Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន ទំហំ​ញ​ណិ​ជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន ៥.៥៧៧ លាន​ដុល្លារ​

spot_img

​ភ្នំពេញ​ ៖ ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​សេដ្ឋកិច្ច​វិញ ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​ជា​អ្នក​វិនិយោគិន ដ៏​ចម្បង​របស់​កម្ពុជា ។ ទំហំ​ញ​ណិ​ជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន ៥.៥៧៧ លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជាង ២១,៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៦ ។ ក្នុង​ឆ្នាំ ២០១៧ ទំហំ​វិនិយោគ​ចិន សរុប​នៅ​កម្ពុជា​ឈរ​លំដាប់​លេខ ១ ធៀប​នឹង​ទំហំ​វិនិយោគទុន ពី​ប្រទេស​ដទៃ​ទៀត ដែល​មាន​ទំហំ​សរុប​ប្រមាណ ១.៦៤៤ លាន​ដុល្លារឤ​មេរិក ។ លើសពីនេះ ប្រទេស​យើង​ទាំងពីរ ក៏​បាន​ឯកភាពគ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កើនឡើង​ដល់ ៦.០០០ លាន​ដុល្លារឤ​មេរិក​នៅ​ឆ្នាំ ២០២០ ។​

​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប ៦០ ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​។ ពិធី​ដ៏​មាន​សារៈសំខាន់​បំផុត​នេះ​គឺ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​ស្ថានទូត​ចិន លោក ស្យុង ព័​រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​សមាគម​កម្ពុជា​-​ចិន ព្រមទាំង​វិនិយោគិន​ពាណិជ្ជករ​កម្ពុជា និង​ចិន​ជាច្រើនរូប​ទៀត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិន ដែល​ជានិច្ចកាល​តែងតែ​ផ្តល់​ការគាំទ្រ ទាំង​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដល់​កម្ពុជា ។ ការគាំទ្រ​ជាមួយនឹង​ជំនួយ​ទាំងនេះ គឺ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​អោយ​កាន់តែ​រីកលូតលាស់ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បាន​រំលឹក​ផងដែរ​ថា កម្ពុជា​និង​ចិន​បាន​បង្កើត​ទំនាក់ទំនង​ការទូត ជា​ផ្លូវការ ជាមួយ​គ្នា​តាំងពី​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​១៩៥៨ បន្ទាប់​ពី​ជំនួប​ទ្វេភាគី​លើក​ទី​១ រវាង​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង លោក ជូ អេ​នឡាយ អតីត​នាយករដ្ឋមន្ត្រី​ចិន ក្នុង​កំឡុង​ពេល​ចូលរួម​សន្និសីទ​ទីក្រុង​បាន​ឌុ​ង នៅ​ខែ​មេសា ១៩៥៥ នៅ​ទីក្រុង​បាន​ឌុ​ង​ប្រទេស​ឥណ្ឌូនេស៊ី និង​ការបំពេញ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​អំឡុង​ឆ្នាំ ១៩៥៦​។ ស្របពេល​នោះ​ដែរ ទំនាក់ទំនង​មិត្តភាព​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​កសាង​ឡើង​រួមគ្នា​ដោយ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​លោក​ប្រធាន ម៉ៅ សេទុង លោកនាយក​រដ្ឋមន្ត្រី ជូ អេ​នឡាយ ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុនៗ​ដែល​បាន​ធ្វើឱ្យ​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​រហូត​ក្លាយទៅជា​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០ ។​

​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ធ្វើ​ជា​សហប្រធាន នៃ​កិច្ចប្រជុំ​កំពូល មេគង្គ​-​ឡាន​ឆាង​លើក​ទី ២ របស់ លោក លី កឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី ១០-១១ ខែ​មករា ២០១៨ កន្លងទៅនេះ គឺជា​ការបើកឆាក​នៃ​ការ​ប្រារព្ធ​ខួប ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន ។ ចាប់ពី​ដើម​ឆ្នាំ ២០១៨ មក កម្ពុជា​បាន​រៀបចំ​ការសម្តែង​សិល្បៈ​ចម្រុះ​កម្ពុជា​-​ចិន ស្របពេល​ជាមួយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ការរៀបចំ​ពិព័រណ៍​រូបថត វេទិកា​ធុរកិច្ច​កម្ពុជា​-​ចិន​ឆ្នាំ ២០១៨ និង​វេទិកា​កំពូល​ទេសចរណ៍​កម្ពុជា​-​ចិន​លើក​ទី ១ និង​បន្ត​មាន​សកម្មភាព​ផ្សេងៗ​ទៀត​រហូត​ដល់​ចុង​ឆ្នាំ ដូចជា​ការផ្លាស់ប្តូ​រទ​ស្សន​កិច្ច​គ្រប់​កម្រិត​រួមទាំង​ទំនាក់ទំនង​និង​ការផ្លាស់ប្តូរ​ទស្សនៈកិច្ច​រវាង​ប្រជាជន​និង​ប្រជាជន យុវជន​និង​យុវជន និង​ការរៀបចំ​សិក្ខាសាលា​ស្តីពី​ការជំរុញ​វិស័យ​ទេសចរណ៍ ញ​ណិ​ជ្ជកម្ម និង​វិនិយោគ​ជា​ដើម ។​

