Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ មិនត្រូវ​ធ្វើការ​ហួសកម្លាំង ប្រយ័ត្ន​មាន​បញ្ហា​សុខភាព ។ លុយកាក់ មិនសូវ​ល្អ គួរ​សន្សំសំចៃ ក្នុង​ការទិញ​របស់ ។ មនោសញ្ចេតនា ត្រូវ​លៃ​ពេល​ឲ្យ​បាន​ច្រើន​សម្រាប់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំឆ្លូវ ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ កុំ​បង្ក​ភាព​បែកបាក់ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មិនកើត​មានរឿង​អ្វី​ក្រៅ​បំណង ។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ​ជាងនេះទៀត​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំខាល ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ត្រូវបាន​អ្នកសម្រេច​ប្រកបដោយ​លទ្ធផល​ខ្ពស់ ។ លុយកាក់​មិនត្រូវ​បញ្ចេញ​ប្រាក់​អស់ពី​ខ្លួន​សម្រាប់ធ្វើ​វិនិយោគ ។ មនោសញ្ចេតនា ត្រូវ​សកម្ម​បង្កើត​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ថ្មីៗ ទើប​សង្ឃឹម​រកឃើញ​អ្នក​ដែល​សមជា​គូ​អនាគត ។​

​ឆ្នាំថោះ ៖ ការងារ រង​សម្ពោធ​ច្រើន ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​តប់ប្រមល់ ។ លុយកាក់ ត្រូវ​គ្រប់គ្រង​កាបូប​ប្រាក់​ឲ្យ​ល្អ បញ្ចៀស​ត្រូវ​បាត់ ។ មនោសញ្ចេតនា កុំ​ឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោ​ញ្ចេ​ត​នា​អ្នក​ទាំងពីរ ។​

​ឆ្នាំរោង ៖ ការងារ មាន​ព័ត៌មាន​អំពី​ការប្តូរ​ការងារ ឬ​ត្រូវ​ទៅ​បេសកកម្ម ។ លុយកាក់​ប្រយ័ត្ន​ជួប​រឿង​ត្រូវ​ខាតបង់​ប្រាក់កាស ។ មនោសញ្ចេតនា ត្រួវ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់ ។

​ឆ្នាំម្សាញ់ ៖ ការងារ មិន​អំណោយផល​ល្អ ជួប​បញ្ហា​ត្រូវ​ដោះស្រាយ​ច្រើន ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​បោះទុន​រកស៊ី ។ មនោសញ្ចេតនា រីករាយ ផ្អែមល្ហែម ។​

​ឆ្នាំមមី ៖ ការងារ ត្រូវ​ឧស្សា​ព្យាយាម តស៊ូ​បន្ថែមទៀត​អ្នកនឹង​ទទួល​បានការ​តបស្នង​ដ៏​ស​ក្កិ​សម ។ លុយកាក់ ធូរធារ ជួប​សំណាងល្អ​ច្រើន​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​ក្តី​ស្រមៃ ។​

​ឆ្នាំមមែ ៖ ការងារ មិនត្រូវ​រើសអើង​ការងារ អ្នកនឹង​ទទួលបាន​ការពេញចិត្ត វាយតម្លៃ​ខ្ពស់​ពី​មជ្ឈដ្ឋាន​ជុំវិញ ។ លុយកាក់ ត្រូវ​ចេះ​សន្សំសំចៃ មិនត្រូវ​ខ្ជះខ្ជាយ​លុយកាក់ ។ មនោសញ្ចេតនា គួរ​ផ្លាស់ប្តូរ​ខ្លួនឯង​សិន មុនពេល​ចង់​ឲ្យ​គូស្នេហ៍​ប្តូរ ។​

​ឆ្នាំវក ៖ ការងារ ទោះបី​រវល់​ប៉ុនណា ក៏​គួរ​មាន​ពេល​សម្រាក​លំហែកាយ​ឲ្យ​បាន​ទៀងទាត់ ។ លុយកាក់ មានឱកាស​រកប្រាក់​ច្រើន ត្រូវ​ចេះ​ក្តាប់​យក​ឲ្យ​ជាប់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំរកា ៖ ការងារ លេចចេញ​ឱកាសល្អៗ​ច្រើន​ក្នុង​ការងារ តែ​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស ។ លុយកាក់ ប្រយ័ត្ន​មាន​ជនខិលខូច​ចង់​បោក​ប្រាក់ ទ្រព្យសម្បត្តិ​អ្នក ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​បំពេញ​កិច្ចការ​របស់ខ្លួន​ឲ្យ​បានល្អ​កុំ​លូកលាន់​រឿង​អ្នកដទៃ ។ លុយកាក់ ទទួលបាន​ដំណឹង​ល្អ​ច្រើន​អំពី​ការវិនិយោគ​ពី​មិត្តភក្តិ ។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ​ក្នុង​រឿង​ស្នេហា កុំ​ពឹងពាក់​អ្នកដទៃ ។​

​ឆ្នាំកុរ ៖ ការងារ គួរ​និយាយ​តិច​ធ្វើ​ច្រើន ។ លុយកាក់ ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុនពេល​សម្រេចចិត្ត​ពាក់ព័ន្ធ​ដល់​រឿង​លុយកាក់ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ផ្អែមល្ហែម ស្និទ្ធស្នាល​ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់​ឲ្យ​បាន​ច្រើន ៕

spot_img
×