Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃុំខ្លួន ជនដៃដល់​៣​នាក់ សម្លាប់​ស្ដ្រី​រកស៊ី​ចង​ការប្រាក់​

spot_img

​ភ្នំពេញ​៖ លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨​នះ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ក្រុម​ជនដៃដល់ ចំនួន​៣​នាក់ ករណី​សម្លាប់​ស្ត្រី​រកស៊ី​ចង​ការប្រាក់ ហើយ​យក​សព​មក​ទម្លាក់​ចោល ក្នុង​ប្រឡាយ​ទឹកស្អុយ ។​

​លោកស្រី សុង ឆ​វ​ន្ម័ ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លើ​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់ ពីបទ “​ឃាតកម្ម​គិត​ទុកជាមុន​” តាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ជនរងគ្រោះ​ក្នុង​អំពើ​ឃាតកម្ម​នេះ​មានឈ្មោះ ខ្នើយ សឹង អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។ ដោយឡែក ជនដៃដល់​រួមមាន​៖ ទី​១៖ ឈ្មោះ អា​ត អឿន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់​នំប៉័ង (​ជា​ប្រពន្ធ​), ទី​២៖ ឈ្មោះ កែវ សុ​ផានិត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​លក់​នំប៉័ង (​ប្តី​) និង​ទី​៣៖ ឈ្មោះ សុខ ហេង ហៅ អេ​ត ចាយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ខេត្ត​ព្រៃវែង បាន​នាំ​ខ្លួន​ឃាតករ​ប្តី​ប្រពន្ធ​២​នាក់ មក​ចង្អុលបង្ហាញ និង​ធ្វើ​ត្រាប់​ពី​ទីកន្លែង​ដែល​ពួក​គេ​វាយ​សម្លាប់ នារី​អ្នករកស៊ី​រាប់​លុយ​ម្នាក់ ហើយ​យក​សព​មក​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ទឹកស្អុយ ស្ថិតនៅ​ផ្លូវ​៣៧១ ភូមិ​អូ​បែកក្អម សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​៣​នាក់ បានឲ្យដឹងថា កន្លង​មក​ឈ្មោះ អា​ត អឿន បាន​ចង​ការប្រាក់ ពី​ជនរងគ្រោះ​ចំនួន​២០​ម៉ឺន​រៀល​។ ដោយ​មើលឃើញ​ជនរងគ្រោះ​មាន​ម៉ូតូ និង​គ្រឿងអលង្កា​ជាប់​ខ្លួន​នោះ ជនសង្ស័យ​ទាំង​៣​នាក់ ក៏​បាន​រៀបចំ​ផែនការ​សម្លាប់ និង​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​ជនរងគ្រោះ​តែម្តង​។ នៅវេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ខណៈ​ជនរងគ្រោះ បាន​ចូលទៅ​ក្នុង​ផ្ទះ​របស់​ឈ្មោះ អា​ត អឿន ស្ថិតនៅ​ផ្ទះ​ជួល ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់តែ​ឈ្មោះ អេ​ត ចាយ បាន​ស្ទុះ​ទៅ​វាយ​ចាប់​ជនរងគ្រោះ បោក​ទៅលើ​ឥដ្ឋ ហើយ​ឈ្មោះ អេ​ត ចាយ ចាប់ដៃ និង​ឈ្មោះ កែវ សុ​ផានិត ចាប់​ជើង​។ ដោយឡែក ឈ្មោះ អា​ត អឿន បាន​យក​ទំ​ពួក​ខោអាវ​រឹត​ក​ជនរងគ្រោះ​រហូត​ស្លាប់​។ ក្រោយ​សម្លាប់​ជនរងគ្រោះ​រួចហើយ ជនសង្ស័យ​បាន​យក​ភួយ​រុំ​សព​ជនរងគ្រោះ រួច​លើក​ដាក់​ក្នុង​កញ្ចេ​នំប៉័​ងដឹក​តាម​កង់ យកទៅ​ទម្លាក់​ចោល នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ជាប់​ស្ថានីយ​ប្រេងតេឡា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ក្រោយ​ទម្លាក់​សព​ជនរងគ្រោះ​រួច​ហើយ ជនសង្ស័យ​ទាំង​៣​នាក់ បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​ដាក់បញ្ចាំ នៅ​ម្តុំ​ឃ្លាំង​រំ​សេង​បាន​ប្រាក់​ចំនួន​៥៥០​ដុល្លារ និង​ទូរស័ព្ទដៃ​អាយ​ហ្វូន យកទៅលក់​នៅ​ផ្សារ​ឃ្លាំង​រំសេវ បាន​ប្រាក់​៦៥​ដុល្លារ​។ តែ​ឈ្មោះ អេ​ត ចាយ បាន​ប្រាក់​តែ​១០០​ដុល្លារ​ទេ ចំណែក​ប្រាក់​នៅ​សល់ គឺ​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ជា​អ្នកយក​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×