Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនា​ការរៀបចំ​សណ្តាប់ធ្នាប់ «​​​លក់ដូរ​លើ​ចិញ្ចើមផ្លូវ» ​របស់​អាជ្ញាធរ​ចិន ពិតជា​សាហាវ​មែន​! (​វីដេអូ​)

spot_img

​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​ឡើងលើ​បណ្តាញ Facebook បង្ក​ឲ្យ​មហាជន​ជាច្រើន​ផ្ទុះ​កំហឹង​ជាខ្លាំង នាពេល​កន្លងមកនេះ វា​នៅតែ​ទទួល​ការចាប់អារម្មណ៍ និង​ចែករំលែក​ជាថ្មីៗ​នេះ ចំពោះ​ទង្វើ​របស់​កងកម្លាំង​សណ្តាប់ធ្នាប់​ទីក្រុង​មួយ ក្នុងប្រទេស​ចិន ដែល​បាន​ប្រើ «​ធម៌​ក្តៅ​» មកលើ​ពួក​អាជីវករ​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​ដែល​ត្រូវបាន​ហាមឃាត់​លក់ដូរ ។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​ប៉ូលីស​ស​ណ្ឋា​ប់​ធ្នាប់​ក្រុង​ម្នាក់ ដែល​ប្រដាប់​ដោយ​ដំបង​មួយ បាន​ដើរ​វាយកម្ទេច​អ៊ី​វ៉ែ​អ៊ី​វ៉ាន់​លក់ដូរ​របស់​អាជីវ​ករ ស្ថិតនៅលើ​ចិញ្ចើមផ្លូវ​គ្មាន​ប្រណី​ដៃ​ឡើយ ហើយ​ខណៈ​ពេលនោះ​ផងដែរ ក៏​គ្មាន​ឃើញ​ក្រុមអាជីវករ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​មក​តតាំង​ជាមួយ​«​បងធំ​ក្រុង​»​ម្នាក់​នោះឡើយ ។​

​នៅក្នុង​វីដេអូ គេ​បានឃើញ​អាជ្ញាធរ​ក្នុង​តំបន់​ជាច្រើន​នាក់ ដែល​ប្រដាប់​ដោយ​ញ​ញូ​រ​នៅ​នឹង​ដៃ បាននាំគ្នា​វាយកម្ទេច​របស់របរ នៅតាម​តូប​លក់​ម្ទេស​, តូប​លក់​ត្រី និង​តូច​លក់ដូរ​សាច់ ចំណីអាហារ​ដទៃៗ​ទៀត ក៏ត្រូវ​វាយកម្ទេច​រាយប៉ាយ​ដូចគ្នា​ផងដែរ ។ នេះ​ជា​លើក​ទី​១​ហើយ ដែល​គេ​បានឃើញ​ហេតុការណ៍​ដ៏​សាហាវ​បែ​នេះ​កើតឡើង ៕ ឧ​ត្ត​ម​

spot_img
×