Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាគារ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​នៃ​អង្គការ​SEAPC-C ដែល​គម្រោង​ផ្តល់ជូន​តាម​វិទ្យាល័យ​កាលពី​ឆ្នាំ​២០១៥ សង់​រួច​១​កន្លែង​

spot_img

​បន្ទាយមានជ័យ ៖ អង្គការ​មជ្ឈមណ្ឌល​អ​ប់​រំ​បណ្តុះបណ្តាល​បច្ចេកទេស​អា​ស៊ី​អាគ្នេយ៍​អាមេរិកាំង​- កម្ពុជា​( SEAPC-C) បាន​សាងសង់​រួច​និង​ផ្តល់​អាគារ និង​សម្ភារ​:​អប់រ​បណ្តុះបណ្តាល​បច្ចេក​ទេស​ដែលជា​គម្រោង “​រូ​ម​គ្នា​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​BanteayMeanchey Arise) ” ដែលជា​គម្រោង​តាំងពី​ឆ្នាំ​២០១៥​មក​នោះ បាន​សាងសង់​រួច​និង​ដាក់​សម្ពោធ​អោយប្រើ​ប្រាស់​១​កន្លែង​ហើយ​នៅ​វិទ្យាល័យ​ជប់​វា​រី​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ក្នុង​ពិធី​សម្ពោធ​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប​ឆន​អោយដឹងថា អាគារ​នេះ​មាន​បណ្តោយ​៤០​ម៉ែត្រ ទ​ទឺង​២០​ម៉ែត្រ សាងសង់​ក្នុង​ទីតាំង​វិទ្យាល័យ​ជប់​វ៉ា​រី​ដែល​ចាប់ផ្តើម​កសាង​នៅ​ថ្ងៃទី​៣ ខែ វិច្ឆិកា ឆ្នាំ​២០១៥​និង​ធ្វើ​រួចរាល់​ជា​ស្ថាប​ពរ​និង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​លោក​បាន​បន្តថា អាគារ​ប់​រំ​បណ្តុះបណ្តាល​បច្ចេកទេស​នេះ​មាន​១​ខ្នង ដែល​ចែកចេញជា បន្ទប់​ស្នាក់នៅ​របស់​គ្រូបង្រៀន​មាន​ចំនួន​៤​បន្ទប់​។ សាល​បណ្តុះបណ្តាល​ព័ត៌មានវិទ្យា​ចំនួន​១​បន្ទប់​ធំ​។ សាល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ចំនួន​១​ធំ​។ ការិយាល័យ​សម្រាប់​បុគ្គ​លឹក ចំនួន​១​បន្ទប់​ធំ​។ បង្គន់​អនាម័យ​ចំនួន ៧​បន្ទប់​។ អាគារ​នេះ​បំពាក់​ទៅដោយ​បរិក្ខា​គ្រប់​បន្ទប់ ព្រមទាំង​ប្រព័ន្ធ​ទឹកស្អាត និង​ប្រព័ន្ធ​ភ្លើង សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​១៥០.០០០​ដុល្លារ (១៥​ម៉ឺន​ដុល្លារ​) ។​

​លោក ហ៊ូ ប៊ុនហេង ជា​ប្រធាន​សាខា​អង្គការ​មជ្ឈមណ្ឌល​អប់​រំ​បណ្តុះបណ្តាល​បច្ចេកទេស​អា​ស៊ី​អាគ្នេយ៍​-​កម្ពុជា​ប្រចាំខេត្ត​បន្ទាយ​យ​មានជ័យ​និង​ក៏​ជាទី​ប្រឹក្សា​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន បាន​និយាយថា អង្គការ​គ្រឹ​ស្ទា​ន​នេះ មាន​ការិយាល័យ​មូលដ្ឋាន​នៅ​ទីក្រុង​អុក​មុន​រដ្ឋ​ផេ​ន​ស៊ី​វិ​ន​នៀរ អាមេរិក ហើយ​បាន​បើក​ប្រតិ​ត្តិ​ការ​នៅ​២៥​ប្រទេស និង​ក៏បាន​បាន​ចុះបញ្ជី​ប្រតិបត្តិការ​នៅ​កម្ពុជា​ដែរ ហើយ​មាន​គម្រោង​អភិវឌ្ឍន៍​ផ្នែក​សុខភាព ការអប់រំ បង្កើត​មជ្ឈមណ្ឌល​ទំនុកបម្រុង​កុមារកំព្រា​និង​មី​ក្រ​ហិរញ្ញវត្ថុ​។​

​ក្នុងនោះ​មាន​សាខា​នៅ​ខេត្តបន្ទាយមានជ័យ​ដោយ​ផ្តោត​ការងារ​លើ​វិស័យ​អប់រំ ដែលជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិស័យ​អប់រំ តែ​អង្គការ​បាន​ប្រកាន់​ជំហរ​អ​ព្យា​ក្រិ​ត្យ មិន​រើសអើង​ពូជសាសន៍ សាសនា មិន​ប្រកាន់​និន្នាការ​នយោបាយ​។​

