Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មេខ្លោង​ចោរប្លន់​សាហាវ​បំផុត​ប្រទេស​បារាំង បាន​រំដោះខ្លួន​ចេញពី​គុក​ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ​

spot_img

Redoine Faid អាយុ​៤៦​ឆ្នាំ បានគេច​ផុតពី​ពន្ធនាគារ Reau ស្ថិតនៅ​ជាយក្រុង​ភាគ​អាគ្នេយ៍​រដ្ឋធានី​ប្រទេស​បារាំង ដោយបាន​ការគាំទ្រ​ពី​គូកន​បំពាក់​ដោយ​អាវុធ​ធុន​ធ្ងន់ ។​ការរំដោះ​ខ្លួន​ចេញ​នេះ​ប្រើពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​


​រូប Redoine Faid ក្នុង​សវនាការ​កាលពី​ឆ្នាំ​២០០១

​ការរត់​ចេញពី​គុក​នេះ ក្រោយ​ពេលដែល​ជនល្មើស​ត្រូវបាន​ប្រកាស​សាលក្រម​ឱ្យ​ជាប់គុក​២៥​ឆ្នាំ ក្នុងករណី​ប្លន់​ប្រដាប់អាវុធ​មួយ​កាលពី​ខែឧសភា ឆ្នាំ​២០១០ ធ្វើឱ្យ​ប៉ូលិស​ស្រី​ម្នាក់​ស្លាប់​។​

​នៅវេលា​ម៉ោង​១១:៣០​នាទី​ម្សិលមិញ​នេះ ឧទ្ធម្ភាគចក្រ​មួយគ្រឿង​បាន​ចុះចត​ពីលើ​ដំបូល​ពន្ធនាគារ ហើយ​ទទួលយក Faid ទៅ​។ ក្រោយមក​បន្ដិច អាជ្ញាធរ​បាន​រកឃើញ​យន្ដហោះ​នេះ​ស្ថិតនៅ​ជាយក្រុង​ភាគ​ឦសាន​ក្រុងប៉ារីស​។​ឥឡូវ​ប៉ូល​សិ​កំពុងបើក​យុទ្ធនាការ​ទូទាំងប្រទេស​ដើម្បី​ចាប់ខ្លួន​។​

​គួរ​កត់សម្គាល់ថា Faid ធ្លាប់បានគេច​ចេញពី​គុក​រួច​ម្ដង​ហើយ​នៅ​ដើមឆ្នាំ​២០១៣ ដោយប្រើគ្រឿងផ្ទុះ​​ទម្លុះ​ជញ្ជាំង​៕

សូយន

spot_img
×