Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​បង្កលក្ខណ​:​សប្បាយ​បន្ថែម​ជូន​ពលរដ្ឋ​ឱកាស​បុណ្យ​ឯករាជ្យ ៖ ប្រណាំងទូក​នៅ​អាង​ត្រពាំងថ្ម​ស្រុក​ភ្នំស្រុក​ទ្រង់ទ្រាយ​ធំ​

spot_img

បន្ទាយមានជ័យ : ដើម្បី​បង្កលក្ខណ​:​អោយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​សប្បាយរីករាយ​បន្ថែម​នៅ​មូលដ្ឋាន​ផ្ទាល់​ផង និង​ដើម្បី​ចូលរួម​អបអរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៤​ឆ្នាំ ៩​វិច្ឆិកា​១៩៥៣-៩​វិច្ចិកា ២០១៧ ផង​នោះ អាជ្ញាធរ​បាន​សហការ​រ​រៀប​ចំការ​ប្រណាំងទូក​ទ្រង់ទ្រាយ​ធំ​លើកដំបូង​បង្អស់​នៅ​អាង​ត្រពាំងថ្ម​នា​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក​។ ពិធី​នេះ​ប្រារព្ធ​កាលពី​ថ្ងៃទី​១២-១៣​វិច្ឆិកា​ឆ្នាំ​២០១៧ ដោយមាន​មនុស្ស​ជាង​១​ម៉ឺន​នាក់​ចូលរួម​ទស្សនា​។​

​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​គណ​:​កម្ម​ការរៀបចំ​ពិធី​ប្រណាំងទូក​និយាយថា ៖ នេះ​ជា​ឱកាស​ចូលរួម​បន្ថែម​ដល់​សេចក្តី​ដឹងគុណ​និង​ចងចាំ​មិន​ភ្លេច​នូវ​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះមហា​វីរ​:​ក្សត្រ ព្រះ​បរម​រតន​:​កោដិ​នរោត្តម សីហនុ និង​វីរភាព ពលិកម្ម​របស់​វិ​រ​:​ជន យុទ្ធជន យុទ្ធ​នារី​និង​ពលរដ្ឋ​កម្ពុជា​ដែល​បាន​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​នៅ​ថ្ងៃទី​៩​វិច្ឆិកា​១៩៥៣​។ និង​សំខាន់​មួយទៀត​គឺ​ដើម្បី​បង្កលក្ខណ​:​សប្បាយរីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​អន្តរជាតិ​នៅ​នឹង​មូលដ្ឋាន​ផង​និង​ក៏​ចូលរួម​អបអរ​ចំពោះ​ទិន្នផល​និង​តម្លៃ​ស្រូវ​ដែល​ល្អ​ជាង​ឆ្នាំមុនៗ​។​

​លោក អ៌ុំ រាត្រី បន្តថា ចំពោះ​ទូកប្រណាំង​នៅ​ថ្ងៃទី​១១- ១២​វិច្ឆិកា​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​២៤​ទូក​។ ក្នុងនោះ​ទូក​ចំណុះ​៤៥​នាក់​មាន​២​ទូក ទូក​ចំណុះ​២២​នាក់​មាន​៩​ទូក​។​ទូល​ចំណុះ ៥​នាក់​មាន​១៣​ទូក ហើយ​បាន​ប្រកួត​ចំនួន​ជម្រុះ​និង​ផ្តាច់ព្រ័ត្រ​ចំនួន ១០២​គូប្រកួត​។​

​ជា​លទ្ធផល ទូក​ចំណុះ​៤៥​នាក់ លេខ​១​បាន​ទៅ​ទូល​ឈ្មោះ ទឹកជោរ​សែន​ជ័យ​បារមី​នាគរា​ជ្យ មកពី​ឃុំ​ទឺ​ក​ជោរ​។​លេខ​២ ទូក​ឈ្មោះ សម្រែ​រាជ​សី​រស្មី​ទេពធីតា មកពី​ឃុំ​ទឹកជោរ​ដែរ​។​ទូក​ចំណុះ​២២​នាក់ លេខ​១​បាន​ទៅ​ទូល​ឈ្មោះ គោក​ចារ​មានជ័យ​បារមី​សាមគ្គី មកពី​ភូមិ​គោក​ចារ​ឃុំ​ដ្ពា​ន​ស្រែង​។ លេខ​២ ទូក​ឈ្មោះ​ពពក​រសាត់​ផាត់​ជលសារ មកពី​ភូមិ​ស្រមោច​ឃុំ​និង​ស្រុក​ព្រះនេត្រព្រះ ។ ទូក​ចំណុះ​៥​នាក់ លេខ​១​បាន​ទៅ​ទូក​ឈ្មោះ ឧ​ត្ត​ម​សីលា​បារមី​នាគរាជ​ជ្រែក​ជលសារ មកពី​ភូមិ​ត្រព​សំង​ថ្ម​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​។ ហើយ​ក្រៅពីនោះ ប​ទូក​បាន​លេខ​២​និង​អ​ត៉​ចំណាត់ថ្នាក់​។​

