Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​សម្លេង​សន្ទនា​ជួបគ្នា​លើកដំបូង រវាង​អ្នក​មុជទឹក​អង់គ្លេស និង​ក្មេងៗ​ដែល​ជាប់គាំង​នៅក្នុង​រូងភ្នំ Tham Luang អស់​រយៈពេល​១០​ថ្ងៃ (​វីដេអូ​)

spot_img

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កងទ័ពជើងទឹក​ថៃ Thai Navy SEAL បាន​បញ្ចេញ​ឃ្លី​ប​មួយ បង្ហាញ​ពី​ការជួបគ្នា​ជា​លើកដំបូង​រវាង​អ្នក​មុជទឹក​ចក្រភព​អង់គ្លេស និង​ក្មេងៗ​បាល់ទាត់​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ ដែល​បាន​ជាប់គាំង​នៅក្នុង​រូងភ្នំ​ត្រូវ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង Tham Luang ។​

​ខាងក្រោម​ជា​កំណត់ត្រាសម្លេង​ថត​សន្ទនារ​របស់​ពួកគេ ដែល​ចេញផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ Thai Navy SEAL​៖

​អ្នក​មុជទឹក​៖ ក្មួយៗ ងើបឡើង​!

​ក្មេងប្រុស​៖ អរគុណ​ពូ [​យំ​]

​អ្នក​មុជទឹក​៖ តើ​ក្មួយៗ​មាន​គ្នា​ប៉ុន្មាន​នាក់​?

​ក្មេងប្រុស​៖ ១៣​នាក់ ពូ​!

​អ្នក​មុជទឹក​៖ ១៣ នាក់​មែន​ទេ​?

​ក្មេងប្រុស​៖ បាទ បាទ​!

​អ្នក​មុជទឹក​៖ អស្ចារ្យ​ណាស់​!

​ក្មេងប្រុស​៖ [​សម្លេង​ពិបាក​ស្លាប់​]

​អ្នក​មុជទឹក​៖ ទេ មិនមែន​ថ្ងៃនេះ​ទេ ។ វា​ទើបតែ​បាន​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ដែល​ពួក​ពូ​ត្រូវ​មុជទឹក​មក​ទីនេះ ។ ហើយ​មាន​មនុស្ស​ជាច្រើន ដែល​កំពុង​ចូលមក គឺមាន​ច្រើន​មែនទែន ។ នេះ​ជា​វត្តមាន​លើក​ទី​១​ហើយ ដែល​ពូក​ពូ​ចូលមក​ទីនេះ​យ៉ាង​លំបាក ។​

​ក្មេងប្រុស​៖ តើ​ថ្ងៃនេះ​ជា​ថ្ងៃ​អ្វី​?

​អ្នក​មុជទឹក​ទី​១៖ ថ្ងៃស្អែក​

​អ្នក​មុជទឹក​ទី​២៖ ទេៗ​! តើ​ថ្ងៃនេះ​ថ្ងៃ​អី​?

​អ្នក​មុជទឹក​៖ ថ្ងៃនេះ​គឺ​ថ្ងៃ​ចន្ទ ប៉ុន្តែ ១​សប្តាហ៍​ហើយ ។ ក្មួយៗ​កំពុងស្ថិត​នៅទីនេះ​អស់​រយៈពេល ១០ ថ្ងៃ ហើយ ក្មួយៗ​ពិតជា​អស្ចារ្យ​មែន​!

​ក្មេងប្រុស​ទី​១​និយាយ​ជា​ភាសា​ថៃ​៖ មាន​អ្នកណា​ចេះ​អង់គ្លេស​ទេ បកប្រែ​ឲ្យ​ខ្ញុំ​ស្តាប់​តិច​មក​?

​ក្មេងប្រុស​ទី​២​និយាយ​ជា​ភាសា​ថៃ​៖ មិនអាច​ស្តាប់​គាត់​និយាយ​បានទេ​!

​អ្នក​មុជទឹក​៖ ពួកយើង​កំពុង​ចូលមក​ទីនេះ !

​ក្មេងប្រុស​៖ ពួក​ខ្ញុំ​ពិតជា​ហេវ​ខ្លាំងណាស់ !

​អ្នក​មុជទឹក​៖ ពូក​ដឹង​ហើយ ពូ​យល់ ។ ពួក​ពូ​កំពុង​មកជួយ​សង្គ្រោះ​ក្មួយៗ​ហើយ ។​

​ក្មេងប្រុស​ទី​១​និយាយ​ជា​ភាសា​ថៃ​៖ ពួកគាត់​នឹង​ថតរូប​ពួកយើង​សិន ។​

​ក្មេងប្រុស​ទី​២​និយាយ​ជា​ភាសា​ថៃ​៖ ប្រាប់​ពួកគាត់​ទៅ​ថា ពួកយើង​កំពុង​ហេវ​ខ្លាំងណាស់ ។​

​ក្មេងប្រុស​៖ តើ​ពូ​ចូលមក​ជួយ​ពួក​ខ្ញុំ​ប៉ុន្មាន​ថ្ងៃ​ហើយ​?

​អ្នក​មុជទឹក​៖ ពួក​ពូ​កំពុង​មុជទឹក​ចូលក្នុង​ទីនេះ​សម្រាប់​អ្វីៗ​….​ថ្ងៃស្អែក ពួក​ពូ​នឹង​ជួយ​នៅ​ថ្ងៃស្អែក ។ ចំណីអាហារ​, គ្រូពេទ្យ និង​អ្វីៗ​ផ្សេងៗ​ទៀត មាននៅ​ថ្ងៃនេះ រីករាយ​ទេ​? ពួក​ពូ​នឹង​ផ្តល់​ភាព​រីករាយ​បន្ថែមទៀត ។ [​លឺស្នូរ​សម្លេង​មាន​នរណាម្នាក់​ធ្លាក់ទឹក​]

​ក្មេងប្រុស​៖ ឡើងមកៗ ។ បងប្រុស​ប្រញាប់​ឡើង ។​

​អ្នក​មុជទឹក​៖ ពូ​រំភើបចិត្ត​ពេក​!

​ក្មេងប្រុស​៖ ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់​!

​អ្នក​មុជទឹក​៖ ពួក​ពូ​ក៏​សប្បាយចិត្ត​ខ្លាំង​ណាស់ដែរ​!

​ក្មេងប្រុស​៖ អរគុណ​ពូៗ​ខ្លាំងណាស់​!

​អ្នក​មុជទឹក​៖ មិន​អី​ទេ​

​ក្មេងប្រុស​៖ តើ​ពូក​មកពី​ប្រទេស​ណា​ដែរ​?

​អ្នក​មុជទឹក​៖ ពួក​ពូ​មកពី​អង់​គ្លេ​ង​, ចក្រភព​អង់គ្លេស ៕ ឧ​ត្ត​ម​

spot_img
×