Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ ៖ ក្រុម​ជួយសង្គ្រោះ​ស្ថិតនៅ​ចម្ងាយ​ពី ក្មេងៗ​ដែល​បាត់​ខ្លួន​ទាំង​ ១៣​ នាក់ ​ក្នុង​រូងភ្នំ​តែ 2 គីឡូម៉ែត្រ​តែប៉ុណ្ណោះ​

spot_img

​តាម​អ្នកយកព័ត៌មាន​របស់ TTXVN នៅ​ថៃ​បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី 1 ខែមេសា​កងកម្លាំង​សង្គ្រោះបាន​ចូល​ជ្រៅ​ទៅក្នុង​រូងភ្នំ Tham Luang នៅ​ខេត្ត​ឈាង​រ៉ៃ ជា​កន្លែង​ដែល​យុវជន 12 នាក់​និង​គ្រូ​បង្វីក​ម្នាក់ ដែល​បាន​ជាប់គាំង ពេញ​មួយ​សប្តាហ៍​កន្លងមក ហើយ​នាំមក​នូវ​ក្តីសង្ឃឹម​ជួយសង្គ្រោះ​មនុស្ស​ទាំងនេះ​។​

កងកម្លាំង​សង្គ្រោះ​ថៃ បាន​ចូលរួម​ស្វែងរក​ក្រុមយុវជន​ដែល​បាត់​ខ្លួន​នៅ​រូងភ្នំ ថ្ងៃទី 30 ខែមិថុនា​។​

​តាម​លោក​អភិបាលខេត្ត Narongsak Osottanakorn នោះ ប្រធាន​ក្រុម​អ្នកជំនាញ​អាមេរិក​បាន​ទៅដល់​ចំណុច​ទី 2 នៃ​រូងភ្នំ ដែលជា​ចំណុចប្រសព្វ​គ្នា​នៃ​រូងភ្នំ​២ អាច​នៅ​ពី​ចម្ងាយ​ក្រុម​នេះ​ប្រហែល 2 គីឡូម៉ែត្រ​ប៉ុណ្ណោះ។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​ញាប់ដៃ​ញាប់​ជើងពេល ចូលកាន់​តែ​ទៅ​កៀក​នឹង​កន្លែង​ដែល​គេ​គិតថា​ពួកក្មេង​ទាំង​១៣​នាក់​នោះ កំពុង​សម្ងំ​។ អ្នក​សង្គ្រោះបាន​ចូល​ទៅជិត​ទីនោះ​ម្តង​ហើយ កាលពី​ថ្ងៃ​អង្គារ តែ​ស្ថានភាព​គឺ​លំបាក​ណាស់​ពេលនោះ ត្បិត​មាន​ភ្លៀង​ធ្លាក់​ច្រើន​និង​ទឹក​ហូរ​គំហុក​ខ្លាំងពេក​។ ថ្ងៃ​សៅរ៍​ទី​៣០ ខែ​មិថុនា​នេះ ភ្លៀង​ក៏​រាំង ហើយ​គេ​បាន​បូមទឹក​ចេញពី​រូងភ្នំ​បាន​ច្រើន​។ ដូច្នេះ ស្ថានភាព​នៃ​ការរុករក​បាន​គ្រាន់បើ​ជាង​មុន​។ នេះ​បើតាម​ការអះអាង​របស់ លោក​អភិបាលខេត្ត​ឈៀង​រ៉ៃ​។​

​ក្រុម​ជួយសង្គ្រោះ​មកពី​អាមេរិក​, អង់គ្លេស​, អូស្ត្រាលី​, ចិន​, មី​យ៉ាន់​ម៉ា​និង​ឡាវ​កំពុង​ចូលរួម​ស្វែងរក​ការសង្គ្រោះ។​

​អ្នកជំនាញ​អាមេរិក​ម្នាក់​លើកឡើងថា ពួកគេ​ទាំង​១៣​នាក់​នោះ សុទ្ធសឹង​ជា​កីឡាករ ដូច្នេះ​អាច​ទ្រាំ អត់ធន់​បាន ហើយ​បើ​ពួកគេ​អាច​ផឹកទឹក​ទ្រទ្រង់​រាងកាយ​បាន​ទៀត​នោះ គឺ​សង្ឃឹមថា​ពួកគេ​នឹងមាន​ជីវិត​រស់នៅ​។ ព្រោះថា នៅ​ប្រទេស​ដទៃ គឺ​ធ្លាប់​មាន​ករណី​ដូចគ្នានេះដែរ ហើយ​គេ​អាច​រស់​ដោយ​ជាប់​កុន​ក្នុង​រូងភ្នំ​ដូច្នេះ បាន​កន្លះ​ខែ ទៅ​មួយខែ​ឯណោះ​៕​ សូយន

 

spot_img
×