Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជា​ពល​រដ្ន​ជាង ៤០០​ក្បាលដី នៅ​សហគមន៍​គង្គា​ផុស​ទួល​សង្កែ ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​

spot_img

​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​គង្គា​ផុស ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ ចំនួន​ជាង​៤០០​គ្រួសារ​​ស្មើនឹង​៤០២​ក្បាលដី ត្រូវបាន រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ជា​ប្រមុខ​ដឹកនាំ ប្រទានកម្ម​ដីធ្លី​ជូន​​ក្រោយ​ពី​រស់នៅ​គ្មាន​ប័ណ្ណកម្មសិទ្ធិ​ជិត​២០​ឆ្នាំ​កន្លងមកនេះ​។ ប្រជាពលរដ្ឋ​ទាំងនោះ បាន​ទៅ​រស់នៅ​លើ​ដី​របស់​សម្តេច​ច​ក្រ​ពង្ស់​ ​ហើយ​ដោយ​មាន​ការសម្របសម្រួល រវាង​រាជរដ្ឋាភិបាល ជាមួយនឹង​សម្តេច​ច​ក្រ​ពង្ស់ ទើប​ឈាន​ការឯកភាព​គ្នា​​ប្រទានកម្ម​ដីធ្លី​ជូន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទាំងនោះ ឲ្យបាន​ស្រប​ច្បាប់​។​

​ការប្រកាស​ប្រគល់ជូន​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ​ ​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា គម្រោង​រៀបចំ​ដែនដី​ ​និង​រដ្ឋបាល​ដីធ្លី​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​នៅ​ខែតុលា ឆ្នាំ​២០០៣ រហូតមកដល់​បច្ចុប្បន្ន គម្រោង​ចុះបញ្ជី​ដីធ្លី​បាន​៦០ សង្កាត់​ ​ក្នុង​រាជធានី​ភ្នំពេញ ។​

​លោក​បន្តថា ការប្រទាន​កម្មនេះ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន សែន គឺ​ប្រទានកម្ម​ឲ្យ​ទាំងអស់​តែ​ម្តង​ ​ពោល​គឺ​ទាំង​ប្រថាប់ត្រា បង់ពន្ធ​អន្តរក្រសួង និង​ការបង់ពន្ធ​​មួយ​ម៉ែត្រការ៉េ ចំនួន​៥០០​រៀល ក៏​រដ្ឋ​ជា​អ្នក​បង់​ជូន​ផងដែរ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា យើង​មកនេះ គឺ​មក​ជួយ​ប្រជាពលរដ្ឋ មិនមែន​មក​បោកប្រាស់​ទេ​​ដោយ​ឃើញ​ការលំបាក​របស់​ប្រជាពលរដ្ឋ ទើប​សម្តេច​សម្រេច​ប្រទានកម្ម ជូន​បងប្អូន​ប្រជាពលរដ្ឋ​តែម្តង លើ​ផ្ទៃដី​២​ហិកតា​កន្លះ​ ​នៅ​សហគមន៍​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២​នេះ​។ លោក​អភិបាល​ថា បុរី​ខ្លះ​បំបែក​ក្បាល​ដី​ហើយ មិន​ចែក​ទេ ទុក​នៅ​ធនាគារ​ ​ដោយ​មិន​បាន​ប្រគល់​មក​ឲ្យ​បងប្អូន ដែល​ធ្វើឲ្យ​ការ​ស្នាក់នៅ​មិន​ស្របច្បាប់ ដែល​បញ្ហា​នេះ មាន​ច្រើន​នៅតាម​បុរី​ ​ហើយ​បញ្ហា​នេះ​មួយ​ចំនួន ត្រូវ​បាន​រដ្ឋបាល​រាជធានី ដោះស្រាយ​បាន​មួយ​ចំនួន​ហើយ​។​

