Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឃួង ស្រេង សូម​អោយ​សមាជិក គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​ប្រែក្លាយ ទៅជា សន្លឹកឆ្នោត​មួយ​សន្លឹក​នៅពេល​បោះឆ្នោត​

spot_img

​ភ្នំពេញ​៖ លោក​ឃួង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​អនុប្រធាន គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បាន​សូម​អោយ​សមាជិក គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ប្រែក្លាយ ទៅ​ជា​សន្លឹកឆ្នោត​មួយ​សន្លឹក នៅពេល​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា​២០១៨​ខាងមុខនេះ​។​

ការស្នើ​សូម​របស់​លោក​ឃួង ស្រេង​បែបនេះ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១ ខែកក្កដា ក្នុង​ពិធី​សំណេះសំណាល ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ចូល​ថ្មី​ចំនួន​២៦១១​នាក់​​នៅ​ភោជនីយដ្ឋា​ពិភពថ្មី ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា សមាជិក​ថ្មី​មក​ពី​អតីត​សមាជិក មកពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៥១​នាក់ បាន​ចូល​មក​រួមរស់​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងចំណោម សមាជិក​ថ្មី​ចំនួន​២៦១១​នាក់ នៅ​ខណ្ឌ ដូនពេញ​។​

លោក​មានប្រសាសន៍​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ស្នូល ក្នុង​ការដឹនាំ​ប្រទេស ប្រកប​ដោយ​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​។​ ​គណបក្ស​បាន​កសាង​ស្នាដៃ​ធំៗ ជាច្រើន​ជូន​ជាតិ​មាតុភូមិ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល មាន​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​។​

​លោក​ឃួង ស្រេង​បញ្ជាក់ទៀតថា កម្ពុជា​ទទួល បាន​សន្តិភាព​ពេញលេញ នៅ​ឆ្នាំ​១៩៩៨ ធ្វើអោយ​​ប្រទេសជាតិ​មាន​ការអភិវឌ្ឍន៍​រីកចម្រើន មាន​សន្តិភាព និង​បាន​បង្កើត​នូវ​សមិទ្ធផល​ជាច្រើន​ទៀត​។ ទាំងនេះ​សមិទ្ធផល​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដោយ​សម្តេច ជា​ស្ថាបនិក​សន្តិភាព និង​ការអភិវឌ្ឍន៍ ដែល​យើង​ត្រូវការពារ​វីរជន​នេះ ដើម្បី​បន្ត​ការដឹកនាំ​ប្រទេស អោយមាន​ការរីកចំរើន​បន្តទៀត​។​

​លោក​បន្តថា សម្តេច​តេជោ បាន​ចុះ​ជួប​កម្មករ កម្មការិនី នៅតាម​បណ្តា​រោងចក្រ សហគ្រាស តាម​រាជធានី​ខេត្ត និង​បាន​ដោះស្រាយ​ពី​កង្វល់ របស់​កម្មករ កម្មការិនី ។ យើង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​
២៩​ខែកក្កដា ឲ្យបាន​គ្រប់ៗ​គ្នា​។​ សមិទ្ធផល​កើតចេញពី​រាជរដ្ឋាភិបាល និង​ការចូលរួម​ពី​សមាជិក​គណបក្ស និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

ជាមួយគ្នា​នោះ​ដែរ​លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​អនុប្រធាន គណៈកម្មាធិការ​កណ្តាល គណបក្ស​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រៀម​ឯកសារ​ដូចជា​អត្តសញ្ញាណប័ណ្ណ បណ្ណ័​ព័ត៌មាន ការិយាល័យ​បោះឆ្នោត ទៅ​បោះឆ្នោត គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​គាំទ្រ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស មាន​ការអភិវឌ្ឍន៍​កាន់​ទេ​រីកចម្រើន និង​ប្រែក្លាយ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ សន្លឹកឆ្នោត​១​សន្លឹក​។​

​លោក​ហែម អាន ប្រធាន​គណកម្មកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា ខណ្ឌដូនពេញ មានប្រសាសន៍​ឲ្យដឹងថា ខណ្ឌ​ដូនពេញ​មាន​១១ សង្កាត់ និង​មាន​សាខា​បក្ស​១៥ សមាជិក​បក្ស​ថ្មី មាន​ចំនួន​២៦១១​នាក់ យុវជន​៩២៧​នាក់ ។​បាន​ធ្វើ​សៀវភៅ​គ្រួសារ​បក្ស​ជា​ង​៧០០០​គ្រួសារ ស្មើ ៦៩,៣៥%​។​

សកម្មជន​សង្កេត​៣០០០​នាក់ ស្មើ​១៨​មណ្ឌល​ស្មើ​១៥០​ការិយាល័យ ផ្តល់​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត ដល់​ប្រជាជន ដែល​នឹង​បញ្ចប់ ការចែក​បណ្ណ​ព័ត៌មាន​បោះឆ្នោត នៅ​ថ្ងៃ​ទី​៥ ខែកក្កដា និង​បាន​ត្រៀម ហែរ​គណបក្ស​ពេល​យុទ្ធនាការ ឃោសនា​ចំនួន​៤​លើក ២១​ថ្ងៃ ពី​ថ្ងៃ​ទី​៧-២៧ ខែកក្កដា ឆ្នាំ​២០១៨៕ ​ដោយ​៖​កូឡាប​

spot_img
×