Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កែ​មួយ​ក្បាល​នេះ​ព្រុស​មិន​ឈប់​សោះ​ពេញ​មួយ​យប់ ថ្ងៃ​បន្ទាប់​ទើប​ម្ចាស់​វា​ដឹង​មូលហេតុ និង​សោកស្តាយ​យ៉ាងខ្លាំង​

spot_img

​ឆ្កែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មិត្ត​ល្អ​បំផុត​របស់​មនុស្ស ដោយសារ​តែ​វា​មាន​ភាពស្មោះត្រង់​ជាមួយនឹង​​ម្ចាស់​។ ឆ្កែ​ខ្លះ​ហ៊ាន​ប្រថុយ​ជីវិត​ខ្លួនឯង​ដើម្បី​ការពារ​ម្ចាស់​ពី​គ្រោះថ្នាក់​ផង ហើយ​រឿង​នេះ​បានកើត​​ឡើង​ទៅលើ​បុរស​ម្នាក់​ឈ្មោះ Achy Wijaya ដែល​ឆ្កែ​របស់​គាត់​បាន​លះបង់​ជីវិត​ដើម្បី​ការពារ​គាត់​។​

​លោក Achy Wijaya រស់នៅ​ក្នុង​តំបន់ Merauke ស្ថិត​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ គាត់​បាន​និយាយ​​ថា មួយ​ថ្ងៃ​មុនពេល​មាន​រឿង​អាក្រក់​កើតឡើង ឆ្កែ​របស់​គាត់​ព្រុសពេញ​មួយ​យប់​មិន​ព្រម​ឈប់​សោះ​។​

គាត់​គិតថា ឆ្កែ​នោះ​ព្រុស​ខ្លាំង​ទំនង​ដោយសារ​វា​ឃើញ​ឆ្មា ឬ​សត្វ​ដទៃ​ប៉ុណ្ណោះ​។ នៅ​យប់​ដដែល នៅពេល​​ឆ្កែ​គាត់​ឈប់​ព្រុស គាត់​ក៏​បាន​ទៅ​ចូល​ដេក​។​

​នៅ​ថ្ងៃ​បន្ទាប់ រឿង​រំជួលចិត្ត​បានកើត​ដោយ នៅ​ពេល​គាត់​ឃើញ​ឆ្កែ​របស់​គាត់​ដេក​នៅ​លើ​ឥដ្ឋ ដោយសារតែ​មាន​គេ​បំពុល​វា​។ គាត់​ទើប​ដឹងថា នៅ​យប់​នោះ​ឆ្កែ​របស់​គាត់​ព្រុសមិន​ឈប់ ដោយសារតែ​​មាន​ចោរ​ប៉ង​ចូល​ក្នុងផ្ទះ​របស់​គាត់​។​

​គាត់​និយាយ​ទៀត​ថា គាត់​ចង់​យក​វា​ទៅឲ្យ​ពេទ្យស​ត្វពិនិត្យ​ណាស់ ប៉ុន្តែ​ពួកយើង​រស់នៅ​ទីក្រុង Papua ហើយ​ពេទ្យសត្វ​នៅ​ទីនោះ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​តែ​សត្វ​ក្នុង​កសិដ្ឋាន​ប៉ុណ្ណោះ​។ ម្យ៉ាង​​ទៀត​វា​គឺ​ថ្ងៃ​អាទិត្យ​ផង ដូច្នេះ​កន្លែង​ពេទ្យសត្វ​គេ​មិន​ធ្វើការ​នោះទេ​។​

​គាត់​បញ្ជាក់​ថា គាត់​បាន​ព្យាយាម​បណ្តេញ​ជាតិពុល​ចេញ ដោយ​ឲ្យ​វា​ផឹក​ទឹកដោះ​គោះ ប្រេង និង​ទឹក​​ដូង​ជាដើម ប៉ុន្តែ​វា​មិន​បាន​ផល​សោះ​។​

​ឆ្កែ​ដ៏​ស្មោះត្រង់​នឹង​ម្ចាស់​នោះ ក៏​មាម​ហូរ​ទឹកភ្នែក​ផងដែរ ដែល​នោះ​វា​បញ្ជាក់​ថា វា​មិន​ទាន់​បាន​ត្រៀម​​ខ្លួន​រួចរាល់​ទេ ដើម្បី​ចាក​ឆ្ងាញ​ពី​ម្ចាស់​របស់​វា​៕ សុភ័ក្ត្រ

spot_img
×