Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​ក្មេងស្រី​ដែល​ត្រូវ​សត្វ​សំពោច​ខាំ​ខ្ទេច​មុខ​ពាក់កណ្តាល ទទួលបាន​មុខមាត់​ថ្មី​ហើយ​

spot_img

​សំពោច​គឺជា​សត្វ​ដែល​ខ្លាច​មនុស្ស និង​កំរ​ធ្វើការ​វាយប្រហារ​លើ​មនុស្ស​ណាស់ ប៉ុន្តែ​ពេលខ្លះ​វា​ក៏​អាច​​វាយប្រហារ​មនុស្ស​ផងដែរ​ដើម្បី​ការពារ​ខ្លួន​។ ទោះបី​វា​ជា​សត្វ​ចិញ្ជឹម​ក៏ដោយ ក៏​ពេលខ្លះ​វា​មាន​​សភាព​កាច​ដាក់​មនុស្ស​ផង​ដែរ ហើយ​ការវាយប្រហារ​របស់​សត្វ​សំពោ​ចបាន​កើតឡើង​ទៅ​លើ​កុមារី​​ម្នាក់​ឈ្មោះ Charlotte Ponce​។​

​នាង​ត្រូវបាន​គេ​ចុះ​ផ្សាយ​ពាសពេញ​ពិភពលោក នៅពេល​មុខ​មួយ​ចំហៀង​របស់​នាង​ត្រូវបាន​​សត្វ​សំពោច​ក្នុង​ផ្ទះ​នាង​វាយប្រហារ និង​ខាំ​ស្ទើរ​ខ្ទិច​មុខ​។ នៅពេលនោះ នាង​ទើបតែ​មាន​អាយុ ៣​ខែ​ប៉ុណ្ណោះ​។​

​រឿងហេតុ​នោះ​បាន​កើតឡើង នោពេល​ទារក Charlotte ត្រូវបាន​ឪពុក​ម្តាយ​របស់​នាង​ទុកចោល​​ក្នុងផ្ទះ​ម្នាក់ឯង​។ សត្វ​សំពោច​ត្រូវបាន​គេ​សន្និដ្ឋានថា បាន​រួច​ចេញពី​ទ្រុង និង​បាន​ចូល​ក្នុងផ្ទះ​ ​ដោយសារតែ​ទ្វារ​បើកចំហរ​។ សត្វ​សំពោ​ចរួច​នោះ បាន​ខាំ​មុខ​របស់​ក្មេងស្រី​តូច​យ៉ាងខ្លាំង ដោយបាន​​បំផ្លាញ​ច្រមុះ មុខ​ខាងស្តាំ និង​ត្រចៀក​នាង​។​

​ប៉ុន្តែ​ក្មេងស្រី​នេះ​បច្ចុប្បន្ន​ទទួលបាន​មុខមាត់​ថ្មី​ហើយ ក្រោយពេល​មិត្តភក្តិ​របស់​នាង​បានធ្វើការ​​រៃអង្គាស​បាន​ប្រាក់​ចំនួន ១០.០០០​ដុល្លា ដើម្បី​ធ្វើ​ការវះកាត់​កែសម្ភស្សដ​ល់​នាង​នៅ​មន្ទីរពេទ្យ​ Beaumont Hospital ស្ថិត​ក្នុង​ទីក្រុង Dublin ប្រទេស​អៀរ​ឡង់​។ ការវះកាត់​បាន​បង្កើត​ច្រមុះ​ ​ត្រចៀក​ខាងស្តាំ និង​បបូរមាត់​ខាងលើ​ថ្មី​ដល់​នាង​។​

​គ្រូពេទ្យ​បាន​ធ្វើ​ការដាំ​ជាលិការ​ត្រចៀក​នៅក្នុង​ស្បែក​នៃ​ដៃ​របស់​នាង ហើយ​នៅពេល​ជាលិការ​ត្រចៀក​នោះ​លូតលាស់​ពេញលេញ​វេជ្ជបណ្ឌិត​នឹង​ធ្វើការ​យក​វា​ទៅ​ដាំ​​នៅលើ​ត្រចៀក​ផ្នែក​ខាងស្តាំ​របស់​នាង​។​

​ទោះបី​ឆ្លងកាត់​ការវះកាត់​ជា​ច្រើន​ឆ្នាំ​ក្តី ក្មេងស្រី Charlotte នៅតែ​ជា​ក្មេងស្រី​រីករាយ​ម្នាក់ និង​ចូលចិត្ត​លេង​ជាមួយ​ក្មេងៗ​ស្រករ​នាង​។ នាង​បាន​ប្រមូល​ក្រវិល​ជាច្រើន​គូ​ទុក ដោយ​នាង​និយាយថា នាង​នឹង​ពាក់​វា​នៅ​ពេល​នាង​មាន​ត្រចៀក​ថ្មី​។​

​នៅ​ទីបំផុត ក្តី​សុបិ​ន្ត​ដើម្បី​ពាក់​ក្រវិល​របស់​នាង​បាន​ក្លាយជា​ការពិត ដោយ​នាង​មាន​ត្រចៀក​ដូច​គេ​​ដូច​ឯង និង​អាច​ពាក់​ក្រវិល​បាន​៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times​

spot_img
×