​ក្នុង​រយៈពេល ៦០​ឆ្នាំ​កន្លងទៅនេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​តែងតែ​ខិតខំ​ប្រឹងប្រែង​រក្សា​ចំណងមិត្តភាព និង​ពុះពារ​ឧបសគ្គ​ជាច្រើន​ដើម្បី​ដឹកនាំ​ប្រទេស និង​ប្រជាពលរដ្ឋ​ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព វិបុលភាព និង​ភាពសុខដុមរមនា​។ ទន្ទឹមនឹងនេះ ការរីក​ច្រើន​របស់​ប្រទេស​ចិន មិន​ត្រឹមតែ​បាន​លើកកម្ពស់​ជីវភាព​ប្រជាជន​ចិន​ប៉ុណ្ណេះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​នឹង​កំពុង​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​កម្ពុជា និង​បណ្តាល​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក​ទៀតផង​។ ជាក់ស្តែង នៅក្នុង​ក្របខ័ណ្ឌ​តំបន់ ប្រទេស​ចិន​បាន​ដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវ៉ាត់ និង​ផ្លូវ​មួយ​” បង្កើត “​មូលនិធិ​ផ្លូវ​សូត្រ​” និង “​ធនាគា​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​” ដើម្បី​ពង្រឹក​ភាព​ជា​ដៃគូ និង​ជំរុញ​ការអភិវឌ្ឍ​បែប ឈ្នះ​-​ឈ្នះ រវាង​ប្រទេស​ក្នុង​រង្វង់​តំបន់​ខ្សែក្រវ៉ាត់ និង​ផ្លូវ​សូត្រ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ស្ថាប័ន និង​ប្រជាជន វិស័យ​ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និង​វិស័យ​គន្លឹះ​ជាច្រើន​ទៀត ដែល​កម្ពុជា​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​ទាំងនេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ជម្រាប​ដល់​មិត្ត​ចិន​ចំពោះ​វិស័យ​ទេសចរណ៍ ដែល​មាន​ក្រុមហ៊ុនឤកាស​ចរណ៍ ចំនួន ១៥ ហើយ កំពុង​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ទៀងទាត់​រវាង​កម្ពុជា​-​ចិន ។ នៅ​ឆ្នាំ ២០១៧ ទេសចរ​ចិន​មាន​ប្រមាណ ១,២ លាន​នាក់ ។ គិត​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ នេ​
​ះ កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​សរុប ១,៧ លាន​នាក់ ដែល​ក្នុងនោះ​ទេសចរ ចិន​មាន​ចំនួន​ជាង ៥០ ម៉ឺន​នាក់ ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ចិន​ក្នុង​ការគោរព​ឯករាជ្យ អធិបតេយ្យ និង​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការការពារ​សន្តិសុខ​ជាតិ និង​ស្ថិរភាព​សង្គម​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​អបអរសាទ​រចំ​ញេះ​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ លទ្ឋផល​ជា​ផ្លែផ្កា​ដែល​យើង​ទទួលបាន​នា​ពេលកន្លងមក រួម​ទាំង​ការប្តេជ្ញា​បន្ត​លើកកម្ពស់​វិសាលភាព​នៃ​កិច្ចទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ឱ្យ​ឈាន​ដល់​កម្រិត​កាន់តែ​ខ្ពស់​ថែម​ទៀត ដើម្បី​ផ្តល់​នូវ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យើង​ទាំងពីរ ។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំ​ញេះ ឯកឧត្តម ស្យង់ ព័​រ ឯកអគ្គរដ្ឋទូត​ចិន ព្រមទាំង​សហការី​ទាំងអស់​ដែល​បាន​ខិតខំ​ជំរុញ​និង​លើកស្ទួយ​ទំនាក់ទំនង​ល្អ​រួមទាំង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តាំផ្ញើ និង​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​សមាគម​កម្ពុជា​-​ចិន ព្រមទាំង​អ្នក​វិនិយោគិន​កម្ពុជា​-​ចិន ទទួល​បាន​សុខ ភាពល្អ​បរិបូរណ៍ សុភមង្គល និង​ជោគជ័យ​គ្រប់​ភារកិច្ច ។ បន្ទាប់ មក សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញពិសារ​អាហារ​សាគ្គីមិត្ត​ភាព​ជា​មួយថ្នាក់ ដឹកនាំ​កម្ពុជា​-​ចិន និង​ទស្សនាការ​សម្តែង​របាំ​កម្សាន្ត​ក្នុង​ភាព​ស្និទ្ឋ ស្នាល​សប្បាយរីករាយ​ក្រៃលែង​។

