Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សៅ សុខា អំពាវនាវ​អោយ​ពលរដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព​និង​ត្រៀម​ឯកសារ​អោយបាន​គ្រប់គ្រាន់​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​

spot_img

​ស្វាយរៀង ៖ លោក សៅ សុខា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​រមាសហែក​ខេត្ត​ស្វាយ​នៅ​ថ្ងៃទី​១ ខែកក្កដា​ឆ្នាំ​២០១៨​នេះ បាន​ថ្លែង​អំពាវនាវ​អោយ​ពលរដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព ដោយ​យើង​មាន​សន្តិភាព និង​ស្ថេរភាព​នយោបាយ ទើប​យើង​ទទួលបាន​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន​។​មិនតែប៉ុណ្ណោះ​លោក​សៅ សុខា ក៏បាន​អំពាវនាវ​ពលរដ្ឋ​អោយមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​និង​ត្រៀម​ឯកសារ​អោយបាន​គ្រប់គ្រាន់​ដើម្បី​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ​មុខ​នេះ​។​

​ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​លោក សៅ សុខា អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ទីលាន​បាល់ទាត់​អនុវិទ្យាល័យ​ដូង ស្ថិតក្នុង​ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែល​ជាការ​កសាងឡើង​ដោយ លោក​ហុង វិ​ណុល​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដូង​និង​និង​សមាជិក​ក្រុមការងារ​ដែល​ចំណាយ​ការសាងសង់​អស់​ថវិកា ចំនួន ៥.០៨០០​ដុល្លារ​។​

​ក្នុងឱកាស​នោះ លោក សៅ សុខា បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ជិត​២០០០​នាក់ ដោយបាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​និច្ចកាល តែងតែ​នឹករលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក​ប្រធាន​ក្រុមការងារ​បាន​មានប្រសាសន៍​បន្តទៀតថាៈ ប្រទេស​កម្ពុជា គឺ​ធ្លាប់បាន​ឆ្លងកាត់​នៅ​ភ្លើងសង្គ្រាម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​រាល់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​បំផ្លិចបំផ្លាញ​អស់​ក្នុង​របប​ប្រ​ល័ យ​ពូជសាសន៍​ប៉ុលពត តែ​ក្នុង​រយៈពេល​៣៩​ឆ្នាំ កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​នាវា​កម្ពុជា មានការ​រីកចម្រើន​ទាំង​ក្នុង កម្រិត​ជាតិ និង​លើ​ឆាក​អន្តរជាតិ ដោយបាន ផ្តោត​សំខាន់ ទៅលើ​វិស័យ​៤ ជា​អាទិភាព​មាន ទឹក ភ្លើង ផ្លូវ និង​មនុស្ស ដូច្នេះ​ត្រូវ​រក្សាសុខ​សន្តិភាព​នេះ ឲ្យ​ស្ថិតស្ថេរ​យូ​អង្វែង និង​ការពារ​ដាច់ខាត​កុំ​ឲ្យ​កើតមាន​សង្គ្រាម​។​

​លោក សៅ សុខា បាន ផ្តាំផ្ញើ ដល់​អាជ្ញាធរ​ដែនដី​កងកម្លាំង​ប្រដាប់ ត្រូវការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត ជាពិសេស​ត្រូវ​ផ្តល់​សេវាសាធារណៈ ឲ្យ​បាន​រហ័ស​នៅក្នុង​មូលដ្ឋាន​។ បន្ថែម​ជាង​នេះ ត្រូវ​រួមគ្នា​ថែរក្សា​សមិទ្ធផល ដែលមាន​ស្រាប់ និង​បន្ត​កសាង​ឲ្យ​បាន​ច្រើន​បន្ថែមទៀត ក្នុងការ​សំរួល​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ឲ្យ​មាន​ជីវភាព​ធូ​ធារ​។​

​លោក សៅ សុខា បាន​បន្ថែមទៀតថា​ការងារ​ឥឡូវ​បានមក​ដល់​គៀក​និង​ផ្ទះសម្បែង​យើង​ហើយ​ដោយនៅ​ខេត្តស្វាយរៀង​នេះ រាជរដ្ឋាភិបាល​បាន​បង្កើតអោយមាន​រោងចក្រ​សហគ្រាស​ជាច្រើន កន្លែង​អាច​ស្រូបយក​កម្មករ​បាន​រាប់​មុ​ឺ​ន​នាក់​ដូច្នេះ​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី បន្តការងារ​អភិវឌ្ឍ ឲ្យ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។​

​សូមបញ្ជាក់ថា ក្រោម​ការដឹកនាំ ក្រុមការងារ​គណៈ​ពង្រឹង​របស់លោក សៅ សុខា ជា​ប្រធាន​ក្រុមការងារ ធ្វើ​មូលដ្ឋាន​ស្រុក​រមាសហែក ចាប់ផ្តើម​កសាង​សាលារៀន វត្ត​អារាម មណ្ឌល​សុខភាព ជា​បន្តបន្ទាប់ និង​បំពាក់ សម្ភារៈ​ល្អៗ ដើម្បី​បំរើកា​រងារ​នៅ តាម​ឃុំ ភូមិ​នីមួយៗ ឲ្យ​បាន​ឆាប់រហ័ស ជាពិសេស​សេវាសាធារណៈ មិនតែប៉ុណ្ណោះ ផ្លូវ​គមនាគមន៍ ក៏បាន​ធ្វើជា​បណ្តើរៗ ទាំង​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ និង​ចាក់​កៅស៊ូ ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ដឹក​កសិផល​បាន​យ៉ាង​ងាយស្រួល​។ នៅក្នុង​ឱកាស​នោះ ក៏មាន​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ​កម្លាំង លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស ក្រុមយុវជន​ផងដែរ​៕​ វ៉ៃ​កូ​

spot_img
×