Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អគ្គីភ័យ​ឆេះ​បំផ្លាញ​ផ្ទះ អស់​១០​ខ្នង ទាំង​កណ្ដាលអធ្រាត្រ​នៅ​ចាក់អង្រែ​ក្រោម​

spot_img

​ភ្នំពេញៈ​គ្រោះ​អគ្គីភ័យ​មួយ​បាន​បំផ្លាញ​ផ្ទះ ប្រជាជន​អស់​ចំនួន​១០​ខ្នង ទាំង​កណ្ដាលអធ្រាត្រ ហើយ​ក្រុម​សមត្ថកិច្ច​ចេញ​រថយន្ដ​ពន្លត់អគ្គីភ័យ ជួយ​អន្តរាគមន៍​យ៉ាង​ញាប់​ដៃជើង ។​

ហេតុការណ៍​នោះ​កើតឡើង កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានឲ្យដឹងថា ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នោះ​មាន​ទំហំ​ចាប់ពី ៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ ​និង​៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់ស​ង្សី ឆេះ​អស់​ទាំងស្រុង​ចំនួន​១០​ខ្នង ស្មើ​និង ១៦​គ្រួសារ ក្នុងនោះដែរ​ក្រុម​ការងារ​បង្ការ និង​ពន្លត់​អគ្គិភ័យ បាន ប្រើប្រាស់​រថយន្ត​ចំនួន ២២​គ្រឿង ប្រើប្រាស់​អស់​ទឹក ១៩​គ្រឿង (​មាន​រថយន្ត ក្រសួងមហាផ្ទៃ រថយន្ត ស្នងការ​រាជធានី​ភ្នំពេញ និង រថយន្ត​ស្រា​បៀ​កម្ពុជា )​ទើប​គ្រប់​ស្ថាន​ការ​បាន​ទាំងស្រុង ដោយ​មិន​បណ្ដាលឲ្យ​មាន​អ្នករងរបួស​នោះទេ ។ ចំណែក​ចំពោះ​មូលហេតុ​នៃ​បង្ក​ឲ្យមាន​អគ្គិភ័យ​នេះ សមត្ថកិច្ច​បានឲ្យដឹងថា បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី តែ​មិន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​មាន​គ្រោះថ្នាក់​នោះ​ទេ​។​

ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ​ពួកគាត់ បានលឺ​សំឡេង ផ្ទុះ​យ៉ាងខ្លាំង​លុះ​ពេល​ចេញ​មក​មើល ស្រាប់តែ​ឃើញ​អណ្ដាតភ្លើង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយ រួច​ក៏​នាំគ្នា​ជួយ​បាញ់​ទឹក​ពន្លត់ តែ​ដោយ​ភ្លើង​ឆេះ​ខ្លាំងពេក ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច អោយ​រថយន្ដ​ពន្លត់អគ្គីភ័យ ជួយ​ចេញ​អន្តរាគមន៍ ប្រើ​រយៈពេល​ជិត​មួយ​ម៉ោង​ទើប​អគ្គីភ័យ​រលត់ ទៅវិញ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×