Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​៖ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ នឹង​នៅ​តែ​រក្សា​ស្តង់ដា​ដូច​ឆ្នាំកន្លងមក ដើម្បី​ធានាបាន​នូវ​ការ​​អប់រំ​ប្រកបដោយ​គុណភាព​

spot_img

​រាជធានី​ភ្នំពេញ ​៖ “​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បន្ត​យកចិត្តទុកដាក់​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​​ធានាបាន​ថា ការធ្វើ​កំណែ​ទម្រង់ការ​អប់រំ​កន្លងមក​នឹង​នៅតែ​បន្ត ហើយ​គុណភាព​នៃ​ការអប់រំ ជាពិសេស​ការប្រឡង​នេះ នឹង​​នៅ​តែ​រក្សា​ស្ដង់ដារ​ដូច​មុន ដើម្បី​ធានាបាន​ថា ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​មាន​គុណភាព​ល្អ ដើម្បី​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដែលមាន​​គុណ ភាព​” ជា​ប្រសាសន៍​លោក​បណ្ឌិត​សចា​រ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ការលើកឡើង​បែប​នេះ​ត្រូវបាន​ធ្វើឡើង ក្នុងឱកាស​នៃ​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការរៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យម​​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៖ ២០ សីហា ២០១៨ ដែល​ប្រព្រឹត្ត​ទៅ​នា​រសៀល​ថ្ងៃ​ចន្ទ ទី​២ ខែកក្កដា​ ​ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការរៀបចំ​ប្រឡង​សញ្ញាបត្រ មធ្យម​​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៖ ២០ សីហា ២០១៨ ដើម្បី​ធ្វើ​ការណែនាំ​អំពី​វិធានការណ៍​នានា​សម្រាប់​​រៀបចំ​ការប្រឡង ដើម្បី​ឈាន​ទៅរក​ការធ្វើកំណែទម្រង់​អប់រំ កាន់តែ​មាន​ប្រសិទ្ធភាព បណ្ដុះ​ធនធាន​ប្រកបដោយ​គុណភាព​។​

​ក្នុងឱកាស​នោះ​លោក​បណ្ឌិត មានប្រសាសន៍ថា តាមរយៈ​លទ្ធផល​នៃ​ការប្រឡង​ក្នុង​រយៈពេល ៤​ឆ្នាំ​កន្លងមកនេះ បានបង្ហាញ​​ថា​សមត្ថភាព​សិស្ស​កាន់តែ​មាន​ភាពប្រសើ​រ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​សូមជម្រាបថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៨​នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន ១១៧.០៦១ នាក់​ ​ចែកចេញ​ជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧​ភាគរយ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៤៨,៣​ភាគរយ​។​ ​មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ក្នុង​នោះ​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៩៩ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​​ចំនួន​៩៦ មណ្ឌល​។​

​លោក ហង់ ជួន​ណារ៉ុន បាន​ថ្លែងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ​ ​ក្រសួង​អប់រំ​នៅតែ​រឹតបន្តឹង​ឲ្យ​ខ្លាំង​ជាង​ឆ្នាំ​កន្លង​ទៅ​ថែមទៀត ជាមួយនឹង​អ្នកសង្កេតការណ៍​របស់​​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួច​ជាង​៦​ពាន់​នាក់ និង​មេ​ប្រយោគ​ជាង​៣​ម៉ឺន​នាក់​។​

