Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​ក្រីក្រ និង​ចាស់ជរា ចំនួន​៦​ឃុំ សរុប​១០០​គ្រួសារ ទទួលបាន​អំណោយ ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្វាយជ្រំ​

spot_img

​ស្វាយរៀង ៖ លោកស្រី ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា និង​សហការី នា​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែក​ជូន​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ចំនួន​៧០​គ្រួសារ និង​ចាស់ជរា​៣០​គ្រួសារ មកពី​៦​ឃុំ ក្នុង​ស្រុក​ស្វាយជ្រំ គឺ​ឃុំ​ក្រោលគោ​៤០​គ្រួសារ​, ឃុំ​គ្រួស​៣៣​គ្រួសារ​, ឃុំ​ស្វាយ​អង្គ​១០​គ្រួសារ​, ឃុំ​ស្វាយ​ធំ​៨​គ្រួសារ​, ឃុំ​ធ្លក​៤​គ្រួសារ និង​ឃុំ​ចំ​បក់​៥​គ្រួសារ សរុប​១០០​គ្រួសារ ដែល​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយជ្រំ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ។​

​នា​ឱកាស​នោះ លោកស្រី ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា បាន​ពាំនាំ​នូវ​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ពិសេស ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ និង​បាន​ផ្ដាំផ្ញើ​ដល់​ពួកគាត់​ឲ្យខិត​ខំ​ថែរក្សា​សុខភាព មាន​អនាម័យ​ក្នុង​ការរស់នៅ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ដើម្បី​ការពារ​ជំងឺឆ្លង​នានា ដែល​បណ្តាល​មកពី​ការ​កង្វះ​អនាម័យ ហើយ​ប្រឹងប្រែង​ប្រកប​របរ​បន្ថែមទៀត ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​គ្រួសារ ត្បិត​អំណោយ​ដែល​បាន​ផ្តល់ជូន​នាពេលនេះ គឺ​បាន​ជួយ​សម្រាល​ការលំបាក​មួយ​គ្រា​តែប៉ុណ្ណោះ ។​

​អំណោយ​ដែល​ចែក​ជូន​ទាំង​១០០​គ្រួសារ ក្នុង​១​គ្រួសារ ទទួលបាន អង្ករ​៣០​គីឡូក្រាម​, កន្ទេល​បត់​១, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ទឹកស៊ីអ៊ីវ​៦​ដប​, មុង​១, ភួយ​១, ក្រមា​១, សារុង​១ និង​ថវិកា​៤​ម៉ឺន​រៀល​។ ក្នុងឱកាស​នោះ​ដែរ លោកស្រី ហៅ ចន្ទ​សិរី​ទេ​ពី ចៅ ភិរុណ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន ក្នុង​១​គ្រួសារ ចំនួន​១​ម៉ឺន​រៀល បន្ថែម​ទៀត​ផង​ដែរ​៕ ​វ៉ៃកូ​

spot_img
×