Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​បាល់ទាត់ World Cup ថ្ងៃ​អង្គារ ទី​៣​កក្កដា ឆ្នាំ​២០១៨

spot_img

​គូប្រកួត​៖
(21:00) Sweden vs Switzerland
(01:00)Colombia vs England

​វិភាគ​គូ​ល្អ​
Sweden Vs Switzerland

​ក្រុម Sweden ធ្វើ​មិនសូវ​បានល្អ​នៅពេល​ចាប់ផ្តើម​ការប្រកួត​ដំបូង​។ ពួកគេ​យកឈ្នះ​ក្រុម​កូរ៉េខាងត្បូង ១-០ ទាំង​លំបាក​។ ពួកគេ​ហៀបនឹង​យកឈ្នះ​ក្រុម​អាល្លឺម៉ង់​ទៅហើយ ប៉ុន្តែ​បែរជា​ភ្លាត់ស្នៀត​របូត​២​គ្រាប់​នៅ​តង់​ទី​២ ធ្វើ​ឲ្យ​ក្រុម​អាល្លឺម៉ង់​ឈ្នះ​វិញ​។​

​ក្រុម Sweden មាន​ប្រព័ន្ធ​ការពារ​ល្អ ហើយ​ប្រព័ន្ធ​វាយបក​របស់​ពួកគេ​ដំណើរ​ការល្អ​។ ប្រសិនបើ​ពួកគេ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដដែល​ជាមួយ​ក្រុម Switzerland អាច​នឹង​មានឱកាស​ឆ្លងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។​

​ក្រុម​Switzerland ឈរ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល​បន្ទាប់ពី​ក្រុម​ប្រេ​ស៊ី​ល ។ ពួកគេ​អាច​តាម​ស្មើ​ក្រុម​ប្រេ​ស៊ី​ល ១-១ ក្នុងជំនួប​បើកឆាក​ក្នុង​ពូ​ល ។​

​ក្រុម​ស្វ៊ី​ស​ក៏ត្រូវ​តាម​ពីក្រោយ​គូប្រកួត​របស់ខ្លួន​ផងដែរ​ក្នុងជំនួប​លើក​ទី​២ ។ ប្រកួត​ចុងក្រោយ ពួកគេ​អាច​ស្មើ​២-២​ជាមួយ​ក្រុម​កូ​ស្តា​រី​កា​៕

​ទស្សន​: Sweden 1-2 Switzerland

Colombia Vs England

​ក្រុម England បញ្ចប់​ត្រឹម​លេខ​រៀង​ទី​២​ក្នុង​ពូ​ល បន្ទាប់ពី​ចាញ់​ក្រុម​បែលហ្ស៊ិក​១-០ ក្នុង​ប្រកួត​ចុងក្រោយ​របស់ខ្លួន​។ Gareth Southgate ផ្លាស់ប្តូរ​កីឡាករ​ជាច្រើន​សម្រាប់​ការប្រកួត​នេះ ។

​ក្រុម England ធ្វើ​បានល្អ​ក្នុង​ពីរ​ប្រកួត​បើកឆាក​ដំបូង​របស់ខ្លួន ប៉ុន្តែ​ជ័យជម្នះ​នោះ​គឺ​កើតមាន​លើ​ក្រុម​ទុយ​នី​ស៊ី​និង​ប៉ា​ណា​ម៉ា ហើយ​វា​គួរ​ឲ្យ​ស្តាយ​ដែល​យើង​មិន​បានឃើញ​ក្រុម​England ប្រកួត​ជាមួយ​ក្រុម​បែលហ្ស៊ិក​ក្នុងចំណោម​ពីរ​ប្រកួត​ដំបូង ។​

​ក្រុម England មាន​ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane ដោយ​រកបាន​៥​គ្រាប់​ក្នុងចំណោម​ពីរ​ប្រកួត​ដំបូង ហើយ Harry Kane នឹង​ទទួល​បានការ​សម្រាក​គ្រប់គ្រាន់​មុន​ការប្រកួត​នេះ​។ ក្រុម​England ធ្លាប់​ប្រកួត​ជាមួយ​ក្រុម​កូ​ឡុំ​ប៊ី​៥​លើក​រួចមក​ហើយដោយ​ឈ្នះ​៣​និង​ស្មើ​២ សង្ឃឹមថា​អាច​រក្សា​ស្ថិតិ​មិនដែល​ចាញ់​នេះ​។​

​ក្រុម​Colombia ចាប់ផ្តើម​មិនសូវ​បានល្អ​ទេ​នៅ World Cup ២០១៨​នេះ បន្ទាប់ពី​អាជ្ញាកណ្តាល​បណ្តេញ​កីឡាករ​ម្នាក់​ចេញ​បន្ទាប់ពី​ចាប់ផ្តើមបាន​៣​នាទី ហើយ​ពួកគេ​ចាញ់​ក្រុម​ជប៉ុន​១-០ ។ ពួកគេ​ចាប់ផ្តើម​ស្តារ​ស្ថានភាព​ឡើងវិញ​ដោយ​យកឈ្នះ​ក្រុម​ប៉ូឡូញ ៣-០ ប៉ុន្តែ​ធ្វើ​មិនសូវ​បានល្អ​ទេ​ក្នុង​ប្រកួត​ចុងក្រោយ បើទោះបីជា​ពួកគេ​អាច​ឈ្នះ​ក្រុម​សេ​ណេ​ហ្គា​ល់​១-០ ។​
​។ ពួកគេ​បញ្ចប់​ត្រឹម​លេខ​រៀង​ទី​៤ ក្នុង​វគ្គ​ជម្រុះ​នៅ​តំបន់​អាមេរិក​ខាងត្បូង ។​ក្រុម Colombia អាច​អវត្តមាន​ប្រធាន​ក្រុម James Rodriguez សម្រាប់​ការប្រកួត​នេះ​។
​ក្រុម​Colombia ធ្លាប់​ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៤​។ ក្រុម England អាច​នឹង​ឈ្នះ​ការប្រកួត​នេះ​៕
​ទស្សន​:Columbia 0-2 England​

spot_img
×