Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីស​ម្នាក់​ត្រូវ​ប្រជា​តុលាការ​ផ្ទុះ​កំហឹង​ចាប់​សម្រាត វាយ​ដុំ​ឡើង​ទក់​សាច់ នៅជាប់​សព​ស្ត្រី​ម្នាក់ បន្ទាប់​បាញ់សម្លាប់​នាង​ស្រស់ៗ​ពេក​!

spot_img

​មនុស្ស​មួយ​ហ្វូង​ធំ បាន​បញ្ចេញ​កំហឹង និង​សម្រេច​កាត់ទោស​ដោយផ្ទាល់​ដៃ​របស់​ពួកគេ​ភ្លាមៗ ដោយ​ចាប់​សម្រាត​ខោអាវ​មន្ត្រី​ប៉ូលីស​ម្នាក់ និង​វាយ​ដុំ​គាត់​យ៉ាង​សាហាវ នៅជាប់​នឹង​សាកសព​ស្ត្រី​ម្នាក់​ដែល​គាត់​បាន​បាញ់សម្លាប់ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ Anambra, ប្រទេស​នី​ហ្សេ​រី​យ៉ា ។ តាមរយៈ​រូបភាព​បានបង្ហាញ​ឲ្យ​ឃើញ​មន្ត្រី​ម្នាក់​អង្គុយ​នៅលើ​ដី ក្នុងស្ថានភាព​ខ្លួនប្រាណ​ននលគក និង​ឈាម​ហូរ​ស្រោច​ក្បាល​តែម្តង ។​

​ប៉ូលីស​រូបនោះ​ត្រូវ​បានឃើញ​អង្គុយ​ជាប់​នឹង​សព​ស្ត្រី​ម្នាក់ ដែល​គាត់​បាន​បាញ់​រហូត​ស្លាប់ បន្ទាប់ពី​កើតមាន​ជម្លោះ​ជាមួយ​នាង ។​

​យោងតាម​សាក្សី​ជាច្រើន មន្ត្រី​រូបនោះ​ធ្វើការ​ជា​សន្តិសុខ​ប្តូរ​វេន នៅ​ធនាគារ​មួយ បាន​កើតមាន​ជម្លោះ​ជាមួយ​ស្ត្រី​រងគ្រោះ ដែល​បាន​បើករថយន្ត​ដឹក​ប្រេង​មួយ ។ នៅពេល​ការឈ្លោះប្រកែក​គ្នា​កាន់តែខ្លាំង​ឡើង ប៉ូលីស​រូបនេះ​ក៏បាន​ដក​កាំភ្លើង និង​បាញ់សម្លាប់​នាង​ភ្លាមៗ​តែម្តង ។​

​ភ្លាមៗ​នោះ មនុស្ស​មួយក្រុម​ធំ ក៏បាន​លើកគ្នា​វាយប្រហារ​មន្ត្រី​នេះ ។ ពួកគេ​បាន​ចាប់​សម្រាត​ខោអាវ និង​រុញ​គាត់​ទៅនឹង​ដី ជាប់​នឹង​សាកសព​ស្ត្រី​រងគ្រោះ ។ ពួកគេ​បន្ទាប់មក ក៏បាន​វាយ​ដុំ​ច្រឡំ​ធាក់​គាត់​យ៉ាង​សាហាវ ។​

​នៅពេលដែល​ក្រុមការងារ​របស់​មន្ត្រី​រូបនេះ បានមក​ដល់ ពួកគេ​ក៏​គ្រប់គ្រង​បំបែកហ្វូង​មនុស្ស​បញ្ចេញ​កំហឹង និង​ជួយសង្គ្រោះ​គាត់ ។​

​ទោះយ៉ាងណា មន្ត្រី​រូបនេះ​ត្រូវបាន​ចាប់ខ្លួន ពីបទ​ចោទប្រកាន់​សម្លាប់​ស្ត្រី​ម្នាក់ ។ ប៉ូលីស​ក៏បាន​កោះហៅ​មនុស្ស​ជាច្រើន​ផងដែរ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើហិង្សា​ប្រឆាំងនឹង​មន្ត្រី​រូបនេះ ។ ហើយ​រហូត​មកទល់ពេលនេះ មនុស្ស ១៨ នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា ៕ ឧ​ត្ត​ម​

spot_img
×