Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ថ្កោលទោស HRW ចំពោះ​ការ​ប្រឌិត​របាយការណ៍​ក្លែងក្លាយ វាយប្រហារ​ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​

spot_img

​​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ដែល​បាន​ការ​ប្រឌិត​របាយការណ៍​ក្លែងក្លាយ វាយប្រហារ​ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​កម្ពុជា ចំនួន​១២​រូប​។​

​សេចក្តីថ្លែងការណ៍ ក្រសួងមហាផ្ទៃ បាន​លើកឡើង​ថា​៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូ​មែន​រ៉ា​វ៉​ច (HRW) ដែល​មាន​ឈ្មោះ​ប្រែ​ត អាដាម ជា​ប្រធាន ជារឿយៗ​តែងតែ​ច្នៃប្រឌិត និង​បង្កើតឡើង​នូវ​របស់​ដែល​ហៅថា របាយការណ៍​សិទ្ធិមនុស្ស ដ៏​ឆ្គួត​លីលា មាន​ចរិត​ជា​ការប្រមាថ​ដល់ ការរីកចម្រើន​លើ​គ្រប់​វិស័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់ រាជរដ្ឋាភិបាល​ស្របច្បាប់ ប្រសូត្រ​ចេញពី​ការបោះឆ្នោត​។ របាយការណ៍​នេះ ក៏​ឆ្លុះបញ្ចាំង​អំពី​ឧបាយកល​ទុច្ចរិត​របស់​ក្រុម​បរទេស​មួយ​ចំនួន ដែល​មាន​គំនិត​គាំទ្រ អ្នកនយោបាយ​ខ្មែរ​ក្បត់ជាតិ ក្នុង​គោលបំណង​បង្ក​ឱ្យមាន​ចលនា​វឹកវរ និង​បំផ្លិចបំផ្លាញ សន្តិភាព ស្ថិរភាព និង​សន្តិសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​”​។​

​ជាថ្មី​ម្តងទៀត ក្រសួងមហាផ្ទៃ ប្រកាស​ថ្កោលទោស ចំពោះ​អង្គការ យូ​មែន​រ៉ា​យ​វ៉​ច (HRW) ដែល​មាន​បុគ្គល​ឈ្មោះ ប្រែ​ត អាដាម ជា​ប្រធាន ហើយ​ចាត់ទុកថា ការផលិត​របាយការណ៍​នេះ ជា​ទង្វើ​មិន​អាច​អត់ឱន​ឱ្យបាន និង​ទាមទារ​ឱ្យ​បុគ្គល​នេះ ឈប់​ជ្រៀតជ្រែក អធិបតេយ្យភាព​របស់​កម្ពុជា តាមរយៈ​ការផលិត​របាយការណ៍​ក្លែងក្លាយ ដែល​បង្កប់​ឧបាយកល​ដ៏​ពិសពុល ក្នុង​បំណង​ញុះញង់ ប្រកប​ដោយ​គំនុំ​បុគ្គល និង​មាននិ​ន្ន​ការគាំទ្រ​ជន​ក្បត់ជាតិ និង​ទង្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×