Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​៖ វត្តមាន​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិច ៣​គ្រឿង​នៅ​ឧបទ្វីប​កំពុង​រុញច្រាន​តំបន់​ឲ្យ​ខិត​ក្បែរ​សង្គ្រាម​នុយក្លេអ៊ែរ​

spot_img

​ប្រទេស​កូរ៉េ​ខាង​បាន​ផ្ញើលិខិត​មួយច្បាប់​ទៅកាន់​អគ្គលេខា​អង្គការសហប្រជាជាតិ ដោយបាន​លើកឡើងថា វត្តមាន​របស់​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិច​ចំនួន ៣​គ្រឿង​នៅ​ដែនទឹក​ឧបទ្វីប​កូរ៉េ កំពុងតែ​រុញច្រាន​ឧបទ្វីប​ឲ្យ​ធ្លាក់​ជិត​ដល់​សង្គ្រាម​នុយក្លេអ៊ែរ​។​

​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិច​ចំនួន ៣​គ្រឿង​រួមមាន​នាវា USS Ronald Reagan, USS Theodore Roosevelt and USS Nimitz និង​ក្រុម​នាវា​វាយប្រហារ​ជាច្រើន​គ្រឿង​នឹង​បញ្ចប់​សមយុទ្ធ​រយៈពេល ៤​ថ្ងៃ នៅ​ថ្ងៃ​អង្គារ​នេះ​។ នាវា​ទាំងនោះ​បានធ្វើ​សមយុទ្ធ​នៅ​ដែនទឹក​ចន្លោះ​ប្រទេស​កូរ៉េខាងជើង និង​ប្រទេស​ជប៉ុន​។​

​នេះ​គឺជា​លើកដំបូង​ហើយ ដែល​នាវា​ផ្ទុក​យន្តហោះ​ដ៍​មហិមារ​របស់​អា​មេ​រិច ៣​គ្រឿង​បានធ្វើ​ដំណើរ​ជាមួយគ្នា​នៅក្នុង​តំបន់​ប៉ា​ស៊ី​ភិ​ច​ខាងលិច​ក្នុង​រយៈពេល​មួយ​ទសវត្ស​ន៍​នេះ​។ នាវាចំបាំង​កូរ៉េខាងត្បូង និង​ជប៉ុន​ជាច្រើន​គ្រឿង​ក៍បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយនឹង​ក្រុម​នាវា​អា​មេ​រិច​ផងដែរ​។​

​នៅក្នុង​លិខិត​របស់​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការ​សហ​ប្រជា​តិ​ឈ្មោះ Ja Song Nam ដែល​បាន​ផ្ញើ​ទៅកាន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ បាន​និយាយថា “​សមយុទ្ធ​កំពុង​បង្កើត​ឲ្យ​មាន​ស្ថានភាព​អាក្រក់​បំផុត​នៅ​ជុំវិញ​ឧបទ្វីប​កូរ៉េ​”​។​

​លិខិត​បន្តទៀតថា “​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​វក់​លីលា នឹង​សមយុទ្ធ​សង្គ្រាម​ដោយបាន​បង្ហាញ​អាវុធ​នុយក្លេអ៊ែរ នៅក្នុង និង​ជុំវិញ​ឧបទ្វីប​កូរ៉េ ហេតុដូចនេះ​ហើយ​វា​បាន​បង្ហាញថា អា​មេ​រិច​ខ្លួនឯង​ទេ​គឺជា​អ្នកប្រព្រឹត្ត​ល្មើស​ធំ​បំផុត​ដែល​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង និង​បំផ្លាញ​សន្តិភាព​”​។​

​កូរ៉េខាងជើង​ក៍​អះអាង​ផងដែរ​ថា សមយុទ្ធ​អា​មេ​រិច បាន​បង្ហាញថា កូរ៉េខាងជើង​ពិតជា​ត្រឹមត្រូវ​ដែល​ខ្លួន​អភិវឌ្ឍន៍​ការការពារ​ខ្លួន​។ សំដៅលើ​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន ពី​ការគំរាមកំហែង​របស់​អា​មេ​រិច​៕ សុភ័ក្ត្រ

spot_img
×