Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយទាហាន​អធិការកិច្ច​ទ័ពជើងគោក​ស្លាប់​២​នាក់ របួស​២​នាក់ ដោយ​ក្រឡាប់​ឡាន​ពេល​ត្រឡប់​ពី​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ភ្នំ​ឆ័​ត្រ​ស្រុក​ស្វាយចេក​

spot_img

បន្ទាយមានជ័យ​-​កំពង់ឆ្នាំង ៖ នាយទាហាន​២​រូប​គឺ​ថ្នាក់​នាយរង​អធិការកិច្ច ១​រូប ថ្នាក់​នាយរង​ផ្នែក​លេខាធិការដ្ឋាន​ការិយាល័យ​ទី​២ ១​រូប នៃ​កងទ័ពជើងគោក​បាន​ស្លាប់​។ ចំណែក​២ ទៀត​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរ​ក្រោយពី​ត្រឡប់​មកពី​បំពេញបេសកកម្ម​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ជនពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​គ្រោះថ្នាក់​នោះ​នៅលើ​ផ្លូវជាតិ​លេខ​៥​ត្រង់​ភូមិសាស្ត្រ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​នា​យប់​ថ្ងៃទី​១២ វិ​ច្ជិ​កា ២០១៧​។ នេះ​បើ​យោងតាម​មន្ត្រីនគរបាល​ចរាចរ​ណ៍​ស្រុក​រលាប្អៀរ​និង​ដែល​ត្រូវ​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ​ពូ​ការ៉េ​បួន ជា​មន្ត្រី​ព័​ត៌មាននៃ​យោធភូមិភាគ​ទី​៥ អោយដឹង​បាន​ផុស​។ ប្រភព​ដដែល​បន្តថា ឥឡូវនេះ សព​លោកស្រី​វរសេនីយ៍ទោ ផាន់​ពៅ នាយរង​អធិការកិច្ច តម្កល់​ក្នុង​បរិវេណ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ។​

​ឯ​សព​លោកស្រី​វរសេនីយ៍ទោ ទន់​បុប្ផា នាយរង​ផ្នែក​លេខាធិការដ្ឋាន ការិយាល័យ​ទី​២ កងទ័ពជើងគោក តម្កល់​ក្នុង​បរិវេណ​វត្ត​នាគ​វ័​ន្ត ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ហ្វេ​ស​ប៊ុ​កពូ​កា​រ៉​បួន​អោយដឹងថា ៖ “​ឯកឧត្តម លោកជំទាវ លោក​លោកស្រី នាយទាហាន នាយទាហានរង ពលទាហាន មេត្តា​ជ្រាប​ជា​ដំណឹង ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​នៃ​សព ផង​ចុះ​”៕ ដោយ ៖ បន្ទាយ​

spot_img
×