Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជូន​ដំណើរ​ប្រតិភូ​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៤ មកពី​១១​ប្រទេស បញ្ចប់​ទស្សនៈកិច្ច​នៅ​កម្ពុជា​

spot_img

ព្រះសីហនុ​៖ ប្រតិភូ​យុវជន នៃ​កម្មវិធី​នាវា​យុវជន​អាស៊ី​អា​គ្ន​យ៍ និង​ជប៉ុន ដែលមាន​យុវជន​មកពី ១១​ប្រទេស​ចូលរួម បានបញ្ចប់​ដំណើរ​ទស្សនៈកិច្ច​រយៈពេល ៤​ថ្ងៃ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា​ជា​ស្ថាពរ និង​បាន​ចាក​ចេញពី​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​១៣ ខែវិច្ឆិកា ដោយ​ភាព​រីករាយ​។​


​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ក​ម្ព​ជា និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត បាន​ជូន​ដំណើរ ក្រុម​ប្រតិភូ​យុវជន​អាស៊ាន កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​១៣ ខែវិច្ឆិកា នា​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​។​

​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ប្រទេស​ជប៉ុន​(SSEAYP) លើក​ទី​៤៤ មកពី​១១​ប្រទេស ដែល​ទើប​បញ្ចប់​ទស្សនៈកិច្ច ៤​ថ្ងៃ​នៅ​កម្ពុជា រួមមាន​៖ ព្រះរាជាណាចក្រ​កម្ពុជា​- ព្រះរាជាណាចក្រ​ថៃ​- ឡាវ​- ឥណ្ឌូណេស៊ី​-​ម៉ាឡេស៊ី​- ប្រ៊ុយណេ​- ដា​រូ​សា​ឡឹម​- មី​យ៉ាន​ម៉ា ឬ​ភូមា​- ហ្វីលីពីន​- សឹង្ហ​បូរី ឬ​សាំង​ហ្គា​ពួរ​- វៀតណាម និង​ប្រទេស​ជប៉ុន​។​

​ក្រោយ​បញ្ចប់​ទស្សនៈ​នៅ​កម្ពុជា នាវា NIPPoN MARU បាន​ចាក​ចេញពី​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់​ព្រះរាជាណាចក្រ​ថៃ កាលពី​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា​។​

​នាឱកាស​ជូន​ដំណើរ ប្រតិភូ​នាវា​យុវជន អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៤ លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា និង ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ក​ម្ព​ជា មានប្រសាសន៍ថា ដំណើរ​ទស្សនៈកិច្ច​នេះ បង្ហាញ​ពី​សក្ខីភាព រិត​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ របស់​ប្រទេស​ទាំង​១១ តាមរយៈ​ការផ្លាស់ប្ដូរ នូវ​បទពិសោធន៍ ប្រពៃណី ទំនៀម​ទំលាប់ វប្ប​ធ័​ម ចំណេះដឹង​ទូទៅ និង​ពិភាក្សាគ្នា​ទៅលើ​បញ្ហា​ផ្សេងៗ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ឲ្យ​គ្នា​ទៅវិញទៅមក​បាន​ទូលំទូលាយ​៕ ដោយ​៖ ដែន សីមា​


spot_img
×