Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ស្វាយរៀង​រៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

spot_img

​ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ០៥​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត មាន​រៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០១៨ ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ស្វាយរៀង និង​លោកស្រី ជ័យ បុផា អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំងបី ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​ព្រំដែន​ទាំង​៨ កងកម្លាំងប្រដាប់ អាវុធ​គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប ៣៤០​នាក់ ។​

​បន្ទាប់ពី​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និង​លោកស្រី ជ័យ បុប្ផា អគ្គលេខា ធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ឡើង​អាន​របាយការណ៍ និង​សារលិខិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួច លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ស្វាយរៀង បានលើកឡើង​ពី​គោលបំណង នៃ​ការរៀបចំ​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ​ឡើង ព្រមទាំង​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គ្រប់​អង្គភាព និង​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមចំណែក​ក្នុង​សកម្មភាព​បង្ការ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត នា​ពេលកន្លងមក ឲ្យទទួល​បាន​លទ្ធផល​ល្អប្រសើរ ជាពិសេស​ក្នុង​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​ទាំង ៣ ដំណាក់កាល របស់​រាជរដ្ឋាភិបាល ។​

​ជាមួយនេះ លោក​អភិបាលខេត្ត ក៏​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ចាត់តាំង​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្ដី​ពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៣ បន្ត​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់ និង​ផលប៉ះពាល់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន បន្ត​ពង្រឹង និង​យកចិត្តទុកដាក់​ជំរុញ​ការអនុវត្ត​វិធានការ​រដ្ឋបាល និង​ការអនុវត្ត​វិធានការ​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់ ចំពោះ​គោលដៅ​ដែល​ងាយ ឬ​កើតមាន​បទល្មើស​គ្រឿងញៀន ត្រូវ​បំផុស​ដល់​ប្រជាពលរដ្ឋ​ឲ្យចូល​រួម​កាន់តែ​សកម្ម​ថែម​ទៀត ក្នុង​ការផ្ដល់​ព័ត៌មាន​ពី​ក្រុម​ឧក្រិដ្ឋជន ដែល​មាន​បំណង​ប៉ុនប៉ង​លួចលាក់​ផលិត កែច្នៃ និង​ចរាចរ​គ្រឿងញៀន​ក្នុង​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​អប់រំ​ណែនាំ និង​គ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យបាន​តឹងរ៉ឹង​កុំឲ្យ​មាន​ការជាប់ពាក់ព័​ន្ធ ឬ​នៅ​ពីក្រោយ​សកម្មភាព​នៃ​បទល្មើស​គ្រឿងញៀន ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង និង​ក្ដាប់​ឲ្យបាន​ច្បាស់លាស់​នូវ​មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន ជា​ពិសេស​អ្នក​ចំណូលស្រុក​មក​ស្នាក់នៅ​បណ្ដោះអាសន្ន ប្រកប​មុខរបរ​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ត្រូវ​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​ពេល​មាន​បទល្មើស​កើតឡើង និង​ត្រូវ​បន្ត​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​នៅ​តាម​ច្រកទ្វារ​ព្រំដែន​នានា​ក្នុង​ខេត្ត ឲ្យបាន​តឹងរ៉ឹង​បំផុត ។ ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​បញ្ជាក់បន្ថែម​ថា នាពេល​ខាងមុខ​នេះ ខេត្ត​ក៏​នឹង​មាន​គម្រោង​រៀបចំ​បង្កើត​មណ្ឌល​បន្សា​ប​គ្រឿងញៀន​ផង​ដែរ ដែល​បច្ចុប្បន្ន​កំពុង​ធ្វើកា​រ​សិក្សា និង​ពិនិត្យ​លទ្ធភាព ៕ វ៉ៃកូ​

 

spot_img
×