Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោកនាដកម្ម​គួរឱ្យ​តក់ស្លុត​មួយ មនុស្ស​១១​នាក់​ក្នុង​គ្រួសារ​មួយ​ត្រូវ​ចង​ក្រណាត់​បិទ​ភ្នែក រួច​ព្យួរ​ក​

spot_img

​ក្នុង​សោកនាដកម្ម​ខាងលើ នៅផ្ទះ​មួយ​នៃ​ប្រទេស​ឥណ្ឌា សាកសព​មនុស្ស​១០​នាក់​ដែល​ត្រូវ​បិទមុខ រួច​ព្យួរ​ប៉ែល​ប៉ោល​នៅលើ​ដំបូលផ្ទះ លើកលែងតែ​ករណី​យាយ​ចាស់​វ័យ​៧០​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្ថិតនៅលើ​កម្រាល​ឥដ្ឋ ។​

​​តាម SCMP ជនរងគ្រោះ​ទាំងអស់​គឺជា​ក្រុមគ្រួសារ​តែមួយ ហើយ​អ្នក​ទាំងនោះ​សុទ្ធសឹង​រស់នៅក្នុង​គេហដ្ឋាន​មួយ​ក្នុងភូមិ Burari ភាគ​ខាងជើង​រដ្ឋធានី​New Delhi ប្រទេស​ឥណ្ឌា​។

​សាកសព​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅធ្វើ​កោសល​វិច័យ​ដើម្បី​ស្វែងរក​មូលហេតុ​នៃ​សោកនាដកម្ម​នេះ គ្រាន់តែ​គេ​ពុំ​ដឹងថា​ពុំមាន​លិខិត​បណ្ដាំ​អ្វីមួយ​បន្សល់ទុក​ឡើយ​។​

​ប៉ូលិស​គ្រាន់តែ​ប្រាប់ថា គេ​ពុំបាន​រកឃើញ​គ្រាប់កាំភ្លើង​ណាមួយ​លើ​រាងកាយ​របស់​ជនរងគ្រោះ​ ដែល​រួមមាន​ស្ដ្រី​ចំណាស់​៣​នាក់ នារី​វ័យក្មេង​៤​នាក់​និង​បុរស​៤​នាក់​ក្នុង​គ្រួសារ ហើយ​ប៉ូលិស​ក៏​ពុំបាន​រកឃើញ​ស្លាកស្នាម​បន្សល់ទុក​ថា​មាន​អ្នក​ក្រៅ​ផ្ទះ​សម្រុកចូល​នោះឡើយ​។​

​តាម​Hindustan Times ឱ្យដឹងថា ពួកគេ​បានមក​រស់នៅ​ទីនេះ​២០​ឆ្នាំ​ហើយ ហើយ​ផ្ទះ​នេះ​មាន​ម្ចាស់​កម្មសិទ្ធិ​ជា​ថៅកែ​រោងចក្រ​កែច្នៃ​ឈើ​និង​ទឹកដោះគោ ។​កាសែត​ដដែល​សរសេរថា នៅ​ព្រឹក​ថ្ងៃកើតហេតុ មាន​អ្នកជិតខាង​ម្នាក់​បានដើរកាត់​ផ្ទះ​នេះ ហើយ​ពេល​ក្រឡេកមើល​ចូល​ខាងក្នុង​ក៏​ឃើញ​សាកសព​ដែល​គេ​ព្យួរ​លើដំបូល​ផ្ទះ​៕

សូយន

spot_img
×