Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បទបញ្ជា​បញ្ចុះ​តម្លៃ​ប្រេងសាំង ចាប់ផ្តើម​អនុវត្តន៍​ថ្ងៃទី​១​កក្កដា​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ចាប់ផ្តើម​អនុវត្តន៍​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ដាក់​ចេញ​ឲ្យ​គ្រប់​ក្រុមហ៊ុន​លក់​ប្រេង​ឥន្ធនៈ​ទាំងអស់​បញ្ចុះ​តម្លៃ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត យ៉ាងតិច​១៦០​រៀល​ក្នុង​មួយ​លីត្រ​។​

​ការ​បញ្ចុះតម្លៃ​១៦០​រៀល​ក្នុង​មួយ​លីត្រ​នេះ គឺ​រាជរដ្ឋាភិបាល​ត្រូវ​បង់ថ្លៃ​៨០​រៀល និង​ក្រុមហ៊ុន​ឯកជន​ក៏​ត្រូវ​វិភាគទាន ៨០​រៀល​ក្នុង​១​លីត្រ​ផងដែរ​។​

​ស្រប​ជាមួយ​បទបញ្ជា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ ស្តីពី​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ ដែល​ត្រូវ​លក់​តាម​ស្ថានីយ៍​ផងដែរ សម្រាប់​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ដល់​១៥ ខែកក្កដា ឆ្នាំ​២០១៨​។​

​ក្រសួង​ពាណិជ្ជកម្ម​បាន​កំណត់ថា គ្រប់​សា្ថ​នី​យ​ប្រេងឥន្ធនៈ​ទាំងអស់ ត្រូវ​លក់​តម្លៃ​សាំង​ធម្មតា​លក់​មិនឲ្យ​លើស​ពី​៣៩៥០​រៀល និង​ម៉ា​ស៊ូ​ត​ត្រូវ​លក់​ក្នុង​តម្លៃ ៣៧៥០​រៀល​ក្នុង​មួយ​លីត្រ​។ ប៉ុន្តែ​តម្លៃ​សាំង​ស៊ុប​ពែរ​គ្មាន នៅ​ក្នុង​សេចក្តីជូនដំណឹង របស់​ក្រសួង​ឡើយ​។​

​ជាក់ស្តែង​នៅ​ថ្ងៃនេះ នៅ​តាម​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​នានា គឺ​មាន​ការ​បញ្ចុះតម្លៃ​លក់​ទៅ​តាម​ការកំណត់ របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ពាណិជ្ជកម្ម​ប្រាកដ​មែន​។ ដោយ​ស្ថានីយ​ខ្លះ​លក់​ដូច​ទៅនឹង តម្លៃ​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​កំណត់ ហើយក៏​មាន​ស្ថានីយ​ខ្លះ​លក់​ទាប​ជាង​តម្លៃ ដែល​កំណត់​ដោយ​ក្រសួង​ផងដែរ​។​

គួរបញ្ជាក់​ថា ដើម្បី​សម្រាល​បន្ទុក​ការចំណាយ​របស់​ប្រជាពលរដ្ឋ សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​បទបញ្ជា​បញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ​ចំនួន​១៦០​រៀល​ក្នុង​១​លីត្រ អនុត្ត​ន៍​ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨​តទៅ​។ ការអន្តរាគមន៍​នេះ ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល បាត់​ចំណូល​ក្នុង​រង្វន់​៣០​លាន​ដុល្លារ​។​

​ថ្មីៗ​នេះ​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ដាក់បទបញ្ជា ឲ្យ​ក្រសួង​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី​គ្រប់​ខេត្ត ត្រូវ​ពិនិត្យ​តាមដាន​មើល​ថា តើ​ស្ថានីយ​ទាំងអស់នោះ មាន​បញ្ចុះ​តម្លៃ​លក់​ប្រេងឥន្ធនៈ ដូច​ការកំណត់​របស់​រាជរដ្ឋាភិបាល​ដែរ​ទេ ដើម្បី​ឲ្យ​ការអនុវត្តនេះ ផ្តល់​ផល​ចំណេញ​ដល់ ប្រជា​ពលរដ្ឋ​ពិតប្រាកដ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×