Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម​ល្ហុង “​រន្ទះបាញ់​មិន​ងាប់​” បែរ​ជា​បែកមែក​សាខា ផ្តល់​ផ្លែ​មិន​ឈប់ ហើយ​ថែមទាំង​ផ្អែម​ទៀតផង​

spot_img

​​កសិករ​ម្នាក់​នៅ​ខេត្ត អាន​យ៉ាង មាន​ដាំ​ដើម​ល្ហុង​មួ​យ​ដើម​នៅ​ពី​មុខ​ផ្ទះ ថ្ងៃមួយ​មេឃ​ភ្លៀង ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ដាច់​ជា​ពីរ ។ គាត់​គិតថា វា​នឹង​ងាប់ ប៉ុន្តែ​ផ្ទុយទៅវិញ វា​បែរជា​បែក​ភ្នែកមាន​ធាង​ដល់​ទៅ ១២ ហើយ​ចេញ​ផ្លែ​គ្រប់​ពេល ព្រមទាំង​ផ្អែម​ចម្លែក​ទៀតផង ។​

​ដើម​ល្ហុង​គល់​តែមួយ តែ​បែក​មែកធាង​ដល់​ទៅ ១២ ម្ចាស់​ដើម​ល្ហុង​ចម្លែក​នេះ ប្រាប់ថា ល្ហុង​១​ដើម​នេះ​វា​ដុះ​ដោយ​ខ្លួនឯង​នៅ​ទីលាន​មុខ​ផ្ទះ​គាត់ កាលពី ៧​ឆ្នាំ ។ កាលពី​ឆ្នាំ​មុន​ពេល​មេឃ​កំពុង​ភ្លៀង​ស្រាប់តែ​វា​ត្រូវ​រន្ទះបាញ់​ដាច់​ជា​ពីរ ។​

​ធាង​របស់​វា​ពេលណា​ក៏​មាន​ផ្លែ​ដែរ

​លោក បេន ដែល​ជា​ម្ចាស់​វា ប្រាប់ថា ឥឡូវ​ដើម​ល្ហុង​នេះ​មាន​កម្ពស់​ដល់​ទៅ ១០​ម៉ែត្រ គល់​វា​មាន​ទំហំ​ដល់​ទៅ ៨​តឹក​ឯណោះ ក្នុង​១​ឆ្នាំៗ ល្ហុង​មួយ​ដើម​នេះ​បាន​ផ្តល់​ផល​ឲ្យ​គ្រួសារ​គាត់​រាប់រយ​ផ្លែ ដែល​ក្នុង​១​ផ្លែ​មាន​ទម្ងន់​ពី ២-៣ គីឡូក្រាម ។​

​នេះ​ជាដើម​ល្ហុង​មួយ​ដើម​ដែល​ចម្លែក​ខុសគេ​នៅ​ប្រទេស​វៀតណាម ហើយ​អ្នកភូមិ​ហៅ​ថា​ល្ហុង​រន្ទះបាញ់ ៕ ចន្ទ្រា​

spot_img
×