Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ដំណើរការ​សាងសង់​ស្ពាន​ថ្មីៗ​ចំនួន​ពីរ​កន្លែង ក្នុងស្រុក​ស្វាយទាប

spot_img

​ឆ្លើយតប​នឹង​សំណូមពរ​របស់​បងប្អូន កូនក្មួយ សិស្សានុសិស្ស ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ចាស់​ទ្រុធ​ទ្រោម​នៅ​ស្រុក​ស្វាយទាប នាពេល​កន្លងទៅ ពេលនេះ​រដ្ឋបាល​ខេត្តស្វាយរៀង បាននិងកំពុង​ដោះស្រាយ​ហើយ ដោយនៅ​ព្រឹក​ថ្ងៃអាទិត្យ ០៤​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង។

រួម​ដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្ត លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​ស្ពាន ចំនួន ២​កន្លែង រួមមាន ៖

១- ស្ពាន​ដា​ឡូ​ព្រែ​កតា​នូ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​សំបួរ ស្រុក​ស្វាយទាប មាន​បណ្តោយ ៨​ម៉ែត្រ ជា​ថវិកា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​សាងសង់​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង ។​
២- ស្ពាន​តា​ភូមិ (​ស្ពាន​បេ​ឡេ​) មាន​បណ្តោយ​២៤​ម៉ែត្រ ស្ថិតនៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ជា​ថវិកា​របស់​រដ្ឋបាល​ខេត្តស្វាយរៀង ។​

​មានប្រសាសន៍​នៅក្នុង​ការអញ្ជើញ​ចុះ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​ស្ពាន​ទាំង​៣​ខាងលើនេះ លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ការកសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន ជាដើម ចាប់ពី​ទីក្រុង​ដល់​ជនបទ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ទំនិញ កសិផល ផលិតផល​របស់​ប្រជាពលរដ្ឋ សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ ។

​ជាមួយនេះ លោក​អភិបាលខេត្ត ក៏បាន​លើកឡើងថា នាពេល​បច្ចុប្បន្ន បើទោះបីជា​មិនទាន់បាន​បំពេញតម្រូវការ ១០០% របស់​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ រដ្ឋបាលខេត្ត​ស្វាយរៀង បាននិងកំពុង​ខិតខំ​ជួសជុល និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ និង​ពី​ក្រុង​ស្រុក​មួយ​ទៅ​ក្រុង​ស្រុក​មួយ​ក្នុង​ខេត្ត​ឲ្យ​រឹតតែ​ល្អ​ប្រសើរឡើង ។ ទន្ទឹមនេះ ឯកឧត្ដម ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគយល់​ផងដែរ ព្រោះថា​សំណើ​សំណូមពរ​មួយចំនួន​គឺ​ខេត្ត​មិនអាច​ដោះស្រាយបាន​ភ្លាមៗ​នោះទេ អាស្រ័យ​ដោយពេល​វេលា និង​ធនធាន​ថវិកា​មាន​កម្រិត ប៉ុន្តែ​រដ្ឋបាលខេត្ត មិនបាន​ទុក​សំណើ​ណាមួយ​ដោយ​មិន​យកមក​ដោះស្រាយ​នោះឡើយ គឺ​ខិតខំ​ស្វះ​ស្វែងរក​ការគាំទ្រ កៀរគរ​ការចូលរួម​ពី​សប្បុរសជន ក្រុមការងារ ជាពិសេស​ស្នើសុំ​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាក់ស្ដែង​ដូចជា​ស្ពាន​ដែល​កំពុងដំណើរការ​សាងសង់​នាពេលនេះ​ជាដើម ។​

​សម្រាប់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខាងលើ​បាន​សម្ដែង​នូវ​ក្តីរំភើប​រីករាយ​យ៉ាងខ្លាំង ជាមួយ​សមិទ្ធផល​ថ្មី ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ទៅលើ​សុខទុក្ខ​របស់​ពួកគាត់ ៕​វ៉ៃ​កូ​


spot_img
×