Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ដែល​ប្រឆាំង​គ្រឿងញៀន​ល្បីល្បាញ​នៅ​ហ្វីលីពីន​ត្រូវ​បាញ់សម្លាប់​ (មានវីដេអូ)

spot_img

​តាម CNN ដែល​ដកស្រង់​សម្តី​របស់​មេ​បញ្ជាការ​ប៉ូលិស Tunauan ឲ្យដឹងថា អភិបាលក្រុង Antonio Halili បាន​ត្រូវ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ចំ​ដើមទ្រូង ខណៈពេល​លោក​កំពុង​ឈរ​គោរព​ទង់ជាតិ​នៅ​ពីមុខ​សាលាក្រុង​វេលា​ម៉ោង ៨​ព្រឹក ។ ថ្វី​ត្បិត​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម ប៉ុន្តែ​វេជ្ជបណ្ឌិត​បញ្ជាក់ថា គាត់​បាន​ស្លាប់​ទៅហើយ ។​

​អភិបាលក្រុង Antonio Halili ។

​ប៉ូលិស​នៅ​ពុំ​ទាន់​ដឹង​ថា ខ្មាន់កាំភ្លើង​ជា​នរណា ហើយ​មូលហេតុ​នៃ​ការធ្វើឃាត​នេះ​ដើម្បី​អ្វី ។​

Antonio Halili តែង​មាន​សកម្មភាព​បង្ក​ជា​ការជជែក​វែកញែក ព្រោះ​គាត់​តែង​ចាប់​ពួក​ជួញដូរ​គ្រឿងញៀន បណ្តើរ​តាម​ដង​វិថី​នៅ​ពេល​ថ្ងៃ​ឲ្យគេ​ឯង​ឃើញ ហើយ​លោក​ចាប់ផ្តើម​អនុវត្ត​គោលការណ៍​បែប​នេះ​តាំងពី​ឆ្នាំ ២០១៤​មក ហើយ​ក្នុង​កណ្តាប់ដៃ​អភិបាល​ក្រុង​នេះ មាន​កង​ប្រឆាំង​ឧក្រិដ្ឋកម្ម​គ្រឿង​ចំនួន ៧០​រូប ៕ សូ​យ​ន​

spot_img
×