Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​ចំណី​ឲ្យ​ត្រី​ឆ្លាម​ស៊ី នារី​ម្នាក់​ប៊ិះ​ត្រូវ​ត្រី​ត្របាក់​ទាំង​រស់​ (មានវីដេអូ)

spot_img

​វីដេអូ​គួរឲ្យ​រន្ធត់​បង្ហាញ​ពី​នារី​ម្នាក់​ស្រែក​ឡើង​ភ្លាត់​សំឡេង ពេល​កំពុង​បោះ​ចំណី​ចូល​សមុទ្រ​ឲ្យ​ហ្វូង​ត្រី​ស៊ី ក៏​ស្រាប់តែ​ត្រូវ​ត្រី​ឆ្លាម​១​ក្បាល ហក់​ឡើង​ត្រ​បាក់ដៃ​និង​ងូ​សនាង​ចុះ​ក្នុង​ទឹក ។​

​ទោះបី​ខាងក្រោម​ជា​ហ្វូង​ត្រី​ឆ្លាម​ដ៏​ធំៗ​ជាមួយនឹង​ធ្មេញ​ដ៏​មុត​ស្រួច តែ​ក្រុម​ភ្ញៀវទេសចរ នៅតែ​មិន​រអែង​ក្នុង​ការបោះ​ចំណី​ចុះ​ឲ្យ​វា​ស៊ី ដោយ​ស្មាន​មិន​ដល់​ថា ជួប​រឿង​គួរ​ឲ្យ​តក់ស្លុត​ដូច្នេះ​ឡើយ ។​

Melissa Brunning ប៊ិះ​អស់​ជីវិត​ក្នុងពេល​កម្សាន្ត​លើ​សមុទ្រ​នៅ​អូស្ត្រាលី ។​

​នាង Melissa Brunning អាយុ ៣៤​ឆ្នាំ មកពី​ទីក្រុង Perth (​អូស្ត្រាលី​) បាន​ជិះទូក​កម្សាន្ត​ជាមួយ​មិត្តភក្តិ​ទៅដល់​ឈូង​សមុទ្រ Dugong ។ ក្នុងពេលនោះ Melissa បាន​ក្រឡេកឃើញ​ត្រី​ឆ្លាម Tawney ទោះបី​គ្រោះថ្នាក់ តែ​នាង​នៅតែ​ចង់​ទៅ​ជិត និង​បោះ​ចំណី​ឲ្យ​ហ្វូង​ត្រី​ស៊ី ។ ពេល​នាង​ប្រឹង​ឱន​ចុះ​ដើម្បី​ហុច​ចំណី​ដល់​មាត់​ត្រី នោះ​វា​ស្រាប់តែ​ហាមាត់​យ៉ាង​អំ​ញោច​ខ្លួន​ឡើង និង​ត្រ​បាក់ដៃ​នាង រួច​អូស​ចុះ​ទឹក​ធ្វើឲ្យ​នាងរ​ន្ធ​ត់​ស្រែក​ឡើង​ភ្លាត់​សំឡេង ។ សំណាងល្អ មិត្តភក្តិ​ម្នាក់​នៅ​ក្បែរ​នោះ​បាន​ទាញ Melissa ឡើង​លើ​ទូក​វិញ​ទាន់ ។ ប្រសិន​ពេលនោះ​គ្មាន​នរណា​នៅ​ជាមួយ​នាង​ប្រហែល​ក្លាយ​ជា​ចំណី​ត្រី​បាត់ទៅហើយ ។​

​ម្រាមដៃ​របស់ Melinna ត្រូវរបួស​បាក់ឆ្អឹង​ដោយ​ធ្មេញត្រី ។​

Melissa ទទួលស្គាល់ថា ខ្លួន​ប្រថុយ​គ្រោះថ្នាក់​ហួស ដោយ​ហ៊ាន​ទៅជិត​ហ្វូង​ត្រី​ឆ្លាម​ដូច្នេះ និង​ទូន្មាន​គ្រប់​គ្នា​មិន​គួរ​ធ្វើ​តាម​នាង ៕ លី​សា​

spot_img
×