Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​អាមេរិក​ចាប់​ជនល្មើស​ប្រើ​កាំបិត​វាយប្រហារ​លើ​មនុស្ស​៩​នាក់​

spot_img

​តាម​ប៉ូលិស​ឱ្យដឹងថា កាលពី​ថ្ងៃទី​៣០​មិថុនា មុខសញ្ញា​ម្នាក់​ប្រើ​កាំបិត​វាយប្រហារ​លើ​មនុស្ស​៩​នាក់​នៅ​ទីក្រុង Boise ចំណុះ​រដ្ឋ Idaho អាមេរិក​។​

​រូប​ទីកន្លែង​កើតហេតុ​

​ស្នងការ​ប៉ូលិស​ទីក្រុង William Bones ឱ្យដឹងថា ក្នុងចំណោម​ជនរងគ្រោះ​រួមមាន​សមាជិក​នៃ​សហគម៍​ជនភៀសខ្លួន Boise ក្រៅពីនោះ​ប៉ូល​សិស​ពុំបាន​ប្រាប់​អ្វី​ទៀត​ទេ​។​

​គ្រាន់តែ​ដឹងថា ជនរងគ្រោះ​ទាំង​៩​នាក់​​ត្រូវបាន​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងនោះ​មាន​៤​នាក់​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​។​

​ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត​ជនល្មើស​ដើម្បី​បញ្ជាក់​ពី​ការវាយប្រហារ​នេះ​៕

សូយន

spot_img
×