Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាសែត​ជប៉ុន​និយាយថា លោក Kim Jong-un ទៅ​ចិន​កន្លងមក​គឺ​ដើម្បី​ពឹងពាក់​ឱ្យជួយ​បន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​

spot_img

​កាសែត​ល្បីល្បាញ Yomiuri Shimbun របស់​ជប៉ុន នោះ មេដឹកនាំ​កូរ៉េខាងជើង​Kim Jong-un​បាន​ថ្លែង​ពឹងពាក់​ប្រធាន​រដ្ឋ​ចិន លោក​ស៊ី ជី​ម​ពាង នៅក្នុង​ជំនួប​ទី​បី​នេះ​។ ប្រធាន​រដ្ឋ​ចិន​បា​នស​ន្យ​ថា នឹង​ប្រឹងប្រែង​ដើម្បី​ជួយ​។​

មេដឹកនាំ​កូរ៉េខាងជើង​Kim Jong-un​​ និង លោក​ស៊ី ជី​ម​ពាង ប្រធាន​រដ្ឋ​ចិន​

​កាសែត​ជប៉ុន​Yomiuri Shimbun ខាងលើ​បាន​ដកស្រង់​សម្ដី​លោក​Kim ពោល​ទៅកាន់​លោក​ស៊ី ថា យើងខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់​យ៉ាងខ្លាំង ចំពោះ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំងឡាយ​។​ឥឡូវនេះ​យើងខ្ញុំ​បានបញ្ចប់​យ៉ាង​ជោគជ័យ​នូវ​សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង​។ ខ្ញុំ​ចង់ឱ្យ​ចិន​មាន​សកម្មភាព​រួមគ្នា​ដើ​ម្ប​លុបចោល​ការដាក់ទណ្ឌកម្ម​នេះ​ឱ្យបាន​ឆាប់​។​

​ជាការ​ឆ្លើយតប លោក​ស៊ី បាន​ពោលថា ចិន​ជានិច្ចកាល​សកម្ម​គាំទ្រ​កូរ៉េខាងជើង​ក្នុងការ​ស្ថាបនា​និង​បើកទ្វារ ហើយក៏​និង​ម្ចាស់ការ​រួមគ្នា​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​។ ព្រមជាមួយ​នោះ​លោក​ស៊ី​ក៏បាន​ជំរុញ​ឱ្យ​កូរ៉េខាងជើង​«​បន្ដ​សិក្សា​យោបល់​ជាមួយ​ចិន​»​ក្នុងពេល​ចរចា​ជាមួយ​អាមេរិក​៕

សូយន

spot_img
×