Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​កំពុង​ធ្វើ​ឲ្យ​ជឿនលឿន​ទីតាំង​នុយក្លេអ៊ែរ​!

spot_img

ទូរទស្សន៍ NBC News បាន​ដកស្រង់​សម្តី​មន្ត្រី​មិន​ប្រាប់​អត្តសញ្ញាណ​៥​នាក់​របស់​អាមេរិក​យកមក​រាយការណ៍​កាល​ពីថ្ងៃ​សុក្រ​ថា ទីភ្នាក់ងារ​ស៊ើប​យកការណ៍​របស់​សហ​រដ្ឋ​អាមេរិក​ជឿជាក់ថា កូរ៉េខាងជើង​បាន​បង្កើន​ផលិតផល​ការសម្រិតសម្រាំង​ជាតិ​អ៊ុយ​រ៉ា​ញ៉ូ​ម​សម្រាប់ធ្វើ​អាវុធ​នុយក្លេអ៊ែរ​នៅឯ​កន្លែង​សម្ងាត់​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ បណ្តាញ​ទូរទស្សន៍​នោះបាន​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អាច​ព្យាយាម​លាក់​កម្មវិធី​នោះ​នៅពេលដែល​ខ្លួន​ស្វះ​ស្វែងរក​សម្បទាន​នៅ​ក្នុ​ថង​ការចរចា​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក​។​

ទីតាំង​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ Punggye-Ri របស់​កូរ៉េខាងជើង​

ក្រុម 38 North ដែល​ឃ្លាំមើល​ព្រឹត្តិការណ៍​ខាង​យោធា សេដ្ឋកិច្ច សង្គម​និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ក្នុងប្រទេស​កូរ៉េខាងជើង​បាន​ប្រាប់​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា រូបភាព​ដែល​ថត​មកពី​អាកាស​។​
កាលពី​ថ្ងៃទី​២១ ខែមិថុនា បាន​បង្ហាញថា​កូរ៉េខាងជើង​បានធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ម​ជ្ឈ​ម​ណ្ឌ​របាយការណ៍​នោះបាន​ចេញផ្សាយ​ទើបតែ​២​សប្តាហ៍​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ដើម្បី​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​បន្ទាប់​ពី​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ​។​របាយការណ៍​នោះបាន​បង្កើន​សំណួរ​អំពី​ថា​តើ គីម ជុង​អ៊ុន បាន​ចាត់វិធានការ​ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចាត់​តាំងពី​ជំនួប​កំពូល​ថ្ងៃទី​១២ ខែមិថុនា មក​ដែរឬទេ​។​ល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​របស់ខ្លួន​ ៕ សូយន

spot_img
×