាប់ឱកាសរកប្រាក់នៅចំពោះមុខ ។ មនោសញ្ចេតនា ត្រូវសកម្មម្ចាស់ការក្នុងរឿងមនោសញ្ចេតនា ។

ឆ្នាំរោង ៖ ការងារ មានអ្នកជួយយកអាសាណែនាំផ្លូវ គួរបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន​។ លុយកាក់ មានលាភ ឬទទួលបានកាដូមានតម្លៃ ។ មនោសញ្ចេតនា ល្អប្រសើរ ផ្អែមល្ហែមនឹងគ្នា ។

ឆ្នាំម្សាញ់ ៖ ការងារទោះបីមានឱកាសអំណោយផលល្អច្រើន តែអ្នកនៅតែត្រូវបង្ការក្រែងមានអ្នកច្រណែនឈ្នានីស ។ លុយកាក់ ថ្ងៃនេះគួរបោះទុនរកស៊ី ទិញភាគហ៊ុន ។ មនោសញ្ចេតនា ប្រយ័ត្នក្នុងទំនាក់ទំនងភេទផ្ទុយគ្នា ។

ឆ្នាំមមី ៖ ការងារ ត្រូវប្រមូលផ្តុំបំពេញកិច្ចការឲ្យបានល្អ បញ្ចៀសត្រូវអ្នកនៅជុំវិញមើលស្រាល ។ លុយកាក់មិនត្រូវលោភលន់ហួសក្នុងរឿងលុយកាក់ ។ ប្រយ័ត្នជួបស៊យ ។ មនោសញ្ចេតនា មិនត្រូវមន្ទិលសង្ស័យចំពោះគូ គួរមានភាពជឿជាក់លើគ្នា ទើបមនោសញ្ចេតនានៅរឹងមាំយូរអង្វែងបាន ។

ឆ្នាំមមែ ៖ ការងារ រីកចម្រើនល្អ មានព័ត៌មានរីករាយច្រើន ត្រូវបានថ្នាក់លើមិត្តភក្តិគាំទ្រ ជួយជ្រោមជ្រែង ។ លុយកាក់ ថ្ងៃនេះគួរសម្រួល រៀបចំឡើងវិញការគ្រប់គ្រងហិរញ្ញវត្ថុ ។ មនោសញ្ចេតនា ល្អប្រសើរ តែអ្នករៀបការហើយត្រូវប្រយ័ត្នក្នុងទំនាក់ទំនងភេទផ្ទុយគ្នា ។

ឆ្នាំវក ៖ ការងារ អំណោយផលល្អ គ្រប់យ៉ាងត្រូវបានមិត្តភក្តិថ្នាក់លើវាយតម្លៃខ្ពស់ ។ លុយកាក់ ធូរធារ ប្រភពចំណូលកើនសន្ធឹក ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ។

ឆ្នាំរកា ៖ ការងារ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការរបស់ខ្លួន កុំលូកលាន់រឿងអ្នកដទៃនាំឲ្យរំខានចិត្ត ។ លុយកាក ស្ថិរភាព មិនត្រូវមានរឿងអ្នកដទៃនាំឲ្យរំខានចិត្ត ។ លុយកាក់ ស្ថិរភាព មិនត្រូវមានចិត្តលោភលន់ហួស ។ មនោសញ្ចេតនាធ្លាក់ចុះ ងាយកើតមានការឈ្លោះប្រកែកគ្នា ។

ឆ្នាំចរ ៖ ការងារ មានអ្នកជួយយកអាសា ជ្រោមជ្រែង មានដំណឹងល្អអំពីការឡើងតំណែង ។ លុយកាក់ ថ្ងៃនេះមានអាចបោះទុនរកស៊ីជោគជ័យ ។ មនោសញ្ចេតនា ជាថ្ងៃដ៏សមស្របសម្រាប់បង្ហាញមនោសញ្ចេតនាចំពោះមនុស្សដែលអ្នកពេញចិត្ត ។

ឆ្នាំកុរ ការងារ គ្រប់យ៉ាងរីកចម្រើនដោយគ្មានឧបសគ្គអ្វីមករារាំង ថ្នាក់លើ មិត្តភក្តិគាំទ្រវាយតម្លៃខ្ពស់ ។ មនោសញ្ចេតនាបានជួបមនុស្សក្នុងក្តីស្រមៃ​៕

spot_img
×