Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណី​ដែល​យើង​មើល​រំលង ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​រកឃើញថា​វា​ជា “​កំពូល​អាហារ​” ព្រោះ​វា​ជួយ​ទប់ស្កាត់​ជំងឺមហារីក​បាន​

spot_img

​ដំឡូងជ្វា​ពណ៌​ស្វាយ​កំពុង​ត្រូវបាន​ចាត់ទុក​ជា​ប្រភេទ​អាហារ​ដ៏​អស្ចារ្យ ខណៈពេល​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា វា​អាច​ជួយ​ទប់ស្កាត់​ជំងឺមហារីក​បាន ។​

​ដំឡូងជ្វា​ពណ៌​ស្វាយ​អាចជួយ​ទប់ស្កាត់​ការរង​របួស​នៃ​កោសិកា ប្រឆាំង​រ៉ាឌីកាល់​សេរី នៅក្នុង​រាងកាយ ។​

Soyoung Lim អ្នក​ស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ​នៃ​រដ្ឋ Kansas អាមេរិក​ឲ្យដឹងថា ដំឡូងជ្វា​ពណ៌​ស្វាយ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចម្រុះ anthocyanin ។ សារធាតុ​ចម្រុះ​នេះ​វា​បង្កើត​ឲ្យ បន្លែ​ផ្លែឈើ ឬ​មើម​មាន​ពណ៌​ក្រហម ខៀវ និង​ស្វាយ ។​

​ដូច​នេះឯង​គេ​ក៏​បាន​រកឃើញ​នៅក្នុង​ផ្លែ​ប្លូ​ប៊ឺ​រី ទំពាំងបាយជូរ​ក្រហម ស្ពៃក្តោប​ពណ៌​ស្វាយ ។​ល​។ ប៉ុន្តែ​ក្នុង​ដំឡូងជ្វា​ពណ៌​ស្វាយ​វា​សម្បូរ​សារធាតុ​នេះ ជាង​ពពួក​បន្លែ​ផ្លែឈើ​ខាងលើ ។ anthocyanin ជា​សារធាតុ​ចម្រុះ​ពណ៌ Organic ធម្មជាតិ​រលាយ​នៅក្នុង​ទឹក ។ ក្រៅពី​ធ្វើឲ្យ​បន្លែ​ផ្លែ​ឈើ​មាន​ពណ៌​ស្អាត វា​នៅ​មាន​ធាតុ​ផ្សំ​ជីវសាស្ត្រ​គាប់​ប្រសើរ​សម្រាប់​សុខភាព​មនុស្ស ។ សារធាតុ​ចម្រុះ​នេះ​ពុំ​មាន​ជាតិពុល មិន​បង្ក​ឲ្យមាន​ការប្រែប្រួល​ហ្សែ​ន ត្រូវបាន​គេ​ចាត់ទុក​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​របប​អាហារ​របស់​មនុស្ស ។​

Antocyanin ដើរ​តួនាទី​សំខាន់ ក្នុង​ការបង្ការ និង​ជំនួយ​ក្នុង​ដំណើរ​ព្យាបាល​ជំងឺ ៖ ភ្នែក មហារីក សួត បេះដូង ទប់ស្កាត់​ភាពចំណាស់ និង​ការឡើង​រឹង​នៃ​សរសៃឈាម ។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​គួបផ្សំ​សារធាតុ​ចម្រាញ់​ចេញពី​ដំឡូងជ្វា​ពណ៌​ស្វាយ​អាំង​ឆ្អិន​ទៅលើ​កោសិកា​មហារីក ហើយ​ពិនិត្យឃើញថា បណ្តា​កោសិកា​មហារីក​ពុំ​មាន​ការរីក​រាលដាល​បាន ។ ពេល​ដែល​មេរោគ​វា​ស៊ី​ជាតិ​ម្សៅ​នៅក្នុង​ដំឡូងជ្វា​ពណ៌​ស្វាយ វា​ត្រូវ​បាន​បំប្លែង​ដោយ​ខ្លួនឯង​ក្លាយទៅជា​ប្រភេទ​អាស៊ីត​ខ្លាញ់​មួយ​ដែល​មាន​ប្រយោជន៍​ជួយ​សម្របសម្រួល​មុខងារ​ប្រឆាំង​ជំងឺ​ក្នុង​ពោះវៀន ជួយ​កាត់បន្ថយ​ជំងឺ​រលាក​រ៉ាំរ៉ៃ ហើយ​ពិសេស​ជាងគេ​នោះ គឺ​វា​ធ្វើឲ្យ​កោសិកា​មហា​រីកស្វ័យ​អត្តឃាត​ដោយ​ខ្លួន​វា​។​

​ក្រៅពីនោះ ដំឡូងជ្វា​ពណ៌​ស្វាយ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​បណ្តា​អាស៊ីត​អាមីន​ល្អ សម្រាប់​ការរំលាយ​អាហារ គេ​ក៏​ឃើញ​វា​សម្បូរ​វីតាមីន A B C ។​ល​។

​ម្យ៉ាងទៀត​ថាមពល​នៅក្នុង​ដំឡូងជ្វា​ស្វាយ​នេះ​មាន​តិចតួច មិន​ផ្ទុក​សារធាតុ​ខ្លាញ់ និង cholesterol វា​ធ្វើឲ្យ​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត ហេតុនេះ​ប្រាកដ​ណាស់ វា​ជា​កំពូល​អាហារ​សម្រាប់​អ្នក​សម្រក​ទម្ងន់​ទៀតផង ៕ លី​សា​

spot_img
×