​លោក​គោ​សុំ សារឿ​ត រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​និង​ជា​តំណាង​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន មានប្រសាសន៍​ថាះ ឯករាជ្យ សំខាន់​ណាស់​។ ហើយ​ប​ច្ច​ប្បន្ន​ដោយមាន​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​និង​អង្គ​សម្តេចម៉ែ​បាន​នឹង​កំពុង​ធ្វើអោយ​ប្រទេសជាតិ​រីកចម្រើន​លើ​គ្រប់​វិស័យ ធានា​បូរណភាព​ទឹកដី​. សុខសន្តិភាព គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​រាជរដ្ឋាភិបាល​បានធ្វើអោយ​រលំរលាយ​ទាំងស្រុង​នូវ​នយោបាយ​ក្បត់ជាតិ​ដែល​គាំទ្រ​ដោយ​បរទេស​ក្រោមរូបភាព​ទាមទារ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស​និង​ទិស​ស្លោក​”​ផ្លាស់ប្តូរ​” ដែលជា​ទិដ្ឋភាព​បដិវត្តន៍​ពណ៍​ចង់​ផ្តួលរំលំ​រដ្ឋអំណាច ដែល​ង​មាន​គណបក្សប្រឆាំង​ជា​ស្នូល ហើយ​មាន​តួអង្គ​ជាច្រើន​ទៀត​ជា​ខ្សែសង្វាក់ មាន​បរទេស​ជា​ខ្នងបង្អែក ។ លោក​និយាយ​បន្ថែមថា ការរៀប​ចំនេះ ចង់អោយ​ពលរដ្ឋ​បាន​សប្បាយរីករាយ ហើយ​កុំ​គិត​រឿង​ផ្សេង​ដូច​រឿង​នយោបាយ រឿង​រំលាយ​គណបក្សប្រឆាំង​ជាដើម​។​

​លោក​គោ​ស៊ុំ សារឿ​ត និង​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ព្រមទាំង​គណៈអធិបតី​បាន​ផ្តល់នូវ​អំណោយ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន និង​របស់​រដ្ឋបាលខេត្ត​ចំពោះ​ជ័យលាភី ៖ រង្វាន់​លេខ​១ ទូក​ចំណុះ​៤៥​នាក់ បាន​ពាន​១ ទង់​១ ថវិកា​៣ ៣០០ ០០០​រៀល​។​មី​១៥​កេះ ទឹកក្រូច​៨​កេះ ទឹក​សុទ្ធ​២០​យួរ​។​ជ័យលាភី​លេខ​២ បាន​ទង់​១ ថ​បិ​កា ៤០ ០០០​រៀល​និង​សម្ភារៈ​ដូចគ្នា​។ ទូក​ចំណុះ​២២​នាក់ លេខ​១ បានទទួល​ពាន​១ ទង់​១ ថវិកា​៣០ ០០០​រៀល មី​៨​កេស ទឹកក្រូច​៤​កេស ទឹក​សុទ្ធ​១០​យួរ ។​លេខ​២ បាន​ទង់​១ ថវិកា​១ ១០០ ០០០​រៀល និង​សម្ភារៈ​ដូចគ្នា ។​លេខ​៣ បាន​ទង់​១ ថវិកា​៩០០ ០០០​រៀល សម្ភារៈ​ដូច​គក​នា​។ រង្វាន់​លើកទឹកចិត្ត​ទូក​ចំណុះ​២២​នាក់ ៦​ទូក​។ ទូក​ចំណុះ​៥​នាក់ លេខ​១ បាន​ថវិកា​៥០ ០០០​រៀល មី​២​កេះ ទឹកក្រូច​១​កេស ទឹក​សុ​ទ្អ​៥​យួរ ។​លេខ​២​នុង​អ្នក​អត់​លេខ​ក៏​ទទួល​រង្វាន់​លួង​ចិត្ត​។​

​ដោយឡែក​គ្រូបង្វឹក​និង​ក្រុម​កីឡាករ​បាល់ទាត់​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ឆ្នាំ​សិក្សា​២០១៦ ២០១៧ ដែល​បាន​ចំណាត់ថ្នាក់​លេខ​១ និង​ផ្តល់​ថវិកា​អំណោយ​ដល់​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត​ក្នុង​ពិធី​៕ ដោយ ៖ បន្ទាយ​

spot_img
×