Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​មន្ត្រី​ពង្រឹងសមត្ថភាព និង​កិច្ចសហការ​គ្នា ដើម្បី​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ សំដៅ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​

spot_img

​ក្រុង​បាត់ដំបង​៖ នៅក្នុង​ឱកាស​ចុះ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​សំណូមពរ​ដល់​មន្ត្រី​ទាំងអស់ ខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​ភាសា​ចំនួន​បី​គឺ​៖ ភាសា​ជំនាញ ភាសា​កុំព្យូទ័រ និង​ភាសា​អង់គ្លេស ដើម្បី​ជា​ទុន​ក្នុង​ការបំពេញ​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព សំដៅ​ចូលរួម​អនុវត្តន៍​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

៣​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ ជា​ពិសេស​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​ប្រទេសជាតិ សូម​បងប្អូន​មន្ត្រី​របស់​យើង ខិតខំ​ពង្រឹង​សមត្ថភាព​ថែម​ទៀត ព្រោះ​នៅពេល​មានចំណេះដឹង និង​ជំនាញ​ច្បាស់លាស់ យើង​នឹង​អាច​ចរចា​ស្វែងរក​ទីផ្សារ​ថ្មីៗ និង​ផ្តល់​ការណែនាំ​ល្អៗ​ដល់​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ផលិតផល និង​សេវាកម្ម នៅក្នុង​ខេត្ត​បាត់ដំបង​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​ទន្ទឹមគ្នានេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​ជម្រាបជូន​មន្ត្រី​ទាំងអស់ អំពី​សមិទ្ធផល​សំខាន់ៗ និង​ទិសដៅ​ការងារ​ថ្មីៗ​មួយចំនួន ដែល​ក្រសួង​ពាណិជ្ជកម្ម​ត្រូវបំពេញ ដើម្បី​ធានា​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា រួមមាន​៖ ការកសាង​លិខិត បទដ្ឋាន​គិតិយុត្តិ​នៅក្រោមវិ​ស័យពាណិជ្ជកម្ម ការអភិវឌ្ឍ​ផលិតផល​ហា​ឡាល់ ការជំរុញ​វត្តមាន​ផលិតផល​ខ្មែរ​នៅតាម​ទីផ្សា​រទាំង​ក្នុង និង​ក្រៅប្រទេស និង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ​។​

​លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏​បាន​កោតសរសើ​រដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល ដែល​បាន​ប្រឹងប្រែង​បំពេញ​ការងារ​នា​ពេលកន្លងមក និង​បាន​ស្នើ​ដល់​មន្ត្រី​នៃ​អង្គភាព​ទាំងពីរ ពង្រឹង​កិច្ចសហការ​គ្នា​បន្ត​ទៀត ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​បាត់ដំបង តាមរយៈ​ការបង្កើន​សកម្មភាព​ចុះ​ត្រួត​គុណភាព​ទំនិញ​នៅតាម​ទីផ្សារ និង​ហាង​លក់ទំនិញ​នានា ការជំរុញ​បិទ​ស្លាក​តម្លៃ​លើ​ទំនិញ​គ្រប់​ប្រភេទ និង​ការអប់រំ​ផ្សព្វផ្សាយ​ជូន​អាជីវករ និង​ពាណិជ្ជក​រទាំង​អំពី​ច្បាប់ និង​បទបញ្ញត្តិ​ថ្មីៗ​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម​ជាតិ​។​

​បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បាត់ដំបង ពង្រឹង​ការអនុវត្ត​បទបញ្ជារ​បស់​ប្រមុខ​រាជរដ្ឋា ភិបាល ស្តីពី​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ​ថ្មី ដោយ​ចុះ​ផ្សព្វផ្សាយ​សេចក្តី​សម្រច​របស់​រាជរដ្ឋាភិបាល និង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ ឲ្យបាន​ជាប់​ជាប្រចាំ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×