Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន​៖ មិន​មាន​ការខាតបង់​ណាមួយ​ឡើយ ចំពោះ​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​

spot_img

​​ភ្នំពេញ ​៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​សាធារណរដ្ឋ ប្រជាមានិត​ចិន ដែល​កន្លងមក តែងតែបាន​ជួយ​មកដល់​ប្រទេស​កម្ពុជា លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ផ្សេងៗ ដ៏​ទៃ​ទៀត​ជាច្រើន​។ សម្តេច​តេជោ បាន​ថ្លែងថា កម្ពុជា​ទើប​មាន​ឱកាស​អភិវឌ្ឍន៍ ពេញលេញ​២០​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ចិន​បានចាប់ផ្តើម​អភិវឌ្ឍន៍​ប្រទេស តាំងពី​ឆ្នាំ​១៩៦៩ ហើយ​ធ្វើ​កំណែទម្រង់ បើកចំហរ​សេដ្ឋកិច្ច បាន​រយៈពេល​៤០​ឆ្នាំ​ហើយ ដែល​ទាមទារ​ឲ្យ​កម្ពុជា រត់តាម​ពីក្រោយ ២០​ឆ្នាំ​ទៀត​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ ហៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ដែល​ជា​ស្ពាន​អាកាស​ទី​៥ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការបង្កើត​ឲ្យមាន​ធនា​គារ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី គឺជា​ការឆ្លើយតប តម្រូវការ​សាងសង់ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​បណ្តា​ប្រទេស​ជា​សមាជិក​។ ការ​ដែល​កម្ពុជា គាំទ្រ​ឲ្យ​ចិន​ក្លាយ​ជា​សមាជិក អង្គការ​សហប្រជាជាតិ គឺជា​ព្រះរាជ​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​។ បើ​ចិន​មិន​ក្លាយ​ជា​សមាជិក អង្គការ​សហប្រជាជាតិ​ទេនោះ ប្រហែល​ជា​ការបញ្ចប់​សង្គ្រាម​នៅ​វៀតណាម មិន​អាច​បញ្ចប់​នោះឡើយ​។ មិន​មាន​ការខាតបង់​ណាមួយ​នោះ​ឡើយ ចំពោះ​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ហើយ​មិនមែន​តែ​កម្ពុជា​ទេ សូម្បី​តែ​អាស៊ាន​ទាំងមូល​ក៏​ដូចគ្នា​។​

​សម្តេច​តេជោ បាន​ថ្លែងថា រូប​សម្តេច និង​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នឹង​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ របស់​ព្រះបាទ សម្តេចព្រះ បរម​រតន​កោដ្ឋ (​នរោត្តម​សីហនុ​) ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​កម្ពុជា​-​ចិន ហើយ​កុំ​មាន​ការភាន់ច្រឡំ ចំពោះ​វត្តមាន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា​។ វត្តមាន​របស់​ចិន នៅ​កម្ពុជា ដើម្បី​បម្រើ​ការងារ នៅតាម​ការដ្ឋាន​សំណង់​រាប់រយ​នៅ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គ្មាន​នរណា​អាច​មក​រារាំង ការរីកចម្រើន របស់​ប្រទេស​ចិន​បាន​នោះឡើយ ហើយ​ការរីកចម្រើន​នេះ នឹង​រួមចំណែក​ជួយ​បណ្តា​ប្រទេស​ដទៃ​។ គ្រាន់តែ​និយាយ​ពី​វា​រី​អគ្គិសនី បើ​ចិន​មិន​មក​វិនិយោគ គ្មាន​ប្រទេស​ណា មក​វិនិយោគ លើ​វិស័យ​វា​រី​អគ្គិសនី នៅ​កម្ពុជា នោះឡើយ​។ ប្រទេស​ជាច្រើន រកស៊ី​ជាមួយ​ប្រទេស​ចិន ចុះ​ហេតុអ្វី​មក​ហាមឃាត់​កម្ពុជា មិន​ឲ្យ​រកស៊ី​ជាមួយ​ចិន​?

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ ពី​ភាព​រីក​ចម្រើ នៃ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រាជរដ្ឋាភិបាល បាន​កសាង​ជា​បន្តបន្ទាប់ ដើម្បី​បម្រើ​នូវ​សេចក្តី ត្រូវការ​របស់​ប្រជាពលរដ្ឋ គ្រប់​ទីកន្លែង​ជាក់ស្តែង តំបន់​នៃ​ខណ្ឌ​សែន​សុខ​នេះ ក៏​បាន​ប្រែ​មុខមាត់​ថ្មី​ដែល​មាន​ស្ពាន មាន​ផ្លូវ​ក្រវាត់ក្រុង និង​បច្ចុប្បន្ន​តម្លៃ​ដី នៅ​តំបន់​នេះ​ក៏​មាន​ការ​ឡើងថ្លៃ​ផងដែរ​។​

​សម្តេច​តេជោ បានប្រកាសថា កន្លងមក​រាជរដ្ឋាភិបាល បានប្រកាស​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ស្ពាន​ជ្រោយចង្វា​យ ដល់​ស្ពាន​ព្រែក​ព្នៅ ប៉ុន្តែ​យោង​ទៅ​តាម​ការសិក្សា​ស្រាវជ្រាវ​ក្នុងការ​ពង្រីក​រហូត ដល់​៤​គន្លង អាច​ធ្វើឲ្យប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន ជាពិសេស​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ផ្ទះ ប្រជាពលរដ្ឋ​នោះ​ទេ សូម្បី​តែ​វត្ត​អារាម វិហារ​ឥស្លាម ក៏​មាន​ការប៉ះពាល់​ផងដែរ​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូមឲ្យ​មាន​ការ​បង្វែរ​ទិស​មក​អ​ភ​វិ​ឌ្ឍ​ន៍​តាមផ្លូវ​ទំនប់​កប់​ស្រូវ​វិញ​ដោយ​ធ្វើ​ការពង្រីក​ជា ៤​គន្លង​ឆ្ពោះ​មក​កាន់​ផ្លូវ​ជាតិ​លេខ ៤​តែម្តង​។​

​កម្ពុជា និង​ចិន​មាន​ប្រវត្តិ​ទំនាក់ទំនង​ល្អ ជាមួយគ្នា​ជា​យូរលង់​ណាស់​មកហើយ ឆ្នាំ​នេះ​ក៏​ជា​ខួប​ទី​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន ជាពិសេស​នៅក្នុង​ជំនាន់​រាជរដ្ឋាភិបាល​ដឹកនាំ​របស់ សម្តេចព្រះ​បរម​រតនៈ​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​រក្សា​ទំនាក់ទំនង មេត្រីភាព​និង​សហប្រតិបត្តិការ​ល្អ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ តាមរយៈ​ទំនាក់ទំនង​ទាំងអស់នេះ គឺ​បាន​ផ្តល់​ផលប្រយោជន៍ ឲ្យ​គ្នា​ទៅវិញទៅមក​យ៉ាងច្រើន ជាពិសេស មិត្ត​ចិន​បាន​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់ មកដល់​កម្ពុជា​ក្នុង​ការកសាង​សមិទ្ធផល​នានា និង​បច្ចុប្បន្ន​កម្ពុជា កំពុង​ទទួល​ភ្ញៀវ​ទេសច​រ​ពី​ប្រទេស​ចិន យ៉ាងច្រើន គឺ​ប្រមាណ​១​លាន​២​សែន​នាក់​៕ ​ដោយ​៖​កូឡាប​

 

spot_img
×