Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​គូស្នេហ៍​ចោរ​ពីរ​នាក់ អស់​ល័ក្ខណ៍​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន ក្រោយ​ពី​ព្យាយាម​រត់គេច​ (មានវីដេអូ)

spot_img

Paul Chauhan គឺ​ជា​ម្ចាស់​ហាង​លក់ទំនិញ​មួយ​នៅ​ខេត្ត Alberta ភាគ​ខាងលិច​កាណាដា នៅ​ថ្ងៃ​ទី ២៥ ខែមិថុនា គាត់​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​បន្ទាប់ពី​ឃើញ​គូស្នេហ៍​មួយ​គួរឲ្យ​សង្ស័យ​ថា​បាន​លួច​ប័ណ្ណឥណទាន​យកមក​ទិញ​ទឹកក្រូច​។ ទិដ្ឋភាព​ពី​កាមេរ៉ា​សុវត្ថិភាព បានបញ្ជាក់​ពី​សកម្មភាព​គួរឲ្យ​សង្ស័យ​របស់​ជន​ទាំង​ពីរ ។​

បន្ទាប់​ពី​ធ្វើការ​តដៃ​ជាមួយ​ប៉ូលិស ជនល្មើស​លួច​ប័ណ្ណឥណទាន​នៅ​កាណាដា បាន​ត្រូវ​ចាប់ខ្លួន ។

​ជនល្មើស​ឈ្មោះ Richard Pariseau អាយុ ២៦​ឆ្នាំ បាន​ច្រាន​មិត្តស្រី Brittany Burke អាយុ ២៩​ឆ្នាំ ទៅ​លើ​ប៉ូលិស​ម្នាក់ រួច​សម្រុក​ចេញពី​ទ្វារ ប៉ុន្តែ​ប៉ូលិស​បាន​តោង​ដៃ​ជាប់​ធ្វើឲ្យ​ជនល្មើស​ទាំងពីដួ​លគរ​លើ​គ្នា ។​

​ចោរ​ប្រុស​បាន​ដោះអាវ​ដើម្បី​ព្យាយាម​គេចខ្លួន​តាម​ច្រក​មួយ​ផ្សេង ប៉ុន្តែ​ទ្វារ​នោះ​ត្រូវបាន​ចាក់សោរ​ជាប់ វា​ក៏​បែរ​ថយក្រោយ ហើយ​ចាប់​យក​កញ្ចប់​ទំនិញ ប៉ង​គប់​លើ​ប៉ូលិស ប៉ុន្តែ​ប៉ូលិស​បង្ក្រាប​បាន​ដោយ​ប្រើ​កាំភ្លើង​អគ្គិសនី ។

​ក្នុងពេលនោះ​ចោរ​ស្រី​បាន​ចេញ​តាម​ទ្វារក្រោយ ហើយ​ឡើង​លើ​ក្រាហ្វុង ហើយ​អស់​ល័ក្ខណ៍ ព្រោះ​ក្រាហ្វុង​នោះ​បាន​បាក់ រួច​នាង​ចោរ​ធ្លាក់ចំ​កន្លែង​ដែល​ប៉ូលិស​ពីរ​នាក់​កំពុង​នៅ​ពីក្រោយ ។ ចោរ​ស្រី​ក៏​បាន​ក្រាប់​លើ​ដី​សុំ​ចុះចាញ់ ៕ ចន្ទ្រា​

spot_img
×