Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ កម្មការិនី ជាង ១.០០០ នាក់ មិន​ចូល​ធ្វើការ​តវ៉ា បន្ទាប់​ពី​រោងចក្រ​ដេរ​ស្បែង​ជើង​យីហោ តាកែវ​ស៊ូ មិន​ព្រម​បើក​ប្រាក់​បំណច់​អតីតភាព​ការងា​ររបស់​កម្មករ ចំនួន ៦​ឆ្នាំ​

spot_img

​តាកែវ ៖ កម្ម​ការ​នី​រោងចក្រ​ដេរ​ស្បែកជើង ជាង ១.០០០ នាក់ បាន​នាំគ្នា​ចេញពី​រោងចក្រ មិន​ចូល​ធ្វើការ​ដោយ​សុំ​តវ៉ា អោយ​ថៅកែ​រោងចក្រ បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ ចំនួន ៦​ឆ្នាំ មក​អោយ​ពួកគាត់ បើក​មិនមាន​ដំណោះស្រាយ​ទេ ពួកគាត់​មិន​ព្រម​ចូល​ធ្វើការ​វិញ​នោះទេ ថែម​ទាំង​គ្រោង​និង​ធ្វើ​ការតវ៉ា​ដង្ហែរ​ក្បួន​ទៅ​សាលាខេត្ត​តាកែវ ដើម្បី​សុំ​អោយ​អាជ្ញាធរខេត្ត និង​សម្តេច​តេជោ​ហ៊ុន សែន ជួយ​ដល់​ពួកគាត់ ។​

តំណាង​កម្មករ​រោងចក្រ តាកែវ​ស៊ូ ដែល​ចេញមក​ធ្វើ​ការតវ៉ា​នោះ ឈ្មោះ យី សុខន និង​ឈ្មោះ មាស ស្រីអូន បា​និយាយថា ការតវ៉ា​របស់​ពួកគាត់​ក្នុងថ្ងៃនេះ គឺ​សុំ​អោយ​ថៅកែ​រោងចក្រ បើក​ប្រាក់​បំណាច់​ឆ្នាំ ដែល​បាន​ចុះ​កុងត្រា​ជាមួយគ្នា និង​ជា​ប្រាក់​អតីតភាព​ការងារ របស់​ពួកគាត់ ដែល​ខំ​បម្រើ​ការងារ​ជាច្រើន​ឆ្នាំ​មកនេះ ។ កម្ម​ការរិ​នីរោង​នោះ​បាន​និយាយទៀតថា មក​ទាល់​ពេលនេះ​កម្មការិនី​រោងចក្រ​ជាច្រើន បាន​ធ្វើការ​លើស​ពី ៦​ឆ្នាំ​មកហើយ តែ​នៅ​មិនទាន់​មាន​ការបើកប្រាក់​អតីតភាព​ការងារ​របស់​ពួក​គាត់​នៅឡើយ​ទេ ទើប​ពួកគាត់​សម្រេច​មិន​ចូលធ្វើ​ការងារ ហើយ​ចេញ​មក​តវ៉ា​បែបនេះ ។ ទន្ទឹម​និង​ការត៉​វា​នេះដែរ គឺ​ពួកគាត់​បាន ស្តាប់​នៅ​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​ហ្វេ​សបុ​កថា តម្រូវអោយ​គ្រប់​រោងចក្រ​ទាំងអស់​នៅក្នុង​ស្រុក ត្រូវ​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​ដល់​កម្មករ​រោងចក្រ​ទាំងអស់ និង​បាន​ចេញ​ច្បាប់​ថ្មី​ថែម​ទៀត ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា រោងចក្រ​ដែល​ក្រុមកម្មករ​តវ៉ា​សុំ​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ​នោះ​មានឈ្មោះ រោងចក្រ តាកែវ​ស៊ូ មាន​ទីតាំង​ឋិត​នៅ​ភូមិ​ត្រាំ​សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។ បើក​តាម​សម្តី​របស់​កម្មការិនី​ដែល​ធ្វើ​ការតវ៉ា​នៅ​ខាង​មុខ​រោងចក្រ​នោះ បាន​និយាយថា ការ​ធ្វើការ​តវ៉ា​នេះ គឺជា​លើក​ទី ២​ហើយ ដោយ​ការ​ធ្វើ​ការតវ៉ា​លើក​មុន ត្រូវបាន​មន្ទីរ​ការងារ និង​ថៅកែ​រោងចក្រ ធ្វើការ​សម្របសម្រួល សុំ​មិន​អោយមាន​ការតវ៉ា មិន​ចូល​ធ្វើ​ការងារ​ទៀត តែ​រហូត​មកដល់​ពេល​ជិត ១០​ថ្ងៃ​មក​ហើយ នៅតែ​មិនមាន​ដំណោះស្រាយ​អ្វី​ទាន់​តែ​សោះ ទើប​សម្រេច​នាំគ្នា​ធ្វើការ​តវ៉ា​មិន​ចូល​ធ្វើការ​តែម្តងទៅ ។ ចំពោះ​ការតវ៉ា​ខាងលើនេះ គឺ​មិន​មាន​ការចូលរួម​ពី​មន្ត្រី​សហជីព មក​ជួយ​ដល់​ពួកគាត់​នោះ ទេ​ហើយ​ពួកគាត់​និយាយទៀតថា នៅក្នុង ១​ខែៗ គឺ​កាត់​ប្រាក់ខែ​ពួកគាត់ មួយ​នាក់ ១​ដុល្លារ​ជា​រៀងរាល់ខែ ដល់​ពេល​កម្មករ​មាន​រឿង​មិន​មាន​ឃើញ​មុខ​សហជីព​ណាមួយ​ចេញមុខ​មក​ជួយ​ដោះស្រាយ​អោយ​ពួកគាត់​នោះទេ ដែល​ចំណុច​នេះ បាន​ធ្វើអោយ​ពួកគាត់​មានការ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ទៅលើ​ការបង្កើត​សហជីព​សម្រាប់​មកជួយ​កម្មករ តែ​បែប​ជា​ចាំតែ យក​លុយ​ស៊ីចាយ​ទៅវិញ ៕ តាកែវ​

spot_img
×