Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភ្ញៀវទេសចរ​ចិន​ត្រូវបាន​ម៉ាឡេស៊ី​បណ្តេញ​ទៅ​ស្រុក​វិញ ព្រោះតែ​ព្រហើន​ហ៊ាន​រាំ​នៅមុខ​ព្រះវិហារ​ជាទី​សក្ការៈ​របស់​ពួកគេ​ (មានវីដេអូ)

spot_img

​ក្រៅពី​រង​ការពិន័យ​ជា​ប្រាក់ នារី​ទេសចរ​ចិន​ពីររូប​នេះ​នៅ​ត្រូវ​បាន​បណ្តេញចេញ​ពី​ម៉ាឡេស៊ី បន្ទាប់ពី​ពួកគេ ធ្វើ​ការថត​វីដេអូ ដោយ​លោត​រាំ​សិច​ស៊ី​នៅ​ពីមុខ​ព្រះវិហារ​អ៊ីស្លាម​មួយ ។

​តាម​កាសែត South China Morning Post ផ្សាយ​ថា ខ្សែ​វីដេអូ​ខ្លី​មួយ​ដែល​ថត​រូបភាព​របស់ Wan Han អាយុ ៣៧​ឆ្នាំ និង Zhang Na អាយុ ២៥​ឆ្នាំ មកពី​ប្រទេស​ចិន កំពុង​លោត​រាំ​បែប​សិច​ស៊ី នៅមុខ​ព្រះវិហារ​អ៊ីស្លាម​មួយ នា​ទីក្រុង Kota Kinabalu ។ គេ​បាន​ដាក់​ចំណងជើង​ឃ្លីប​នេះថា “​របាំ​ក្តៅ​សាច់​” រួច​ធ្វើការ​ចែករំលែក​លើ​បណ្តាញ​សង្គម ។ ក្រោយពេល​បង្ហោះ ២​ថ្ងៃ ឃ្លីប​នេះ​មាន​អ្នកទ​ស្សនា​ដល់​ទៅ ១.៧០០.០០០​នាក់ ។ ហេតុការណ៍​នេះ​បាន​បង្ក​នូវ​កំហឹង​យ៉ាង​ខ្លាំង​របស់​ប្រជាពលរដ្ឋ​កាន់សាសនា​អ៊ីស្លាម​នៅ​ប្រទេស​នេះ ។​

​ចុង​ក្រោយ​ប៉ូលិស​ម៉ាឡេស៊ី​បាន​តាម​រក​ឃើញ រួច​ធ្វើការ​ពិន័យ​រដ្ឋបាល​ជា​ប្រាក់​តែ ២៥ ringgit (​ប្រមាណ ៧ USD) ប៉ុន្តែ​ពួកគេ​បាន​ចាត់​កំលាំង​នាំខ្លួន​នារី “​សិច​ស៊ី​” ទាំង​ពីរ​ឲ្យ​ឡើង​យន្តហោះ​វិលត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ភ្លាម ៕ ចន្ទ្រា​

spot_img
×