​លោក ហង់ ជួន​ណារ៉ុន បានបញ្ជាក់​ថា ប្រឡង​បាក់​ឌុប​ឆ្នាំនេះ គឺ​មាន​ការ​រឹតបន្តឹង​ចាប់​ពី​ក្រៅ​មណ្ឌល​ប្រឡង ដល់​ក្នុង​មណ្ឌល​ប្រឡង​​ដោយ​មិន​អនុញ្ញាត​ឲ្យ​បេក្ខជ​នយក​សំណៅ​ឯកសារ ទូរស័ព្ទ និង​ឧបករណ៍​អេឡិចត្រូនិច​មួយចំនួ​ន​ទៀត ចូល​មណ្ឌល​ប្រឡង​ឡើយ​​ប្រសិន​រកឃើញ​បេក្ខជន​អាច​នឹង​បាន​ពិន្ទុ​សូន្យ​។ ប្រសិនបើ​បេក្ខជន​ទទួលបាន​ពិន្ទុ​សូន្យ​មួយ​មុខវិជ្ជា មានន័យ​ថា​ ​គឺ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។ ប្រសិន​បេក្ខជន​យក​សំណៅ​ឯកសារ សៀវភៅ ទូរស័ព្ទដៃ ប្រើប្រាស់​ពាក្យ​សំដី​មិន​សមរម្យ​បង្កជម្លោះ​​ក្នុង​មណ្ឌល​ប្រឡង គឺ​ក្រសួង​តម្រូវ​ឲ្យ​បេក្ខជន​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​​ដល់​បេក្ខជន​ដែល​ត្រូវ​ប្រឡង​ទាំងអស់ ត្រូវ​គោរព​វិន័យ​ប្រឡង​។ ចំពោះ​បុគ្គលិក​អប់រំ​ដែល​ជា​អនុរក្ស ក៏​ត្រូវ​មាន​ការទទួល​ខុសត្រូវ​ផងដែរ​ ​ប្រសិនបើ​ពួកគាត់​ប្រព្រឹត្ត​ខុស​ត្រូវ​ទទួល​វិន័យ​ទៅ​តាម​កម្រិត គឺ​អាច​ត្រូវតែ​ស្តីបន្ទោស​ផ្ទាល់មាត់​ ​អាច​ត្រូវ​ស្តីបន្ទោស​ជា​លាយលក្ខណ៍អក្ស ឬ ឈាន​ដល់ការបណ្តេញ ចេញ​ពី​ក្របខ័ណ្ឌ​ប្រសិន បើ​ប្រព្រឹត្ត​កំហុស​ធ្ងន់​ធរ​នោះ​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​អប់រំ បាន​បង្ហាញ​នូវ​ក្តីពេញចិត្ត ចំពោះ​លទ្ធផល​នៃ​កំណែទម្រង់​ក្នុង​វិស័យ​អបរ់​​ដោយ​អះអាង​សិស្ស​មាន​ចំណេះដឹង​ខ្លាំង​ជាង​មុន និង​ទទួលបាន​ពិន្ទុ និង​និទ្ទេស​ល្អ​ចេះ​តែ​កើតឡើង​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ក្រសួង​បាន​រៀបចំ​ប្រធាន​វិញ្ញាសារ​យ៉ាង​ម៉ត់ចត់ ដើម្បី​បង្ហាញឲ្យឃើញថា យើង​មិន​បន្ធូរ​ទេ​។​ ​ទោះបីជា​រឹតបន្តឹង​ក្តី អត្រា​សិស្ស​ដែល​ប្រឡង​ជាប់​មាន​ការកើតឡើង ពី​ជាង​៤០​ភាគរយ​នៅ​ឆ្នាំ​ទី​១ រហូតដល់​ជាង​៦០​ភាគរយ​ ​នៅពេល​បច្ចុប្បន្ន​នេះ មានន័យ​ថា​សិស្ស​រៀន​ចេះ​ជាង​មុន​។ សិស្ស​ដែល​អាច​ប្រឡង​ជាប់​បាក់​ឌុប​បាន ត្រូវ​មាន​ពិន្ទុ​ចំនួន​២៣៧​ពិន្ទុ​ ៥០​ភាគរយ​នៃ​ពិន្ទុ​សរុប គឺ​ជាប់​មធ្យមភាគ​និទ្ទេស E​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ទាំង​រយៈពេល​សំណេរ និង​រយៈពេល​កំណែ​យើង​ត្រូវ​ប្រើ​រយៈពេល​១​ខែ​។​ ​ការប្រកាស​លទ្ធផល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​សិស្ស​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ ​សម្រាប់​សិស្ស​ដែល​ប្រឡង​នៅតាម​បណ្តា​ខេត្ត​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×