Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ពេល​នាំគ្នា​ទៅ​ដក​ផ្សិត​ក្នុងព្រៃ​ស្ងាត់​តែ​ពីរ​នាក់​

spot_img

​កណ្ដាលៈ នគរបាល​ស្រុក​ពញាឮ បាន​ចាប់ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព ចាប់រំលោភ​នារី​ម្នាក់ តែ​ពុំបាន​សម្រេច ។ ការចាប់ខ្លួន​ជនសង្ស័យ​រូបនោះ យោងតាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​នារី​រងគ្រោះ ។ ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នេះ កើតឡើង​នៅ​ម៉ោង​៧​និង​២០​នាទី ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់ចំណុច​ក្នុងព្រៃ ស្ថិតក្នុង​ភូមិ​ពាម​ល្វែ​ក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។​

មន្ដ្រីនគរបាល​ស្រុក​ពញាឮ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចាប់ខ្លួន​ឈ្មោះ សរ ទែ​ល អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ពាម​ល្វែ​ក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល រីឯ​ស្ដ្រី​រងគ្រោះ ច ថ អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ពាម​ល្វែ​ក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។​

ប្រភព​ដដែល​បន្ដថា នៅ​មុនពេល​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ជនសង្ស័យ​និង​ស្ដ្រី​រងគ្រោះ បាននាំគ្នា​ដើរទៅ​ព្រៃ​ដើម្បី​រក​ផ្សិត ។ លុះ​ដើរ​មកដល់​ព្រៃ ជនសង្ស័យ​និង​ស្ដ្រី​រងគ្រោះ បាន​បំបែក​គ្នា​រក​ផ្សិត​រៀងៗ​ខ្លួន បាន​មួយសន្ទុះ​ជនសង្ស័យ បាន​ស្រែកហៅ​ស្ដ្រី​រងគ្រោះ ខណៈនោះ​ស្ដ្រី​រងគ្រោះ​បាន​ឆ្លើយតប​ថា ខ្ញុំ​នៅ​ដក​ឯ​កន្លែង​នេះ បន្ទាប់មក​ជនសង្ស័យ​ក៏បាន​ដើរទៅ​រក​ស្ដ្រី​រងគ្រោះ ភ្លាមនោះ​ជនសង្ស័យ ក៏​ប្រើល្បិច​សុំ​មើល​ថង់​ដាក់​ផ្សិត​របស់​ស្ដ្រី​រងគ្រោះ ឆ្លៀតឱកាស​ទ្រាំ​ពុំបាន​ក៏​ធ្វើ​សកម្មភាព​ចាប់​ផ្តួល​ស្ដ្រី​រងគ្រោះ​ឲ្យ​ដួល​ទៅនឹង​ដី រួច​ឡើង​ទ្រោប​ពីលើ​ស្ដ្រី​រងគ្រោះ​ថើប យកដៃ​ចាប់​ច្របាច់​សុដន់ និង​ប្រដាប់ភេទ ធ្វើ​ឲ្យ​នារី​រងគ្រោះ​រើ​បម្រាស់ រហូត​រត់គេចខ្លួន​ទៅផ្ទះ រួច​រៀបរាប់​រឿងរ៉ាវ​ទាំងអស់ ប្រាប់​ម្ដាយ​របស់ខ្លួន ។ ក្រោយពី​ម្ដាយ​ស្ដ្រី​រងគ្រោះ​បាន​ស្ដាប់​រួច ភ្លាមនោះ​ក៏​ទៅ​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​កំ​ពង់​លួង ធ្វើការ​អន្ដរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ ។ ក្រោយពី​សមត្ថកិច្ច​នគ​របាល បានទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​ស្ដ្រី​រងគ្រោះ​រួចមក សមត្ថកិច្ច​ក៏បាន​ចុះទៅ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ យកមក​ប៉ុស្ដិ៍នគរបាល​ដើម្បី​សួរនាំ រួច​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×