Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ មាន​សតិ​មិន​ប្រក្រតី បាន​វាយ​សម្លាប់​កូនបង្កើត​របស់​ខ្លួន​ក្នុង​បន្ទប់ទឹក​

spot_img

​ភ្នំពេញ ​៖ ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ មាន​ជម្ងៃសរសៃប្រសាទ ត្រូវបាន​ម្តាយ ដែល​មាន​សតិ​មិន​ប្រក្រតី បាន​វាយ​ឲ្យស្លាប់​ក្នុង​បន្ទប់ទឹក​។ ទាំង​ម្តាយ​ទាំង​កូន​រងគ្រោះ មាន​ជម្ងឺ​ដូចគ្នា ក្រោយ​ពី​សម្លាប់​កូន​ខ្លួនឯង​ហើយ ដើរ​ទៅ​ប្តឹង​ប៉ូលីស​ទៀត រក​តែ​សឹង​មិន​ជឿ ។​

​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​បន្ទប់​ជួល​លេខ​២៣ ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ស្ត្រី​ម្នាក់ ត្រូវជា​សាច់ញាតិ​គ្រួសារ បានឲ្យដឹងដា ទាំង​ម្តាយ ទាំង​កូន​ប្រុស​នេះ មាន​ជម្ងឺ​ប្រព័ន្ធ​ប្រសាទ​ដូចគ្នា សុទ្ធតែ​ក្រុម​គ្រួសារ ធ្លាប់​យក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ សឹង​រាល់ថ្ងៃ ជួន​កូន រករឿង​វាយ​ម្តាយ ជួន​ម្តាយ​រករឿង​វាយ​កូន ។ ហើយ​ជម្ងឺ របស់​កូនប្រុស​ខាងលើ កើតមាន​ច្រើន​ឆ្នាំ​មកហើយ ចំណែក​ម្តាយ ទើប​តែ​រយៈពេល​២​ទៅ​៣​ឆ្នាំនេះ កើត​មាន​សតិ​មិន​ប្រក្រតី​ដែរ តែ​ព្យាបាល​មិនជា​។​

​ស្ត្រី​ជា​ម្តាយ វាយ​សម្លាប់​កូន​ខ្លួនឯង មានឈ្មោះ ស អ៊ាង អាយុ ៤០​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ជំងឺ ផ្លូវចិត្ត និង​ប្រព័ន្ធ​ប្រសាទ មាន ប្តី​ឈ្មោះ វ័​ន្ត រួន អាយុ ៤៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានកូន​ប្រុស​២​នាក់ ក្នុងបន្ទុក កូន​ដែល​ស្លាប់ មានឈ្មោះ វ័​ន្ត ភារុណ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ជម្ងឺសរសៃប្រសាទ ជា​កូន​ទី​១ រស់នៅ​បន្ទប់​ជួល​ខាងលើ មាន​ស្រុកកំណើត ភូមិ​ស្ទឹង​ជ័យ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។​

​បន្ទាប់​ពី​ប្តី​ចេញ​ទៅ​ធ្វើ​ការបាត់ ហើយ​កូនប្រុស​ម្នាក់​ទៀត ចេញ​ទៅ​សាលារៀន​ដែរ នៅក្នុង​បន្ទប់ គ្រួសារ​ខាងលើ ឮសូ​រមាត់ កូន​ប្រុស​រងគ្រោះ ឈ្លោះ ជេរ​ម្តាយ ហើយ​ម្តាយ​ជេរ​វិញ រួច​ក៏​ស្ងាត់​មាត់​ទៅ មួយ​សន្ធុះ​ក្រោយមក ស្ត្រី​ជា​ម្តាយ ចាក់សោរ​បន្ទប់​ពី​ក្រៅ ដើរ​ចេញមក យក​កូនសោ​ផ្ញើរ ផ្ទះ​ក្បែរ​នោះ ហើយ​ប្រាប់​គេឯង​ថា គាត់​វាយ​កូន​ស្លាប់​បាត់​ហើយ ជួយ​មើល​បន្ទប់​ផង គាត់​ទៅ​ប្តឹង​ប៉ូលីស​សិន ដោយ​គ្មាន​អ្នកណា​ជឿថា​មាន​រឿង​បែបនេះ​កើតឡើង រហូតដល់ កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ចុះទៅ ចាក់សោ​ទ្វារ ប់ក​មើល ស្រាប់តែ​ប្រទះឃើញ កូនប្រុស​ស្លាប់​មែន​ក្នុង​បន្ទប់ទឹក​។​

​បើ​តាម​ស្ត្រី​ជា​ម្តាយ និយាយ​រៀបរាប់ ថា គាត់​ខឹង​នឹង​កូនប្រុស​ខាងលើ វាយ​គាត់ ទើប​គាត់​យក​អង្រែ វៃ​វិញ និង​យក​កាំបិត​ទៅ​កាប់ នៅក្នុង​បន្ទប់ទឹក​ស្លាប់បាត់ ហើយ​ចាក់សោ​ពី​ក្រៅ​ទ្វារ ដើរ​ទៅ​ប្តឹង​ប៉ូលីស​តែម្តង​។ ស្ត្រី​ជា​ម្តាយ បានឲ្យដឹងថា មក​ពី​កូន​គាត់​ម្នាក់​នឹង វាយ​គាត់ ទើប​គាត់​វាយ​វិញ​ទៅ កុំឲ្យ​វា​ខ្លាំងពេក​។​

​ប្រជាពលរដ្ឋ រក​សឹង​មិន​ជឿ​ថា ម្តាយ​សម្លាប់​កូន​ខ្លួនឯង​ហើយ ដើរ​ទៅ​ប្តឹង​ប៉ូលីស​ទៀត ហើយ​អ្វី​ដែល​មិន​នឹកស្មាន​ដល់ ស្ត្រី​ខាងលើ​ជា​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត ប្រព័ន្ធ​ប្រសាទ វាយ​សម្លាប់​កូន​ហើយ ដើរ​ទៅ​ប្តឹង​ប៉ូលីស មិនតែប៉ុណ្ណោះ សុំ​ប៉ូលីស ដើម្បី​យក​កូន​ទៅ​ស្រុក ធ្វើបុណ្យ ។​

​តែ​ទោះជា​យ៉ាងណាក្តី ស្ត្រី​ជា​ម្តាយ ក្លាយ​ជា​ឃាតករ​សម្លាប់​កូន​ខ្លួនឯង ថ្វីបើ ពលរដ្ឋ សាច់ញាតិ បានឲ្យដឹងថា ជា​មនុស្ស មាន​បញ្ហា​សតិ​មិន​ប្រក្រតី​បែបណា​ក្តី សមត្ថកិច្ច​ឃាត់​នាំខ្លួន យក​ទៅ​សាកសួរ នៅ​ប៉ុស្តិ៍​នគរបាល​ចោមចៅ​។ សមត្ថកិច្ច កំពុង​ចុះ​ទៅ​ពិនិត្យ​ធ្វើ​ការងារ ដល់​កន្លែងកើតហេតុ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×