Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បាត់​ខ្លួន ១៨ នាក់ បន្ទាប់​ទូក​ដឹក​ជនអន្តោរប្រវេសន៍​១​គ្រឿង​លិច​កណ្តាល​សមុទ្រ​ម៉ាឡេស៊ី​

spot_img

​ក្រុមមន្ត្រី​ជួយសង្គ្រោះ​ម៉ាឡេស៊ី បាន​និយាយថា ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​រុករក​នៅ​ដែនសមុទ្រ​ភាគខាងត្បូង នៃ​ប្រទេស​ម៉ាឡេស៊ី នៅពីថ្ងៃ​ចន្ទ (២ កក្កដា​) នេះ​សម្រាប់​មនុស្ស ១៨ នាក់ ដែល​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ទូក​ដឹក​ជនអន្តោប្រវេសន៍​មួយ មកពី​ប្រទេស​ឥណ្ឌូណេស៊ី បាន​លិច និង​សម្លាប់​ស្ត្រី​ម្នាក់ ។​

​បណ្តា​ផ្លូវទឹក​ខាងត្បូង​របស់​ម៉ាឡេស៊ី ដែល​ជាប់​នឹង​ប្រទេស​ឥណ្ឌូនេស៊ី និង​សិង្ហ​បុរី រួមមាន​ផ្លូវ​ដឹកជញ្ជូន​អន្ដរជាតិ​ដ៏​មមាញឹក និង​តំបន់​នេសាទ​ដ៏​សម្បូរបែប​ផងដែរ ។ ហើយ​ទូក​អន្តោរ​ប្រវេសន៍​ផ្ទុក​លើស​ចំណុះ​ជាច្រើន ក៏បាន​ចរាចរណ៍​ឆ្លងកាត់​ដែនទឹក​នេះ និង​ជួនកាល​ក៏​ជួប​បញ្ហា​ផងដែរ ។​

​លោក Abu Bakar Idris មន្ត្រី​នៃ​ទីភ្នាក់ងារ​អនុវត្ត​ដែនសមុទ្រ​ម៉ាឡេស៊ី បាន​និយាយថា មនុស្ស ២៥ នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ ត្រូវបាន​ជួយសង្គ្រោះ បន្ទាប់​ទូក​នោះ​ដែល​ត្រូវបាន​គេ​ជឿថា ដឹក​ជន​អន្តោរ​ប្រវេសន៍​ខុសច្បាប់ ៤៤ នាក់ បាន​លិច​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ ។​

​លោក​បន្ថែមថា ការស្វែងរក​អ្នក​នៅមាន​ជីវិត បានចាប់ផ្តើម បន្ទាប់ពី​កម្មករ​កំពុង​ស្ថិតនៅលើ​ទូក​ឯនាយសមុទ្រ​សមុទ្រ បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​ម៉ាឡេស៊ី​ថា ពួកគេ​បានឃើញ​ជនជាតិ​ឥណ្ឌូនេស៊ី​២​នាក់​កំពុង​ហែល​ទឹក​សំដៅ​ពួកគេ ៕ ឧ​ត្ត​ម​

spot_img
×