Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ដ្រី​អង់គ្លេស​ព្រមាន​ពី​លទ្ធភាព​ដែល​សភា​អង់គ្លេស​បដិសេធ​កិច្ចព្រមព្រៀង Brexit

spot_img

​កាលពី​ថ្ងៃទី​២ ខែកក្កដា នាយករដ្ឋមន្ដ្រី​អង់គ្លេស Theresa May ប្រកាសថា អ្នកស្រី​បាន​ព្រមាន​ទៅកាន់​បណ្ដា​មេដឹកនាំ​សហគមន៍​អឺរ៉ុប (EU) កាលពី​សប្ដាហ៍​មុន​ថា សភា​អង់គ្លេស​នឹងមិន​អនុម័ត​កិច្ចព្រមព្រៀង​មួយ​អំពី​បញ្ហា​អង់គ្លេស​ចាកចេញ​ពី EU​ឬ​ហៅថា Brexit​នោះ លើកលែងតែ​កិច្ចព្រមព្រៀង​នេះ​បញ្ជាក់​យ៉ាងច្បាស់​លាស់​អំពី​ចំណងទាក់ទង​របស់​អង់គ្លេស​ជាមួយ EU​ក្នុង​ថ្ងៃ​អនាគត​។​

 

​ទង់ជាតិ EU 

​ទង់ជាតិ EU 

​ថ្លែង​ចំពោះមុខ​សភា​អង់គ្លេស នាយករដ្ឋមន្ដ្រី Theresa May លើកឡើង​ច្បាស់​ថា «​ខ្ញុំ​បាន​ព្រមាន​ប្រាប់​ប្រាប់​មេដឹកនាំ EU​ថា​ខ្ញុំ​មិន​រំពឹងថា​សភា​នឹង​អនុម័ត​កិច្ចព្រមព្រៀង​មួយ​ចាកចេញ​ផុតពី EU​នៅ​ហេមន្ដរដូវ​នេះឡើយ លើកលែងតែ​យើងខ្ញុំ​ទទួលបាន​នូវ​ការបញ្ជាក់​ច្បាស់លាស់​អំពី​ចំណងទាក់ទង​ក្នុង​ថ្ងៃ​អនាគត​ជាមួយ EU»​។​

​តំណាងរាស្ដ្រ​អង់គ្លេស​មាន​គម្រោង​នឹង​បោះឆ្នោត​អនុម័ត​មាត្រា​ទាំងឡាយ​របស់ Brexit នា​ហេមន្ដរដូវ​ឆ្នាំនេះ​៕

សូយន

spot_img
×