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក ស្យុង បូ បាន​លើកឡើង​ថា រយៈពេល​៦០​ឆ្នាំ កន្លងមកនេះ មាន​រឿង​មួយ​ដែល​មិន​មាន​ការផ្លាស់ប្តូរ នោះ​គឺ​ទំនាក់ទំនង​ជា​ប្រពៃណី​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន ប្រៀប​ដូច​ស្រា​ល្អ ដែល​បិទ​ទុក​កាន់តែ​យូរ កាន់តែ​មាន​រសជាតិ​ឆ្ងាញ់ និង​ក្លិន​ឈ្ងុយ​។​

​ឯកអគ្គ​រដ្ឋ​ចិន​ប្រចាំ​កម្ពុជា​រូបនេះ បាន​លើកឡើង​បែប​នេះ នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅក្នុង​ឱកាស​លោក​តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ប្រារព្ធ​ពិធី​ខួប​ទី​៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន ក្រោម​អធិបតីភាព​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នៅ​សាល​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​នេះ ភាគី​ចិន​មាន លោក ហ៊ូ ហ្សេ​ង​យូ (HU Zhengyue) អនុប្រធាន​សមាគម​កិច្ចការ​ទូត និង​អតីត​អនុ​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​តំណាង​។​

​លោក ស្យុង បូ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​រយៈពេល​៦០​ឆ្នាំ កន្លងមកនេះ មាន​រឿង​មួយ​ដែល​មិន​មាន​ការផ្លាស់ប្តូរ​នោះ គឺ​ទំនាក់ទំនង​ជា​ប្រពៃណី​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន ប្រៀប​ដូច​ស្រា​ល្អ​ដែល​បិទ​ទុក​កាន់តែ​យូរ កាន់តែ​មាន​រសជាតិ​ឆ្ងាញ់ និង​ក្លិន​ឈ្ងុយ​។ នៅក្នុង​សម័យកាល​ថ្មី​នេះ ក៏​មាន​ការផ្លាស់ប្តូរ​ថ្មី​ដែល​ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ទទួលបាន​ភាពរឹងមាំ និង​រស់​រវើក​មិន​ឈប់ឈរ​»​។​

​លោក​បាន​បន្តថា ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន នេះ​សបញ្ជាក់​ថា យ៉ាងច្បាស់​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទំនាក់ទំនង​កម្ពុជា​-​ចិន ហើយក៏​បាន​បង្ហាញ​ពី​មិត្តភាព​យ៉ាង​ជ្រាលជ្រៅ ក្នុង​រយៈពេល​៦០​ឆ្នាំ ដែល​កម្ពុជា​-​ចិន បាន​ឆ្លងកាត់​ផល​លំបាក​ជាច្រើន​កន្លងមក​។​

​លោក ស្យុង បូ បាន​បន្តថា តាងនាម​ឱ្យ​តំណាង​ស្ថានទូត​ចិន​នៅ​កម្ពុជា សូម​ស្វាគមន៍ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន​។ ជាមួយគ្នានេះ លោក​បាន​រំលឹកថា កាលពី​៦០​ឆ្នាំ​មុន​លោក ជូ អេ​នឡាយ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សម្តេច នរោត្តម សីហនុ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្លាស់ប្តូរ​លិខិត​ទៅវិញទៅមក ហើយ​រួមគ្នា​ប្រកាស​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន​-​កម្ពុជា ដែល​នេះ ជា​ការបើក​ទំព័រ​ថ្មី នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​។​

​អគ្គរដ្ឋទូត​ចិន បានបញ្ជាក់​ថា ត្រឡប់​ទៅ​រយៈពេល​៦០​ឆ្នាំ នៃ​ដំណើរការ​ឆ្លងកាត់​ដ៏​លំបាក បាន​ស្តែងចេញ​ថា ទំនាក់ទំនង​កម្ពុជា​-​ចិន មាន​ភាព​ជ្រាលជ្រៅ និង​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ទាំង​នេះ​បញ្ជាក់ថា ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​ចិន​-​កម្ពុជា បាន​កើនឡើង​ដល់​កម្រិត​រឹង​មាំ​ខ្លាំង​ក្លាយ​។ ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន មាន​ជា​ប្រវត្តិសាស្ត្រ និង​ប្រពៃណី វប្បធម៌​យូរអង្វែង​ជិត​២០០០​ឆ្នាំ​ហើយ​៕ ​ដោយ​៖​កូឡាប​

         

spot_img
×