Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ៏ប្រេងឥន្ធន​ចំនួន​៧​ នៅក្នុង​ខេត្ត​តាកែវ​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​រកឃើញ​លក់​សាំង​ធម្មតា​និង​សាំង​ស៊ុប​ពែ​ក្នុងតម្លៃ​មិន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​

spot_img

​តាកែវ​ ៖ មន្ត្រី​ជំនាញ​កាំ​ង​កុងត្រូល​សាខា​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ៍​លក់ និង​ចែកចាយ​ប្រេងឥន្ធនៈ​មួយចំនួន​នៅ ក្នុង​ខេត្ត​តាកែវ បាន​រកឃើញ ស្ថានីយ៏​ចែកចាយ​ប្រេងឥន្ទនៈ​មួយចំនួន​បាន​លក់​ប្រេង​សាំង​ធម្មតា​និង​ប្រេងសាំង​ស៊ុប​ពែ​ខុសពី​តម្លៃ ដែល​កំណត់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ កន្លងមក​។​

បើ​តាម​ការ​ឲ្យដឹង​ពី​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​ថា ដោយ​ជួយ​សម្រួល​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធន​:​នៅ​កម្ពុជា​ចំនួន​១៦០​រៀល ក្នុង​១​លីត្រ ដូច្នោះ​ដើម្បី​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​នេះ មន្ត្រី​ជំនាញ​កាំ​កុង​ត្រូវ បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយ៏ប្រេងឥន្ទនៈ ហើយ​ក្នុងចំណោម​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​ចំនួន ១៧​នៅក្នុង​ខេត្ត​តាកែវ​ដែល​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​បាន​រកឃើញថា​មាន​ស្ថានីយ៏​ចែកចាយ​ប្រេងឥន្ទនៈ​ចំនួន​៦​លក់​ប្រេង​សាំង​ធម្មតា​ក្នុង​តម្លៃ​៤១០០​រៀល លើស​ចំនួន​១៥០​រៀល ពី​ការជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​តម្រូវ​អោយ​លក់​ចំនួន​៣៩៥០​រៀល រីឯ​សាំង​ស៊ុប​ពែ​មាន​ស្ថាន​នី​យ៏​ប្រេង​ឥន្ទនៈ​ចំនួន​៧​គឺ​ស្ថានីយ៏​PTT​និង Tela បាន​លក់​ក្នុង​តម្លៃ​៤៣០០​រៀល លើស​ចំនួន​១០០​រៀល ដោយឡែក​ចំពោះ​ប្រេងម៉ាស៊ូត​គឺ​គ្រប់​ស្ថានីយ៏​ទាំង​អស់​បានល​ក់​ត្រឹមត្រូវ​ទៅតាម​ការជូនដំណឹងរ​បស់​ក្រសួងពាណិជ្ជកម្ម​។​

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​តាកែវ​បាន​មាន​ប្រសា​ស​ន៏​បន្ថែមថា បន្ទាប់ពី​បាន​រកឃើញ​មាន​ស្ថានីយ៏​ចែកចាយ​ប្រេងឥន្ទនៈ​មួយចំនួនល​ក់​ក្នុង​តម្លៃ​មិនត្រូវ​តាម​ការជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម មន្ត្រី​កាំកុងត្រូល​បាន​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ស្ថានីយ៍​ទាំងអស់នោះ​អោយ​ចូលរួម​សហកា​រណ៍​អនុវត្ត​ន៏​តាម គោលការណ៍​នៃ​សេចក្ដីប្រកាស របស់​ក្រសួង ហើយ​ម្ចាស់​ស្ថានីយ៏​ទាំងអ​ស់​នោះ​បាន​យល់ព្រម​លក់​ក្នុង​តម្លៃ​ដែល​ក្រសួង​បាន​ជូនដំណឹង ៕ តាកែវ​

spot_img
×