Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​ស្ថាបនា បើកសម្ពោធ​ជា​ផ្លូវការ​សាខា Aeon Mall សែន​សុខ​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១​ខែកក្កដា ឆ្នាំ​២០១៨​នេះ ធនាគារ​ស្ថាបនា​បាន​ប្រារព្ធ​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ជា​ផ្លូវការ​សាខា​ថ្មី​របស់ខ្លួន​ដែលមាន​ទីតាំងនៅ​ផ្សារ Aeon Mall សែន​សុខ ស្ថិតនៅ​ជាន់​ទី​២​។ ជាមួយ​សាខា​ថ្មី​នេះ ចំនួន​សាខា​សរុប​របស់​ធនាគា​រ ស្ថាបនា កើន​ដល់​១៦៩ នៅ​ទូទាំងប្រទេស​។​

​លោក Norihiko Kato ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា បាន​មានប្រសាសន៍ថា “​នេះ​គឺជា​ព្រឹត្តិ​ការសំខាន់​មួយទៀត ​សម្រាប់​ធនាគារ​ស្ថាបនា​។ សាខា​នេះ គឺជា​សាខា​ដំបូង​របស់​យើង​ដែល​ស្ថិតនៅក្នុង​ផ្សារ​ទំនើប​ក្នុងប្រទេស​កម្ពុជា​។

​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ណែនាំ នូវ​អត្តសញ្ញាណ​របស់​ធនាគា​រ​ស្ថាបនា ជាមួយនឹងផលិតផល ​និង​សេវា​ធនាគារ​សម្បូរបែប ដល់​អតិថិជន​ទាំងអស់ ដែល​អញ្ជើញ​មក​ទស្សនា​និង​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប អ៊ី​អន សែន​សុខ ​ក៏ដូចជា​អ្នករស់នៅ​ជុំវិញ​ទីតាំង​នោះ​ផងដែរ​។​

​សាខា Aeon Mall សែន​សុខ​នេះ នឹង​ផ្តល់នូវ​សេវា​ធនាគារពាណិជ្ជ​ពេញលេញ មានដូចជា ជា​ប្រាក់កម្ចី ប្រាក់​បញ្ញើ ​សេវា​ផ្ទេ​ប្រាក់​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​។

​អតិថិជន​ក៏​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​បុគ្គលិក​ជំនាញ​របស់​សាខា ក្នុង​ការជួយជ្រោមជ្រែង​លើ​តម្រូវការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​ផងដែរ​។​

លោក Norihiko Kato ក៏បាន​បញ្ជាក់​ផងដែរ​ថា “​យើង​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឲ្យ​សេវា​ធនាគារ​កាន់តែ​មាន​ភា​ព​ងាយស្រួល ភាពបត់បែន និង​កាន់តែ​ខិតជិត​អតិថិជន​របស់​យើង​។ សាខា Aeon Mall សែន​សុខ​នេះ ​ក៏មិន​ខុសពី​សាខា​ផ្សេងៗ​ទៀត​របស់​ធនាគារ​ស្ថាបនា ដែរ​គឺ​នឹង​ផ្តល់ជូន​អតិថិជន​នូវ​សេវា​ធនាគារ​ដ៏​ល្អ​បំផុត​”៕ ដោយ​៖​កូ​ឡាប​

spot_img
×