​លោក ហ៊ូ ប៊ុនហេង និយាយ​បន្តថា​: អនុវត្ត​កម្មវិធី​ដំបូង អង្គការ​បានធ្វើ​នៅ​សាលាបឋមសិក្សា​រោង​គោ​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​ងាំង​ពី​ឆ្នាំ​សិក្សា​២០០៤-០៥​មកម្ល៉េះ​។ និង​ពី​ឆ្នាំ​២០១៤-១៥ អង្គការ​បាន​ពង្រីក​ការជួយ​អភិវឌ្ឍន៍​វិស័យ​អប់រំ​ទូទាំង​ខេត្តបន្ទាយមានជ័យ​ដូចជា​ផ្នែក​ម​ត្តេ​យ្យ​សិក្សា​,​បឋមសិក្សា ,​មធ្យមសិក្សា ,​និង​ការងារ​បណ្តុះបណ្តាល​វ​វិជ្ជាជីវ​:​។ សរុប ១០​ឆ្នាំកន្លងមក អង្គការ​បាន​ជួយ​សាងសង់​អគារ ថវិកា​ផ្សេងៗ​របស់​គម្រោង ថវិកា​ឧបត្ថម្ភ​បន្ថែម​ដល់​គ្រូបង្រៀន​អស់​ជិត​១,៣​លាន​ដុល្លារ​។

​ចំពោះ​ការសាងសង់​អគារ​និង​បំពាក់​សម្ភារ​:​ក្នុង​មជ្ឈមណ្ឌល​នេះ យឺតយ៉ាវ​ព្រោះ​សង់​តាំងពី​ឆ្នាំ​២០១៥​កន្លងមក​នោះ លោក​និយាយថា មិនមែន​មកពី​បញ្ហា​ថវិកា​របស់​អង្គការ ឬ​មកពី​បញ្ហា​ខាង​អាជ្ញាធរ ជំនាញ​ដែនដី​ទេ​តែ​មកពី​ជាង​អ្នកម៉ៅការ​សាងសង់​។​ឡូង​អង្គ​ការរក​ជាង​ថ្មី​បាន​ហើយ​។ នៅ​ថ្ងៃទី​១៤​វិច្ឆិកា​នេះ នឹង​បញ្ចុះបឋមសិលា​សាងសង់​អគារ​បណ្តុះបណ្តាល​បច្ចេក​ទេស​ថ្មី​១​ទៀត​នៅ​វិទ្យាល័យ​មង្គល​បូរី ហើយនឹង​បន្តទៅ​ស្រុក​ក្រុង​៧​ផ្សេងទៀត​ដូចដែល​អង្គការ​និង​អាជ្ញាធរ​និង​ក្រសួង​អប់រំ​បាន​ចុះ​អនុ​សហសា​រណ​:​ជាមួយគ្នា​កន្លងមក​។​

​លោក​ម៉ាក ហ្គេ​ប​ផឹ​ត (Mr Mark Geppert) នាយក​អង្គការ​អង្គការ​មជ្ឈមណ្ឌល​អប់​រំ​បណ្តុះបណ្តាល​បច្ចេកទេស​អា​ស៊ី​អាគ្នេយ៍​អាមេរិកាំង​- អន្តរជាតិ​( SEAPC-C) ថ្លែងថា ក្រុម​ជំនុំ​គ្រី​ស្ទា​ន​និង​សប្បុរសជន​អាមេរិកាំង​បាន​គាំទ្រ​និង​ប្តេជ្ញា​រៃអង្គាស​ធនធាន​មក​អនុវត្ត​គម្រោង​នានា​របស់​អង្គការ ក្នុងនោះ​ក៏​ធានា​អនុវត្ត​លើ​គម្រោង ” រូ​ម​គ្នា​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​: BanteayMeanchey Arise) ” ដែលជា​ដំណឹង​ល្អ​និង​អំណោយ​ពី​ព្រះ​អម្ចាស់​យេស៊ូ​វ​។​

​លោក​ម៉ាក​បន្ថែមថា ៖ “​រដ្ឋាភិបាល​ដែល​ល្អ​គឺ​គេ​ជួយ គេ​យកចិត្តទុកដាក់​ដល់​ព​ល​រដ្ឋ​របស់គេ​។ ដូច្នេះ​យើង​គាំទ្រ​ការខិតខំ​របស់គេ យើង​ចង់​ជួយ​អ្នកជំនាន់ក្រោយ​នៅ​កម្ពុជា ពិសេស​នៅ​ខេត្តបន្ទាយមានជ័យ​អោយទទួល​បាន​នូវ​មធ្យោបាយ​ពី​អំណាច​នៃ​ការ​រស់​ឡើងវិញ​របស់​ព្រះ​ជា​ម្ចាស់​”​។ ក្នុងនោះ​ជួយ​បណ្តុះបណ្តាល​វិជ្ជាជីវ​:​យុវជន​នារី​ជា​សិស្ស​ធ្លាក់​ឬ​ជាប់​បាក់​ឌុប​ដែល​គ្មាន​លទ្ធភាព​ទៅ​បន្ត​ការសិក្សា​នៅតាម​មហាវិទ្យាល័យ សាកលវិទ្យាល័យ​នៅ​ឆ្ងាយ​ពី​ផ្ទះ​,​ជួយ​ពលករ​ខ្មែរ​កុំអោយ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ទៅរក​កា​េ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ជាដើម ។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​លោក​ម៉ាក ហ្គេ​ប​ផឺត និង​សហា​ករី ព្រមទាំង​ក្រុម​ជំនុំ សប្បុរសជន​ដែល​បាន​ជួយ​ដល់​វិស័យ​អប់រំ​កម្ពុជា និង​នៅ​ខេត្ត​នេះ​។ នេះ​ជា​ជំនួយ​ត្រូវចំ​គោលបំណង​ដែល​យើង​ចង់បាន​។​

​ព្រោះ​វា​ស្រប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​អប់រំ​ក្នុងការ​ពង្រីក​បរិមាណ ពង្រឹងគុណភាព​និង​ជំរុញ​ឲ្យ​គ្រប់​ភូមិ​សិក្សា​មាន​សាលារៀន​ចំណេះ​ទូទៅ​និង​តម្រង់ទិស​វិជ្ជាជីវ​:៕ ដោយ ៖ បន្ទាយ​

spot_img
×