Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះគ្រូចាន់តារ៉ា គង់នៅវត្តសារាវ័ន្ត រងការរិះគន់ បន្ទាប់ហ៊ានអះអាងថាក្មេងៗនិងគ្រូទាំង១៣នាក់ស្លាប់បាត់អស់ហើយ ដោយសារប្រព្រឹត្តរឿងមួយនេះ! (វីដេអូ)

spot_img

​ការបាត់​ខ្លួន​ក្មេងប្រុសៗ​ក្រុមបាល់ទាត់​ជនជាតិ​ថៃ និង​គ្រូបង្វឹក​របស់​ពួកគេ គិត​មកទល់​ថ្ងៃ​ចន្ទ (០២ កក្កដា​) នេះ គឺមាន​រយៈពេល ១០ ថ្ងៃ​ហើយ ខណៈ​ក្រុម​សង្គ្រោះ​ជំនាញៗ​មកពី​អន្តរជាតិ និង​ជាតិ​របស់​ថៃ នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​រុករក​ពួកគេ មកទល់​ម៉ោង​នេះ ក៏​ពុំទាន់​មាន​ពន្លឺ​នៅឡើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ក៏បាន​ចេះតែ​គិត​សង្ស័យ​មិន​ថា​ពួកគេ​នៅមាន​ជីវិត ឬ ក៏បាន​ស្លាប់បាត់​បង់ជីវិត​ទាំងអស់គ្នា​ទៅហើយ​នោះទេ បន្ទាប់ពី​ពួកគេ​បាន​បាត់​ខ្លួន​ចូលក្នុង​រូងភ្នំ Tham Laung កាលពី​រសៀល​ថ្ងៃ​សៅរ៍ (២៣ មិថុនា​) មក ។​

​គួរ​បញ្ជាក់ថា ក្រុម​ទាហាន​អាមេរិក​ចំនួន ៣០ នាក់ មកពី​បញ្ជា​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក នៅ​ហា​វ៉ៃ ត្រូវបាន​បញ្ជូន​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​អ្នក​មុជទឹក​អង់គ្លេស​ជាច្រើន​នាក់ កាលពី​ថ្ងៃ​ពុធ ដើម្បី​ជួយសង្គ្រោះ​ក្រុម​ក្មេងៗ​សិស្សសាលា​ថៃ​ទាំងនោះ និង​គ្រូបង្វឹក​របស់​ពួកគេ ដែល​បាននិងកំពុង​បាត់​ខ្លួន​នៅក្នុង​រូប​ភ្នំ​វែង​បំផុត​នេះ​របស់​ថៃ ចាប់តាំងពី​ថ្ងៃ​សៅរ៍ ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ NBC News ។​

​ខណៈ​ការខិតខំ​ប្រឹង​ជួយសង្គ្រោះ​មកពី​ទាំង​អន្តរជាតិ និង​ជាតិ មកទល់ពេលនេះ​ពុំទាន់​ឃើញ​ពន្លឺ​របស់​ក្រុម​បាត់​ខ្លួន​ទាំងនោះ ស្រាប់តែ​កាលពីពេល​ថ្មីៗ​នេះ ព្រះសង្ឃ​ខ្មែរ​យើង ព្រះគ្រូ​ចាន់​ដា​រ៉ា ស្រោច​ទឹកដោះ​អំពើ​គេ​រក្សា​ជំងឺ គង់នៅ​វត្ត​សារា​វន្ត បានចេញ​វីដេអូ​អះអាងថា ក្មេងៗ​ទាំង​នោះបាន​ស្លាប់​អស់​ទៅហើយ ចាប់តាំងពី​ចូលក្នុង​រូងភ្នំ​នោះ​ប្រហែល ៣ ម៉ោង ប៉ុណ្ណោះ ។​

​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះអង្គ ព្រះគ្រូ​ចាន់​ដា​រ៉ា ដែល​ធ្លាប់​គង់នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ​អស់​រយៈពេល ១៥ ឆ្នាំ បាន​មាន​សង្ឃដីកា​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «…​ក្មេងៗ​សិស្សសាលា​ដែល​បាត់​ខ្លួន​នៅក្នុង​ល្អាង ឬ រូប​ភ្នំ​នោះ ត្រូវបាន​ពួក​បារមី (​ហៅ​ផ្លូវ​ក្នុង​) ឬ ពួក​អមនុស្ស (​ហៅ​ផ្លូវ​ងងឹត​) លាក់បាំង​ខ្លួន​ពួកគេ​ពុំ​ឲ្យ​ឃើញ ហើយ​ពួកគេ​ក៏បាន​បាត់​ស្លាប់​អស់ហើយ បន្ទាប់ពី​ពួកគេ​បាន​ចូលទៅក្នុង​រូង​នោះ​ប្រហែល ៣ ម៉ោង ប៉ុណ្ណោះ បន្ទាប់ពី​ក្មេងៗ​ទាំងនោះ​បាន​យក ‘​របស់​’ ដែល​គេ​ដាក់​តម្កល់ ឬ​បូជា​ឲ្យ​អ្នកតា​ភ្នំ ឲ្យ​ពពួក​បារមី​ភ្នំ​, ពពួក​ព្រាយ​បិសាច អារក្សអ្នកតា ដែល​ឃុំគ្រង​នៅ​ទីនោះ​» ។ ព្រះអង្គ​បន្តថា​៖ «​លើក​ទី​១ ក្មេងៗ​ទាំង​នោះបាន​ចូលទៅក្នុង​រូងភ្នំ​នោះ ដោយបាន​យក ‘​របស់គេ​’ ដែលជា​របស់​អ្នកតា​ភ្នំ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ថែរក្សា​នៅ​ទីនោះ យកមក​ផ្ទះ​របស់​ពួកគេ ប៉ុន្តែ នៅពេល​ពួកគេ​ប៉ុនប៉ង​ចូល​ទៅយក​របស់​ទាំងនោះ​ជា​លើក​ទី​២​នេះ ក៏​ត្រូវគេ​ស្ទាក់ចាប់​ធ្វើបាប​តែម្តង ។ ហើយ​ប្រសិនបើ​ឪពុកម្តាយ​របស់​ក្មេងៗ​ទាំងនោះ ចង់​រកឃើញ​សាកសព​កូនៗ​របស់​ពួកគេ គឺ​ត្រូវតែ​នាំយក ‘​របស់​’ ដែល​ក្មេង​ទាំងអស់​ហ្នឹង​យកមក​ផ្ទះ ទៅ​បូជា និង​ខមាទោស​ឲ្យ​គេ​វិញ ទើប​អាច​រកឃើញ​សាកសព​អ្នក​ទាំង​អស់ហ្នឹង​…» ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ិន​ធឺ​ណេ​ត​មួយចំនួន ដែល​ពុំ​យល់ស្រប​ទៅនឹង​ការអះអាង​របស់លោក ក៏បាន​ជេរប្រទេច​ដាក់​លោក​យ៉ាង​ចាស់ដៃ ដោយសារ​ពួកគេ​ចោទ​ប្រកាន់​ «ប្រមាថ​ជីវិត​របស់គេ» បែបនេះ និង​ថា តើ​លោក​គិត​យ៉ាងណា ប្រសិនបើ​ក្មេងៗ​ទាំងអស់នោះ​នៅមាន​ជីវិត​!! ៕ ឧ​ត្ត​ម​

​ចុះ​ប្រិយមិត្ត​វិញ អាច​យល់ឃើញ​យ៉ាងណាដែរ​?

spot_img
×