ក្នុងឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង​បាន​ជំរុញ​ឲ្យ​មន្ត្រី​ដែនដី ត្រូវធ្វើ​ទាំង​ថ្ងៃ​សោរ៍ អាទិត្យ ដើម្បី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​លឿន​​ចៀសវាង​ទុក​យូរ​កើត​ជា​បញ្ហា​លា​ប់​។​

​លោក អភិបាល​បន្តថា យើង​បាន​បំពេញការងារ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ហើយ នៅ​តែ​បងប្អូន ត្រូវ​ជួយ​មក​ពួកយើងខ្ញុំ​វិញ​ ​បងប្អូន​ធ្វើបុណ្យ ចង់បាន​បុណ្យ ឯ​យើងខ្ញុំ​ធ្វើបុណ្យ ក៏​ចង់​បាន​បុណ្យ​ដែរ ។ ដូច្នេះ​កុំ​ភ្លេច​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ ​ឆ្នាំ​២០១៨​ខាងមុខ​។​

​លោក​ថា បងប្អូន​នៅ​តំបន់​នេះ ពិតជា​បាន​រកស៊ី​ស្រួល​ណាស់ ពិសេស​ការយក​ក្រណាត់ ពី​រោងចក្រ​មកកាន់​ដេរ នៅតាម​ផ្ទះ​​រួចហើយ​បញ្ជូន​សម្លៀកបំពាក់​នេះ ទៅ​រោងចក្រ ឬ​ទីផ្សារ​វិញ ដើម្បី​យក​លុយ​មក​ទ្រទ្រង់​គ្រួសារ បាន​ធូរធារ ។​

​នេះ​សុទ្ធតែ​សមិទ្ធផល​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​ជួយ​ឲ្យ​បងប្អូន​មាន​ឱកាស ក្នុង​ការប្រកបមុខរប​រ​រកស៊ី ទទួលទាន​បាន​ស្រួល​ ​ពិសេស​គឺ​ប្រទេស​យើង មាន​សន្តិភាព​ពេញ​បូរិបូរណ៍ នៅ​ទូទាំង​ប្រទេស​។​

តំណាង​ប្រជាពលរដ្ឋ​ចំនួន​៤០២​គ្រួសារ រស់នៅ​ក្នុង​សហគមន៍​ភូមិ​គង្កា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ សូម​ថ្លែង​នូវ​​មនោ​សញ្ចេតនា​គោរព​ដឹងគុណ នឹង​កតញ្ញូតាធម៌ ដ៏​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​​ដែល​ជានិច្ចកាល តែង​យក​អស់​កន្លាំងកាយ​ចិត្ត ប្រាជ្ញា និង​ស្មារតី ក្នុង​កិច្ចការ​ដឹកនាំ​ប្រទេសជាតិ ប្រកបដោយ​គតិបណ្ឌិត​​ទទួលបាន​ជោគ​ជ័យ​ធំធេង​ជា​បន្តបន្ទាប់ ដោយ​រក្សា​បាន​ស្ថេរភាព​នយោបាយ សុខសន្តិភាព សុវត្ថិភាព​ពេញលេញ រក្សា​បាន​កំណើន​​សេដ្ឋកិច្ច​ជាតិ​ខ្ពស់ កសាង​សមិទ្ធផល​ថ្មីៗ​ជាច្រើន ធ្វើឲ្យ​មាន​ការអភិវឌ្ឃ​ន៍​លើ​គ្រប់​វិស័យ ដូចជា​​វិស័យ​ដីធ្លី​ដែល​មាន​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​កាត់បន្ថយ​ជម្លោះ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​​អាច​ទទួលបាន​សិទ្ធិ​ជា​កម្មសិទ្ធិ​ស្របច្បាប់​។ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ជាមួយនិង​ការសម្របសម្រួល​ពន្ធដា​រ​​ជា​កត្តា​សត្យានុម័ត​មួយ ក្នុង​ការចូលរួម​កាត់​បន្ថយ ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ឡើង​៕ ​ដោយ​៖​កូឡាប​

spot_img
×