Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួល​ចំណូល​ជាង​៦១​លាន​ដុល្លារ ពី​ការលក់​ប័ណ្ណ​ជូន​ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​

spot_img

​ភ្នំពេញ​៖ សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា នៅក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​ចំណូល​ជាង​៦១​លាន​ដុល្លារ​អាមេរិក ពី​ការលក់​ប័ណ្ណ​ជូន​ភ្ញៀវទេសចរ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។​

​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ស្ថិតិ​ភ្ញៀវ​ទេចរ​បរទេស ទិញ​ប័ណ្ណ និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ប្រចាំ​ខែមិថុនា និង​រយៈពេល​៦​ខែ ឆ្នាំ​២០១៨ ។

​គ្រឹះស្ថាន​អង្គរ បាន​បញ្ជាក់ថា ក្នុង​ខែមិថុនា ឆ្នាំ​២០១៨ ចំនួន​ភ្ញៀវទេសចរ បរទេស បាន​ទិញ​ប័ណ្ណ ចំនួន​១៥០.៧៧៣​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ កើនឡើង​៧,១១​ភាគរយ រកចំណូលបាន​សរុប​ចំនួន​៦.៤៧៨.៩៥៦​ដុល្លារ កើនឡើង​៣,៥​ភាគរយ ធៀប​នឹង​ខែមិថុនា​ឆ្នាំ​២០១៧ និង​បាន​ឧបត្ថម្ភ​ចូល​មូល​និ​ធី​មន្ទីរពេទ្យ​គន្ធបុប្ផា ចំនួន​៣០១.៥៤៦​ដុល្លារ​។ ប្រភព​ដដែល បាន​ឲ្យ​ដឹងថា ចាប់ពី​ខែមករា ដល់ ខែមិថុនា ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​ប្រមាណ ១.៣៥៦.៩៦១​នាក់ បាន​ទិញ​ប័ណ្ណ ចូលទៅ​ទស្សនា​រមណីយដ្ឋាន​អង្គ ដែលមាន​ការកើនឡើង​១០,០៤​ភាគរយ ដោយ​ទទួលបាន​ចំណូល ៦១.៤៧២.៣៤៧ ដុល្លារ កើនឡើង​១៧,៨៤​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​។ ហើយ​ចំណូល​ត្រូវបាន​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា រយៈពេល​៦​ខែ​កន្លងមកនេះ មាន​ចំនួន​សរុប ២.៧១៣.៩២២​លាន​ដុល្លារ​អាមេរិក​៕ ​ដោយ​៖​កូ​ឡាប​

CAMBODIA. Angkor Wat. 2012
spot_img
×