Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ក្រុមហ៊ុន​ចាវ​ថៃ បុក​ស្លាប់​ម្នាក់ រហូតដល់​ពេល​នេះ មិន​ទាន់​ចូល​ដោះស្រាយ​សំណង ខណៈ​អ្នកបើកបរ​ត្រូវបាន​ឃាត់ខ្លួន​

spot_img

​ភ្នំពេញ ៖ ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ បាន​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ជួយ​ដោះស្រាយ​សំណង​ឲ្យបាន​ឆាប់ ក្នុងករណី​ភាគី ម្ចាស់​រថយន្ត​បង្កហេតុ​របស់​ក្រុមហ៊ុន​ចាវ​ថៃ (​ចិន​តៃវ៉ាន់​) ដែល​បាន​បុក​ប្តី​របស់​គាត់​ស្លាប់ ពេល​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវបត់ ចូល​ភូមិ​។ ក្នុង​ក្តី​បារម្ភ​របស់​ស្ត្រី​រូប​នេះ ដោយសារ​តែ​ភាគី​ម្ចាស់​រថយន្ត ហាក់បីដូច​ជា​មិន​អើពើ ក្នុង​ការ​ចូល​ខ្លួន​ដោះស្រាយ​ដោយផ្ទាល់ ជាមួយ​សមត្ថកិច្ច និង​គ្រួសារ​ជនរងគ្រោះ ហើយក៏​បាន​សម្តែង​នូវ​ក្តីបារម្ភ​ខ្លាច​ការពន្យារ ពេល​ដោះស្រាយ របស់​សមត្ថកិច្ច​ដែល​ធ្លាប់​កើតមាន​កាលពី​កន្លងទៅ ។ ប៉ុន្តែ​ទោះ​យ៉ាងណា អ្នកបើកបរ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ សែម ផុន ភេទ​ប្រុស អាយុ​ជាង​៦០​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​រកា​កោះ សង្កាត់ ព្រៃ​ស ខណ្ឌដង្កោ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រូស ពណ៌​ស​។ រីឯ​រថយន្ត​បង្ក ហេតុ​ម៉ាក HYUNDAI ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ វ៉ន ម៉ឺន​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ឈ្មោះ វឿន វៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជាង​ដែក (​អ្នករួមដំណើរ​) បំរើ​ការងារ​នៅ​ក្រុមហ៊ុន​ចាវ​ថៃ​(​តៃវ៉ាន់​) មាន ទីតាំង​នៅ​ភូមិ​ស្រែ​ញ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ សែម ផុន ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ជាមួយនឹង​រថយន្ត​ពី​កើត​ទៅ​លិច​។ លុះដល់​ចំណុច កើតហេតុ​ជនរងគ្រោះ​ក៏​បាន​បត់​ម៉ូតូ​ឆ្លងផ្លូវ​បត់​ចូល​ផ្ទះ​របស់​ខ្លួន ស្ថិតក្នុង ភូមិរ​កា​កោះ សង្កាត់​ព្រៃ​ស នៅពេល​បត់​ឆ្លងផ្លូវ​រថយន្ត​ក៏​មិន​បាន​បង្អង់​ល្បឿន ក៏​បុក​ម៉ូតូ​ជនរងគ្រោះ​អូស​ជាង​៥០​ម៉ែត្រ​បណ្តាលឲ្យ​ស្លាប់​ក្នុងថ្លុក​ឈាម​តែ​ម្តង​។​

ឈ្មោះ វ៉ន ម៉ឺន​រ៉ា អ្នកបើកបរ​រថយន្ត​និយាយថា ខ្លួន​ទើបតែ​មក​ពី​ផ្សារ​ដែក​ឲ្យគេ​នៅ​សួន​វឌ្ឍនៈ ផ្លូវ​វ៉េងស្រេង ។ ពេល​ធ្វើ​ការងារ​ចប់​ខ្លួន​ក៏​បើក រថយន្ត​ទៅ​ក្រុមហ៊ុន​វិញ ដែល​មាន​ទីតាំង​នៅ​ភូមិ​ស្រែ​ញ សង្កាត់​ពងទឹក ដោយ​ធ្វើដំណើរ​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​នេះ​។ លុះ​បើក​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​នោះ​ក៏​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​កាត់​មុខ​រថយន្ត ធ្វើឲ្យ​គាត់​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​បុក​អូស​ឆ្លងផ្លូវ​ទាំង​ម៉ូតូ និង​មនុស្ស តែម្តង​។​

​គួររំលឹកថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​នៅ វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​សៅរ៍​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅលើ​កំណាត់ ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ត្រង់​ចំណុច​ភូមិ​ព្រៃ​ទ​ទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ទោ នាក់ ណារ៉ូ បាន​បញ្ជាក់​ឲ្យដឹង​កាល​ពី​ថ្ងៃ​ទី​១ កក្កដា​ថា ករណី​នេះ​បង្កឡើង​ដោយ​ខាង​ភាគី​រថយន្ត​បើកបរ​លឿន​ខ្វះ​ការ ប្រុងប្រយ័ត្ន ។ ចំណែក​ជនរងគ្រោះ​ក៏​ជា​ចំណែក​រួម​ខុស​ផងដែរ ដោយសារ​ជនរងគ្រោះ​បាន​បត់​ឆ្លងផ្លូវ​មុខ​រថយន្ត ហើយ​អ្នកបើកបរ​ជាន់​ហ្វ្រាំង​មិន​ទាន់​។​

លោក​បន្តថា បច្ចុប្បន្ន​រថយន្ត​បង្កហេតុ​និង​អ្នកបើកបរ បាន​ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី បន្ត​នីតិវិធី​ច្បាប់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×